បណ្តាញព័ត៌មាន ABC News បាន ផ្សាយថា ពលរដ្ឋបារាំងមួយចំនួនស្នើឲ្យ លោក អូបាម៉ា ចូលរួមប្រកួតប្រជែងបោះឆ្នោតប្រធានាធិបតីនៅប្រទេសបារាំងនាពេលខាងមុខ។
គេហទំព័រភាសាបារាំងមានឈ្មោះថា OBAMA17 បានផ្សាយថា«នៅពេល ដែលពលរដ្ឋគាំទ្រក្រុមប្រឆាំងបានត្រៀមលក្ខណៈបោះឆ្នោតឲ្យបេក្ខភាពរបស់ខ្លួន យើងអាចបង្រៀនមេរៀនពីលទ្ធិប្រជាធិបតេយ្យពិតប្រាកដឲ្យមនុស្សគ្រប់រូបបាន ដឹងនោះគឺ បោះឆ្នោតជ្រើសរើសជនបរទេស ដែលមិនមានសញ្ជាតិបារាំងឲ្យ ធ្វើជាប្រធា នាធិបតីម្តង»។ គេហទំព័រខាងលើបាន បញ្ជាក់ថា លោក អូបាម៉ា គឺជាមនុស្ស ដែលមានប្រវត្តិល្អបំផុតលើពិភពលោក សម្រាប់មេដឹកនាំទាំងអស់។
សារព័ត៌មាន ABC News បានផ្សាយ ថា គេហទំព័រ OBAMA17 បានផ្ញើសំណើរ ទៅកាន់ប្រធានាធិបតី អូបាម៉ាឲ្យមកចូល រួមប្រកួតប្រជែងនៅក្នុងការបោះឆ្នោតនៅបារាំង។ ក្រុម OBAMA17 បានស្វែងរក ស្នាមមេដៃ និងហត្ថលេខាប្រមាណ១លាន នាក់ទើបអាចស្នើបាន។ ប៉ុន្តែសកម្មភាពខាងលើមិនអាចទៅរួចឡើយដោយសារ រដ្ឋធម្មនុញ្ញរបស់បារាំងបានបញ្ជាក់ថា បេក្ខភាពប្រធានាធិបតីចាំបាច់ត្រូវតែជាជន ជាតិបារាំងកើតនៅលើទឹកដីបារាំង។
អ្នកនាំពាក្យគេហទំព័រ OBAMA17 បាននិយាយទៅកាន់បណ្តាញព័ត៌មាន ABC News ថា«យើងបានចាប់ផ្តើមស្រមៃពីទស្សនៈខាងលើចាប់តាំងពីលោក អូ បាម៉ា បញ្ចប់អាណត្តិដឹកនាំអាមេរិកមក។ ខ្ញុំគិតថា បើអាចទៅរួច អូបាម៉ា នឹងជួយ ដល់ប្រទេសរបស់យើងឈានទៅរកអនាគតដ៏ភ្លឺស្វាង»។
OBAMA17 បានបញ្ជាក់ថា «ខ្ញុំគិតថា បើទោះជាអាច ឬមិនអាចទៅរួច បើទោះបី គាត់ជាជនជាតិបារាំង ឬជនបរទេស យើងចាំបាច់ត្រូវតែធ្វើឲ្យដូចជាការពិតដើម្បី ផ្តល់ក្តីសង្ឃឹមដល់បារាំង»។
ក្រុមខាងលើបានលើកឡើងបែបនេះដោយសារតែមិនមានបេក្ខភាពណាមួយនៅក្នុងប្រទេសបារាំងដែលមានទស្សនៈ នយោបាយធ្វើឲ្យពួកគាត់មានសង្ឃឹមអាចដឹកនាំប្រទេសជាតិរីកចម្រើននៅពេល ខាងមុខ៕
ប្រែសម្រួល៖ ម៉ែវ សាធី