ឃាត់ខ្លួនបុរស២នាក់ក្រោយប្លន់នារីចាប់ទឹកកកនៅខារ៉ាអូខេ ឃីងផារ៉ូ យកទូរស័ព្ទដៃនិងលុយ

ចែករំលែក៖

ខេត្តព្រះសីហនុ៖ កាលពីថ្ងៃទី២៧ ខែ កុម្ភៈ ឆ្នាំ២០១៧ នគរបាលការិយាល័យ កណ្តាលព្រហ្មទណ្ឌសហការជាមួយកម្លាំង នគរបាលក្រុងព្រះសីហនុបានឃាត់ខ្លួន ជនសង្ស័យចំនួន២នាក់ជាជនសង្ស័យធ្វើសកម្មភាពប្លន់ដោយប្រើប្រាស់កាំបិតចុងស្រួចភ្ជង់ទៅលើស្ត្រីជាបុគ្គលិកនៅហាងខារ៉ាអូខេយីហោ ឃីងផារ៉ូ កាលពីថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០១៧ វេលាម៉ោង៣និង២៥ នាទី ស្ថិតនៅចំណុចក្រុមទី៤៧ ភូមិ៥ សង្កាត់លេខ៤ក្រុង-ខេត្តព្រះ សីហនុ។

នៅក្នុងរបាយការណ៍សមត្ថកិច្ចបាន បង្ហាញថា ជនសង្ស័យត្រូវបានចាប់ខ្លួន ទី ១-ឈ្មោះ គង់ កីឡាកាស ភេទប្រុស អាយុ ១៨ឆ្នាំ មិនមានមុខរបរពិតប្រាកដ មាន ទីលំនៅភូមិ២ សង្កាត់លេខ២ ក្រុង-ខេត្ត ព្រះសីហនុ (ជនដៃដល់) និងទី២-ឈ្មោះ ង៉ែត ឡែន ភេទប្រុស អាយុ៣១ឆ្នាំ មិនមាន មុខរបរពិតប្រាកដ មានទីលំនៅភូមិ២ សង្កាត់ លេខ២ ក្រុង-ខេត្តព្រះសីហនុ (សហចារី អ្នកបើកម៉ូតូ)។ ចំណែកស្ត្រីរងគ្រោះត្រូវ ជនសង្ស័យប្លន់ទី១-ឈ្មោះ ខុំ ភាព អាយុ ២៦ឆ្នាំ មុខរបរចាប់ទឹកកកនៅហាងខារ៉ា អូខេយីហោឃីងផារ៉ូ មានទីលំនៅក្រុម៤៧ ភូមិ៥ សង្កាត់លេខ៤ ក្រុង-ខេត្តព្រះសីហនុ និងទី២-ឈ្មោះ ហែម ស្រីមុំ អាយុ២៥ឆ្នាំ មុខរបរ ចាប់ទឹកកកនៅហាងជាមួយគ្នា មានទីលំនៅក្រុម៤៧ ភូមិ៥ សង្កាត់លេខ៤ ក្រុង-ខេត្តព្រះសីហនុ ។

ស្ត្រីរងគ្រោះបានប្រាប់សមត្ថកិច្ចថា សម្ភារដែលជនសង្ស័យប្លន់យករួមមាន ទូរស័ព្ទដៃម៉ាកអាយហ្វូនហ្វាយអេស១ គ្រឿង ពណ៌ទឹកមាស ទូរស័ព្ទដៃម៉ាកអាយហ្វូនហ្វាយ១គ្រឿង ពណ៌ស ទូរស័ព្ទដៃ ចុចពិល១គ្រឿង អត្តសញ្ញាណប័ណ្ណ១ សន្លឹក លុយខ្មែរ១៣០.០០០រៀល (ដប់បីម៉ឺនរៀល) លុយដុល្លារ២០ដុល្លារ (ម្ភៃ ដុល្លារ) កាតធនាគារ១ កាបូបស្ពាយ ពណ៌ស១។

សមត្ថកិច្ចបញ្ជាក់ថា នៅពេលឃាត់ខ្លួនជនសង្ស័យនគរបាលដកហូតបានដាវមុខរណារមានចុងស្រួច១ដើម (ឧបករណ៍ ប្រព្រឹត្តបទល្មើស) ម៉ូតូម៉ាក JUPETER ពណ៌ខ្មៅ១គ្រឿង (មធ្យោបាយប្រព្រឹត្ត បទល្មើស) ទូរស័ព្ទដៃម៉ាកអាយហ្វូនហ្វាយ អេស១គ្រឿង ពណ៌ទឹកមាស ទូរស័ព្ទដៃម៉ាក អាយហ្វូនហ្វាយ១គ្រឿង ពណ៌ស ហើយ ក្រោយឃាត់ខ្លួនចំពោះជនសង្ស័យ និងវត្ថុតាងកម្លាំងជំនាញនៅបន្តសាកសួរ និង បញ្ជូនទៅសាលាដំបូងខេត្តព្រះសីហនុ។

ប្រជាពលរដ្ឋក៏ដូចជាមន្ត្រីរាជការនៅ ក្នុងខេត្តព្រះសីហនុដែលបានដឹង និងបានឃើញហេតុការណ៍ខាងលើបានសម្តែង ការព្រួយបារម្ភនិងនាំគ្នានិយាយថាបើទោះបីជាសមត្ថកិច្ចបង្ក្រាបបានជនសង្ស័យក៏ ពិតមែន ក៏ប៉ុន្តែសមត្ថកិច្ចគួរតែសិក្សាពី ដើមចមនៃប្រភពចោរលួច-ឆក់-ប្លន់ កើត ចេញមកពីកន្លែងណា? ប្រភពខាងលើ បានបន្ថែមថា សព្វថ្ងៃមានល្បែងសុីសង គ្រប់ប្រភេទមានជាអាទិ៍ល្បែងភ្នាល់កន្ទុយ លេខនៅក្នុងផ្សារលើ និងគ្រប់ទីប្រជុំជន នៅក្នុងខេត្ត។ ជាពិសេសកាសុីណូកំពុងរីក ដូចផ្សិតមានរហូតដល់២៣កាសុីណូ។ ក្នុងនោះមានកាសុីណូខ្លះអស់សុពលភាពអាជ្ញាប័ណ្ឌប្រកបរបរកាសុីណូថែមទៀតផង។

ប្រភពខាងលើបានបញ្ជាក់ថា បើយោងតាមអនុក្រឹត្យណែនាំរបស់ប្រមុខរាជរដ្ឋា ភិបាលបានហាមឃាត់មិនឲ្យប្រជាពលរដ្ឋខ្មែរចូលទៅលេងល្បែងនៅក្នុងកាសុីណូដែលមានខាងលើនេះទេ ប៉ុន្តែសព្វថ្ងៃគេ សង្កេតឃើញអតិថិជនជាប្រជាពលរដ្ឋខ្មែរ បាននាំគ្នាចូលលេងល្បែងតាមកាសុីណូ បន្តកន្ទុយគ្នាដូចរដូវហែអង្គកឋិនទាន ហើយគេមិនដែលឃើញសមត្ថកិច្ចជំនាញពាក់ព័ន្ធហាមឃាត់អ្នកញៀនល្បែងសុីសង ទាំងនោះឡើយ។ ប្រភពទាំងនេះហើយ ទើបបណ្តាលឲ្យកើតមានចោរឆក់-ចោរ លួច និងចោរប្លន់។

ជាក់ស្តែងដូចជាករណីខាងលើនេះជា ដើម បើថ្ងៃណាសមត្ថកិច្ចបង្ក្រាបមិនបាន ជនរងគ្រោះបានត្រឹមគ្រោះថ្នាក់ឬបាត់បង់ជីវិតប៉ុណ្ណោះ៕ ឆ្លាម សមុទ្រ

king-pharaoh3 kps (1) kps (2)

...

dav
dav
dav
dav
dav
dav
dav
dav

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print