កុល ដាវី ប្រតិកម្មខ្លាំងៗក្រោយគេចោទថាមានស្នេហ៍លួចលាក់ជាមួយលោក ហ៊ុន ម៉ានិត

ចែករំលែក៖

ភ្នំពេញ៖ គណនីយហ្វេសប៊ុកដែលតែងវាយប្រហារគណបក្សប្រជាជនកម្ពុជាមួយបានបង្ហោះសារចោទប្រកាន់មកលើតារាសម្តែង កុល ដាវី ថា មានជាប់ពាក់ព័ន្ធនឹងចំណងស្នេហាលួចលាក់ជាមួយលោក ហ៊ុន ម៉ានិត។ ការចោទប្រកាន់នេះបានធ្វើឲ្យ កុល ដាវី ក្តៅចុងច្រមុះខ្លាំងរហូតបង្ហោះសារតបដោយពាក្យសម្តីធ្ងន់ៗទៅកាន់ម្ចាស់គណនីយនោះវិញភ្លាមៗផងដែរ។

ថ្មីៗនេះម្ចាស់គណនីយហ្វេសប៊ុកឈ្មោះថា Chham Chhany បានធ្វើការបង្ហោះសារចោទតារាសម្តែង២ដួងគឺកញ្ញា កុល ដាវី និងកញ្ញា វ៉ាង ស្រីណូ ថា មានស្នេហាលួចលាក់ជាមួយកូនប្រុសសម្តេចតេជោ ហ៊ុនសែន  គឺលោក ហ៊ុន ម៉ានិត។ ម្ចាស់ Facebook ដដែលនេះបានរៀបរាប់ថា តារាសម្តែងស្រី២ដួងដែលគេសង្ស័យថា មានស្នេហ៍លួចលាក់ជាមួយ លោក ហ៊ុន ម៉ានិត នោះគឺកញ្ញា វ៉ាង ស្រីណូ និង កញ្ញា កុល ដាវី”។

ការបង្ហោះសារនេះបានធ្វើឲ្យ កញ្ញា កុល ដាវី បានឆេះដុំយ៉ាងខ្លាំងរហូតបោះពាក្យសម្ដីតបវិញថា៖ «ជនថោកទាប ពួកបាតសង្គម ហេតុអីក៏ហ៊ានសរសេរបង្ខូចកិត្តិយសរបស់ខ្ញុំ បែបនេះ ចាប់ពីពេលនេះទៅបានការងារមួយទៀតហើយ ដើម្បីការពារភាពស្អាតស្អំ របស់ខ្ញុំជូនក្រុមគ្រួសារ បងរក្សា ជូនទស្សនិកជនដែលតែងតែគាំទ្រនាងខ្ញុំ ក្នុងនាមជាអ្នកសិល្បះមួយរូបដែលពួកគាត់តែងតែស្រលាញ់ និង ផ្តល់តំលៃ ជាពិសេសភាពស្អាតស្អំ រវាងខ្ញុំនិង លោក ហ៊ុន ម៉ានិត ទាំងដែលខ្ញុំនិងគាត់ពុំដែលបានជួបគ្នាម្តងណាសោះ ចង់ដឹងដល់ហើយក្នុងខួរវាមានអីខ្លះ រាល់ថ្ងៃសុីអី បានវាមានសន្ដានថោកទាបអញ្ចឹង អាងអីអាងសារពីប្រិយមិត្ត ហើយឆ្លើយយករួចខ្លួនមែន ចង់ប្រាប់ថា វាមិនស្រួលអញ្ចឹងទេ មនុស្សបាតសង្គម ពិតជារស់នាំធ្ងន់ផែនដីមែនអាណិតតែ ឳពុកម្តាយអ្នកឯងទេ បើគាត់ដឹងថាអ្នកឯងមានសន្តានថោកទាបអញ្ចឹងមិនដឹងជាគាត់ឈឺចាប់ប៉ុណ្ណាទេ?»វឌ្ឍនា

kol davy (6) chann (3) kol davy (4) chann (1) chann (2) kol davy (7) kol davy (5)

...

 


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print