ម៉ូតូ២គ្រឿងបុកគ្នាពេញទំហឹង របួសធ្ងន់២នាក់នៅក្រុងបាវិត

ចែករំលែក៖

ខេត្តស្វាយរៀង ៖ ស្ត្រីជនជាតិវៀតណាម និងបុរសជនជាតិខ្មែរម្នាក់ រងរបួសធ្ងន់ដោយសារករណីគ្រោះថ្នាក់ចរាចរណ៏គួរឲ្យរន្ធត់ រវាងម៉ូតូនិងម៉ូតូបុកគ្នាពេញទំហឹង កាលពីវេលាម៉ោង២និង៤៥នាទីរសៀលថ្ងៃទី២៧ ខែកុម្ភះ ឆ្នាំ២០១៧ ត្រង់ចំណុចខាងមុខផ្សារអន្តរជាតិ ស្ថិតក្នុងភូមិបាវិតកណ្តាល សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង។

សមត្ថកិច្ចនគរបាលបានអោយដឹងថា បុរសជនជាតិខ្មែរដែលរងរបួសមានឈ្មោះ ឯក សារឿន អាយុ៥០ឆ្នាំ មុខរបរលក់ដូរ មានទីលំនៅភូមិត្រពាំងផ្លុង សង្កាត់បាទី ក្រុងបាវិត ខណះបើកម៉ូតូម៉ាក SIRIUS ពណ៌ខ្មៅ ពាក់ស្លាកលេខស្វាយរៀង 1B-2754ខូចខាតយ៉ាងដំណំ។រីឯអ្នកបើកបរម៉ូតូបបង្កមានឈ្មោះ ឡុង ធីធូរា ភេទស្រី អាយុ៥៩ឆ្នាំ ជនជាតិវៀតណាម រស់នៅភូមិបាវិតកណ្ដាលសង្កាត់ក្រុងបាវិតដោយ ជិះម៉ូតូម៉ាកSIRIUS ពណ៌ក្រហមខ្មៅ ពាក់ផ្លាកលេខ វៀតណាម70-F1 238.80 ខូចខាតយ៉ាងដំណំ។

តាមសាក្សីបានអោយដឹងថា មុនកើតហេតុមានបុរសម្នាក់បានជិះម៉ូតូមួយគ្រឿងដោយធ្វើដំណើរពីកើតមកលិចស្របពេលនោះស្រាប់តែមានស្ត្រីជនជាតិវៀតណាមម្នាក់ បានជិះម៉ូតូ ពណ៌ក្រហមមួយគ្រឿងក្នុង ទិសដៅពីជើងទៅត្បូង (ឆ្លងកាត់ថ្នល់)បញ្រាស់គ្នាក៏បុកពេញទំហឹង បណ្តាលអោយរងរបួសធ្ងន់ទាំងសងខាង។

ក្រោយមកជនរងគ្រោះត្រូវក្រុមគ្រួសារបញ្ជួនទៅព្យាបាលនៅព្យាបាលនៅមន្ទីរពេទ្យ ផាកសុខភាព២ក្រុងបាវិត រីឯមធ្យោបាយទាំង២ គ្រឿងយកមករក្សាទុក នៅប៉ុស្តិ៍នគរបាលរដ្ឋបាលបាវិត ដើម្បីកសាងសំណុំរឿងបញ្ជួនទៅការិយាល័យខេត្តចាត់ការបន្ត។ សមត្ថកិច្ចបញ្ជាក់ថាមូលហេតុបណ្តាលមកពីម៉ូតូSIRIUSពណ៌ក្រហមខ្មៅពាក់ផ្លាកលេខ70-F1 23-880 បើកបរខ្វះការប្រុងប្រយ័ត្ន ៕

...

q11 (1) q11 (2) q11 (3)

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print