ខេត្តត្បូងឃ្មំុ ៖ បុរសម្នាក់បានស្លាប់នៅក្នុងស្រះទឹក ដោយគ្មាននណាដឹងនិងអាចជួយបាន ខណៈដែលជនរងគ្រោះរូបនេះចេញពីផ្ទះទៅ ឆក់ត្រីហើយភ្លាត់ស្នៀតឆក់ខ្លួនឯងបណ្តាលឲ្យស្លាប់ ។
តាមកំណត់ហេតុរបស់សម្មត្ថកិច្ចមូលដ្ឋានបានឲ្យដឹងថា នៅយប់ថ្ងៃទី២៥ ខែគុម្ភះ ឆ្នាំ២០១៧ វេលាម៉ោង២០ៈ០០នាទីមាន ឈ្មោះ អាត សុីណាន ភេទប្រុស អាយុ៣០ឆ្នាំ ជាតិខ្មែនៅភូមិជេីងច្រង់ ឃុំទួលស្នួល ស្រុកក្រូចឆ្មារ ខេត្តត្បូូងឃ្មុំ(ជនរងគ្រោះស្លាប់) បានចេញពីផ្ទះ ដេីម្បីទៅឆក់ត្រីនៅក្នុងស្រះរបស់ឈ្មោះ ហេង សុខអ៊ាង ភេទប្រុស ស្ថិតនៅក្រោយភូមិតាបាវឃុំទួលស្នួល ស្រុកក្រូចឆ្មារខេត្តត្បូងឃ្មុំ។
សម្មត្ថកិច្ចបានឲ្យដឹងបន្តថា ដោយបាត់ជនរងគ្រោះមិនឃេីញវិលត្រឡប់ទៅផ្ទះវិញទេីបក្រុមគ្រួសារនាំគ្នាដេីររកហេីយបានប្រទះឃេីញ ជនរងគ្រោះស្លាប់ក្នុងស្រះទឹកខាងលេីនៅវេលាម៉ោង៨ៈ០០នាទីព្រឹកថ្ងៃទី២៦ ខែគុម្ភះ ឆ្នាំ២០១៧ រួចក៏បានរាយការណ៍ទៅសមត្ថកិច្ចមូលដ្ឋានចុះមកត្រួតពិនិត្យ ។
ករណីនេះក្រោយសម្មត្ថកិច្ចជំនាញបានធ្វើការត្រួតពិនិត្យហើយជនសង្ស័យពិតជាស្លាប់ដោយសារឆ្លងចរន្តឧបករណ៍ឆក់ត្រីប្រាកដមែន រួចក៏ប្រគល់ទៅក្រុមគ្រួសារយកទៅធ្វើរបុណ្បតាមប្រពៃណី៕ វណ្ណះ