ភ្នំពេញ៖ ហេតុការណ៍ភ្ញាក់ផ្អើលមួយបន្ទាប់ពីបុរសម្នាក់មានប្រពន្ធរួចទៅហើយដឹកស្រីដើរលេងរហូតទៅដល់ខេត្តកំពតតែបែកធ្លាយព្រោះបងប្អូនខាងប្រពន្ធឃើញថតទុករាយការណ៍ប្រាប់ទើបតាមដានចាប់ជាប់នៅមុខប៉ុស្តិ៍កាកាប។
ហេតុការណ៍នេះបង្កឲ្យមានការភ្ញាក់ផ្ញើលកាលពីវេលាម៉ោង៩និង៣០នាទីយប់ថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០១៧ ស្ថិតនៅតាមផ្លូវសហព័ន្ធរុស្ស៊ី មុខប៉ុស្តិ៍កាកាប សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ។
ស្ត្រីជាប្រពន្ធដើមឈ្មោះប៊ុត ចាន់ធឿន អាយុ៥៥ ឆ្នាំមុខរបរនៅផ្ទះ ស្នាក់នៅភូមិ១៦ សង្កាត់ស្រះចក ខណ្ឌដូនពេញ។ ចំណែកប្តីឈ្មោះ វេង ឈឿន អាយុ៥៩ឆ្នាំ មុខជាងជួសជួលម៉ាស៊ីមត្រជាក់។ រីឯស្រីស្នេហ៍របស់ប្តីឈ្មោះម៉ម ផល្លី មុខរបរជាងកាត់ដេរ ស្នាក់នៅភូមិទួលសង្កែ សង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ ។
តាមសម្តីជាប្រពន្ធបានឲ្យដឹងថា នៅព្រឹកថ្ងៃទី២៦ កុម្ភៈ ប្តីគាត់បានប្រាប់ថា ទៅជួសជួលម៉ាស៊ីនត្រជាក់នៅមុខប្រលានយន្តហោះពោធិ៍ចិនតុង រហូតដល់ម៉ោងប្រមាណជាង៣រសៀលថ្ងៃដដែល បែរជាទទួលដំណឹងពីបងប្អូននៅឯខេត្តកំពតថា ឃើញប្តីរបស់គាត់ដឹកស្រីស្នេហ៍ដើរលេងទៅវិញ ហើយបងប្អូនគាត់ក៏បានថតរួបផ្ញើឲ្យមើលទើបច្បាស់។
ក្រោយពីទទួលបានដំណឹងភ្លាម រូបគាត់ជាប្រពន្ធបានឲ្យសាច់ញាតិ តាមដានឃ្លាំមើលរហូតប្តីរបស់គាត់ឡើងមកភ្នំពេញវិញ ។ បន្ទាប់ពីដឹងថា ប្តីរបស់គាត់ចេញមកវិញហើយទើបគាត់បន្តតាមដានដោយជិះតាមផ្លូវជាតិលេខ៤គាប់ជូនជួបប្តីរបស់គាត់កំពុងដឹកស្រីក្នុងរថយន្តមែនទើបបើករថយន្តតាមរហូតមកដល់មុខប៉ុស្តិ៍នគរបាលកាកាបទើបឃាត់បានបង្កកាភ្ញាក់ផ្អើលដល់សមត្ថកិច្ចតែម្តង។
ក្រោយពេលកើតសម្ថកិច្ចបានហៅភាគីទាំងសងខាងទៅធ្វើការណែនាំដោយភាគីខាងប្រពន្ធដើមមិនសុខចិត្តនិងសុំលែងគ្នាជាមួយប្តីកំហូចតែដោយសារនោះជារឿងខាងសង្កាត់សមត្ថកិច្ចមិនអាចដោះស្រាយបានទើបភាគីទាំងសងខាងត្រឡប់ទៅវិញរងចាំដោះស្រាយគ្នានៅសង្កាត់៕ សុខាសែនជ័យ
...