​កីឡាករសិស្សវិទ្យាល័យព្រែកឯងប្រកួតឈ្នះកីឡាករសិស្សវិទ្យាល័យពងទឹកក្នុងថៃ្ងបើកឆាកប្រកួតបាល់ទះយុវជនសិស្សវិទ្យាល័យរាជធានីភ្នំពេញ

ចែករំលែក៖

ភំ្នពេញ៖ កីឡាករសិស្សវិទ្យាល័យព្រែកឯងប្រកួតឈ្នះកីឡាករសិស្សវិទ្យាល័យពងទឹក ៣-១ ក្នុងថៃ្ងបើកឆាកកម្មវិធីប្រកួតកីឡាបាល់ទះយុវជនសិស្សវិទ្យាល័យរាជធានីភ្នំពេញដើម្បីដណ្តើមពានរង្វាន់សាកលវិទ្យាល័យវេស្ទើនឆ្នាំ២០១៧ កាលពីថៃ្ងទី២៨ ខែកុម្ភៈ នៅពហុកីឡដ្ឋានជាតិអូឡាំពិកក្រោមអធិបតីភាពលោក ស៊ាន បូរ៉ាត រដ្ឋ លេខាធិការក្រសួងអប់រំ យុវជន និងកីឡា។

លោក តែ ឡូរិន សាកលវិទ្យាធិការនៃ សាកលវិទ្យាល័យវេស្ទើនមានប្រសាសន៍ ថា បច្ចុប្បន្ននេះ គ្រឹះស្ថានសិក្សាវេស្ទើនបាន ចូលរួមបង្កើតការងារជូនប្រជាពលរដ្ឋខ្មែរ ជាង១.៥០០នាក់ និងបានចូលរួមយ៉ាង សកម្មក្នុងសកម្មភាពសង្គម និងកីឡា ។ ជាក់ស្តែងដូចជាកម្មវិធីរៀបចំប្រកួតកីឡា បាល់ទះយុវជនសិស្សវិទ្យាល័យរាជធានី ភ្នំពេញជ្រើសរើសជើងឯកឆ្នាំ២០១៧ ដណ្តើមពានរង្វាន់សាកលវិទ្យាល័យវេស្ទើន លើកទី៨ដែលកម្មវិធីនេះធ្វើឡើងក្នុងគោលបំណងរឹតចំណងមិត្តភាព និងជួយជំរុញ លើកទឹកចិត្តឲ្យយុវជនខែ្មរនាំគ្នាចូលរួម លេងកីឡាដើម្បីសុខភាព មិត្តភាព ប្រាជ្ញា វាងវៃ ។ ជាពិសេសទៀត គឺជៀសវាងការ បណ្តោយខ្លួនឲ្យធ្លាក់ក្នុងការប្រើប្រាស់គ្រឿង ញៀនដែលធ្វើឲ្យប៉ះពាល់ដល់យុវជនខ្មែរ និងសង្គមជាតិ ។

លោក តែ ឡូរិន មានប្រសាសន៍ទៀត ថា សាកលវិទ្យាល័យវេស្ទើនមានក្រុមកីឡា ករជាច្រើនវិញ្ញាសាដែលធ្លាប់ទទួលបាន មេដាយមាសចំនួន១០ និងមេដាយប្រាក់ ចំនួន២ ក្នុងការប្រកួតកីឡាកម្រិតឧត្តម សិក្សានាពេលកន្លងមក ។ ក្នុងនោះ ក្រុម កីឡាបាល់ទាត់សាកលវិទ្យាល័យវេស្ទើន ជាប់ចំណាត់ថ្នាក់ក្នុងក្រុមមិត្តហ្វូនកម្ពុជា លីកផងដែរ ។

លោក ស៊ាន បូរ៉ាត រដ្ឋលេខាធិការ ក្រសួងអប់រំមានប្រសាសន៍ថា ឥទ្ធិពល វិស័យកីឡាបានបម្រើផលប្រយោជន៍ឲ្យ មនុស្ស និងសង្គមដោយមិនប្រកាន់ពូជ សាសន៍ពណ៌សប្បុរ ឋានៈក្នុងសង្គមអ្វី ឡើយ ។ ដូច្នេះយើងទាំងអស់គ្នាត្រូវលើកទឹកចិត្តឲ្យប្រជាពលរដ្ឋសិស្សនិស្សិតចូល រួមលេងកីឡានៅគ្រប់កម្រិតដោយចាត់ ទុកវិស័យកីឡាជាជាសេវាបម្រើឲ្យមនុស្សជាតិ ក្នុងនោះត្រូវធានាឲ្យបាននូវគោល ការណ៍យុត្តិធម៌ក្នុងការលេងកីឡា ។

លោកបានបញ្ជាក់បន្ថែមថា តាមរយៈ វិស័យអប់រំកាយ និងកីឡារាជរដ្ឋាភិបាល កម្ពុជាបានយកចិត្តទុកដាក់ និងចាត់តាំង គ្រប់រូបភាពតាមលទ្ធភាពចាប់តាំងពីថ្នាក់ មូលដ្ឋានរហូតដល់ថ្នាក់ជាតិដោយបាន បំផុសឲ្យប្រជាពលរដ្ឋលេងកីឡា ក្នុងគោល បំណងលើកកម្ពស់សុខុមាលភាពផ្លូវកាយ និងផ្លូវចិត្ត។ ក្នុងន័យរួមចំណែកការពារ និង កសាងវិស័យអប់រំកាយ និងកីឡា ដោយ បន្តអភិវឌ្ឍន៍វិស័យកីឡា រួមទាំងកីឡាជន ពិការទាំងនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ឲ្យបានរីកចម្រើនស្របនឹងការរីកចម្រើន វិស័យកីឡាក្នុងតំបន់ ។ លើសពីនេះទៀត បំផុសឲ្យយុវជនចូលរួមចលនាការងារ សង្គម និងសកម្មភាពកីឡាសំដៅប្រែក្លាយ ពួកគេឲ្យទៅជាធនធានមនុស្សប្រកប ដោយគុណភាព សមត្ថភាព និងគុណធម៌ សម្រាប់អភិវឌ្ឍន៍សង្គម សេដ្ឋកិច្ច និងការ បន្តវេន ។

ជាមួយគ្នានេះដែរ រាជរដ្ឋាភិបាលកម្ពុជា ក៏បានប្តេជ្ញាចិត្តក្នុងការបន្តអភិវឌ្ឍន៍ពហុ កីឡដ្ឋានជាតិ និងហេដ្ឋារចនាសម្ព័ន្ធពាក់ ព័ន្ធព្រមទាំងរៀបចំបណ្តុះបណ្តាលកីឡាករ កីឡាការិនីតាមវិស័យដែលកម្ពុជាមានសក្តា នុពលដើម្បីត្រៀមទទួលធ្វើជាម្ចាស់ផ្ទះនៃ ការប្រកួតកីឡាសីុហេ្គមនៅឆ្នាំ២០២៣ ។

សូមជម្រាបថា កម្មវិធីប្រកួតកីឡាបាល់ ទះយុវជនសិស្សវិទ្យាល័យរាជធានីភ្នំពេញ មានកីឡាករ៣០០នាក់មកពី២៥វិទ្យាល័យ ចូលរួមដោយចាប់ផ្តើមប្រកួតនៅថៃ្ងទី២៨ ខែកុម្ភៈ រហូតដល់ខែមីនា ឆ្នាំ២០១៧ ។ កម្មវិធីប្រកួតបាល់ទះយុវជនសិស្សវិទ្យា ល័យប្រារព្ធធ្វើនៅថៃ្ងព្រហស្បតិ៍ និង ថៃ្ងសុក្រនៅទីលានប្រកួតចំនួន១១ ៕ ហេង សូរិយា

...

bheng (1) bheng (2)

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print