ខ្សឹបដាក់ត្រចៀក៖ លោក ជូ កុល្លា ប្រធានមន្ទីរសាធារណការខេត្តកំពង់ធំពុករលួយ

ចែករំលែក៖

ប្រភពព័ត៌មានពីមន្ត្រីមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកំពង់ធំបានរាយ ការណ៍ថា ជាង២ឆ្នាំនេះលោក ជូ កុល្លា ប្រធានមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តកំពង់ធំបានប្រព្រឹត្តអំពើពុករលួយបាត់បង់ថវិកាជាតិជាង៤០០លានរៀល។ ប្រភព ដដែលបានបញ្ជាក់ថា លោក ជូ កុល្លា ត្រូវគេដឹងថាបានអាងអំណាចឪពុកក្មេករបស់ខ្លួន ជាឧត្តមសេនីយ៍នៅក្រសួងការពារជាតិ បានបំពេញការងារខុសប្រក្រតីបាត់បង់ថវិកាជាតិច្រើនរយលានរៀល ហើយក៏មិនបានសហការការងារល្អជាមួយអង្គភាពពាក់ព័ន្ធ ក្នុងខេត្តកំពង់ធំឡើយ ។

ប្រភពដដែលបានបញ្ជាក់ថា ដោយអាងអំណាចឪពុកក្មេករបស់ខ្លួននោះហើយ ទើបលោក ជូ កុល្លា បានធ្វើឲ្យមន្រ្តីនៅក្នុងមន្ទីរជំនាញជុំវិញខេត្តកំពង់ធំ និងអភិបាល ខេត្តកំពង់ធំ លោក សុខ លូ មានការថ្នាំងថ្នាក់ចិត្តជាខ្លាំងនៅក្នុងប្រព័ន្ធការងាររបស់ ខេត្តកំពង់ធំ ។

មន្រ្តីរាជការបម្រើការងារនៅក្នុងមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តកំពង់ធំបាន បង្ហើបថា តាំងពីលោក ជូ កុល្លា ចូលមកបំពេញការងារជាងពីរឆ្នាំមកនេះសកម្មភាព ការងាររបស់មន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តកំពង់ធំ អសកម្មជាខ្លាំង ពោលគឺមិនបានធ្វើការអភិវឌ្ឍឬជួសជុលហេដ្ឋារចនាសម្ព័ន្ធដែលខូចខាតឲ្យបានទាន់ពេលវេលា និងមានប្រសិទ្ធភាពឡើយ។ ប្រភពដដែលបានបញ្ជាក់ថា ភាពអសកម្មនេះបានធ្វើឲ្យគេសង្ស័យថា លោក ជូ កុល្លា និងបក្ខពួកបានធ្វើឲ្យបាត់បង់ថវិកាជាតិជាង៤០០លានរៀល ។

ប្រភពព័ត៌មានពីមន្ត្រីមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តកំពង់ធំបានស្នើដល់រដ្ឋមន្រ្តីក្រសួងសាធារណការនិងដឹកជញ្ជូនលោក ស៊ុន ចាន់ថុល ឲ្យស្រាវជ្រាវពីភាពមិនប្រក្រតីជុំវិញការងារបស់លោក ជូ កុល្លា ដោយកុំជឿលើរបាយការណ៍ភូតកុហក ៕

...

dwe-1

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print