ស្ត្រីបឹងកក់៤នាក់មានទោសដដែល ករណីជេរប្រមាថនិងប្រឆាំងអ្នករាជការសាធារណៈ

ចែករំលែក៖

ភ្នំពេញ៖ ស្ត្រីបឹងកក់៤នាក់ ត្រូវបានសាលាឧទ្ធរណ៍ រកឃើញថា មានទោសដដែល ពាក់ព័ន្ធបទល្មើសប្រមាថអ្នករាជការសាធារណៈនិងបទប្រឆាំងនឹងអ្នករាជការសាធារណៈមានស្ថានទម្ងន់ទោស ។

ប្រធានក្រុមប្រឹក្សាជំនុំជម្រះសាលាឧទ្ធរណ៍ លោក ញូង ធុល នៅព្រឹកថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០១៧ សម្រេចតម្កល់សាលក្រមសាលាដំបូងរាជធានីភ្នំពេញ ទុកជាបានការដដែល ។

កន្លងទៅនសាលាដំបូងរាជធានីភ្នំពេញ បានផ្តន្ទាទោសស្ត្រីបឹងកក់៤នាក់ដាក់ពន្ធនាគាររយៈពេល៦ខែ បន្ទាប់ពី ពួកគេបានជេរប្រមាថ និង ប្រឆាំង នឹងអាជ្ញាធរសាលារាជធានីភ្នំពេញ កាលពីចុងឆ្នាំ២០១១ ខណៈដែលពួកគេបានដាក់ញត្តិទៅដាក់នៅស្ថាប័ននេះ ដើម្បីសំណូមពរជួយដោះស្រាយបញ្ហាដីធ្លី ។

នាពេលសវនាការ ជនជាប់ចោទ៤នាក់ រួមមាន ឈ្មោះ ទេព វន្នី ឈ្មោះ បូ ឆវី ឈ្មោះ គង់ ចន្ថា និង ឈ្មោះ ហេង មុំ បានបដិសេធដូចគ្នា ថា ពុំបានប្រព្រឹត្តដូចការចោទប្រកាន់នោះទេ ស្នើសាលាឧទ្ធរណ៍លើកលែងការចោទប្រកាន់ដល់ពួកគេ ៕ ចេស្តា

...

neat 1

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print