សារព័ត៌មានយ៉ុនហាប់របស់កូរ៉េខាង ត្បូងបានផ្សាយថា អតីតប្រធានាធិបតីកូរ៉េខាងត្បូងលោកស្រី ផាក គឿនហេ កាលពី ថ្ងៃទី២៨ ខែកុម្ភៈត្រូវបានតុលាការបញ្ជាក់ថា បានជាប់ពាក់ព័ន្ធនឹងអំពើពុករលួយ។ ក្រុមរដ្ឋអាជ្ញាបានបញ្ចប់ សកម្មភាពសើុបសួរស្រាវជ្រាវនៅថ្ងៃទី២៨ ខែកុម្ភៈ ក្រោយ រយៈពេល៤ខែ ស្រាវជ្រាវពីរឿងអាស្រូវ របស់អតីតប្រធានាធិបតី។
លោក Lee Kyu Chul អ្នកនាំពាក្យក្រុមរដ្ឋអាជ្ញាបានបញ្ជាក់ថា តាមរបាយការណ៍ ស្រាវជ្រាវលោកស្រី ផាក បានជាប់ពាក់ ព័ន្ធនឹងមិត្តភក្តិគឺលោកស្រី ឆយ ស៊ុនសុីល ដើម្បីទទួលសំណូកពីក្រុមហ៊ុន Samsung ដែលជាក្រុមហ៊ុនធំបំផុតនៅកូរ៉េខាងត្បូងជាថ្នូរនឹងការធ្វើសកម្មភាពរបស់ក្រុមហ៊ុនមានអាទិភាព។
កាលពីថ្ងៃទី២៧ ខែកុម្ភៈ តុលាការរដ្ឋ ធម្មនុញ្ញកូរ៉េខាងត្បូងបានបញ្ចប់ការត្រួត ពិនិត្យសាកសួរលោកស្រី ផាក ជាលើក ចុងក្រោយ បើទោះបីជាលោកស្រីអវត្តមាននៅក្នុងការសាកសួរក្តី។ ជាមួយគ្នានោះ លោកស្រីក៏បានផ្ញើឯកសារទៅចូលរួម ដោយលោកស្រីបញ្ជាក់ថា លោកស្រីខិត ខំបម្រើជាតិអស់ពីសមត្ថភាព មិនដែលគិតពីប្រយោជន៍ផ្ទាល់ខ្លួននោះឡើយ។
អតីតប្រធានាធិបតី ផាក ក៏បានសុំ ទោសដល់ពលរដ្ឋផងដែរដែលបានបង្កឲ្យ ពលរដ្ឋមានការឈឺចាប់ ហើយលោកស្រីបានសន្យាថានឹងខិតខំជំរុញឲ្យមានការសាមគ្គី ឆ្លងផុតនូវស្ថានភាពអាក្រក់នា ពេលនេះ៕
ប្រែសម្រួល៖ ម៉ែវ សាធី