ភ្នំពេញ៖ បុរសម្នាក់ជិះម៉ូតូម៉ាកហុងដាc125បើកក្នុងល្បឿនយ៉ាងលឿនជិះចូលខាងផ្លូវរបស់គេហើយទៅជ្រុលទៅបុកម៉ូតូម៉ាកវែវបណ្តោយដួលរងរបួសសន្លប់ស្លូកស្តឹងនិងម្នាក់ទៀតរបួសធ្ងន់។
ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង៦និង៥០នាទីយប់ថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០១៧ តាមបណ្តោយផ្លូវមាត់ទន្លេខាងកើតជិតសណ្ឋាគារសុខា ស្ថិតនៅក្នុងសង្កាត់ជ្រោយចង្វា ខណ្ឌជ្រោយចង្វា។
តាមប្រភពព័ត៌មានពីសាក្សីដែលឃើញហេតុការណ៍បានឲ្យដឹងថាមុនពេលកើតហេតុគេបានឃើញបុរសម្នាក់ជិះម៉ូតូវែវ ពណ៌ខ្មៅពាក់ស្លាកលេខឋ1519ភព បើកបរតាមបណ្តោយផ្លូវមាត់ទន្លេមកពីសណ្ឋាគារសុខាក្នុងទិសដៅពីត្បូងទៅជើងខណៈពេលមកដល់ចំណុចកើតហេតុក៏ស្រាបតែមានបុរស២នាក់ជិះម៉ូតូម៉ាកហុងដាឌ្រីម សេ១២៥ ពាក់ស្លាកលេខកណ្ដោល1E-2328ធ្វើដំណើរបញ្ច្រាសទិសគ្នាហើយបើកក្នុងលឿនមិនបានប្រុងប្រយ័ត្ននោះទេក៏បើកចូលផ្លូវរបស់គេហើយបុកចំពីមុខពេញទំហឹងបណ្តាលឲ្យរងរបួសធ្ងន់ខាងម៉ូតូហុងដាឌ្រីមសន្លប់ស្តូកស្តឹងនៅនឹងកន្លែងកើតហេតុ ចំណែខាងម៉ូតូវែវ ក៏រងរបួសធ្ងន់ដែរ។
ក្រោយពេលកើតហេតុជនរងគ្រោះទាំង២នាក់ត្រូវរថយន្តសង្គ្រោះបានមកដល់ដឹកយកទៅព្យាបាលនៅមន្ទីរពេទ្យ ចំណែកឯម៉ូតូទាំងសងខាងវិញត្រូវសមត្ថកិច្ចយកទៅរក្សាទុកនៅអធិការដ្ឋានខណ្ឌជ្រោយចង្វា រងចាំដោះស្រាយគ្នានៅពេលក្រោយ៕ ស រស្មី