ស្រ្តីម្នាក់សម្រាលកូននៅកណ្តាលវាលស្រែដោយខ្លួនឯង បានទទួលអំណោយជាថវិកា និងគ្រឿងឧបភោគបរិភោគពីមេបញ្ជាការកងរាជអាវុធហត្ថខេត្តស្ទឹងត្រែង

ចែករំលែក៖

ខេត្តស្ទឹងត្រែង ៖ កាលពីវេលាម៉ោង៩និង១០នាទី ព្រឹកថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០១៧នេះ លោកវរសេនីយ៍ទោ អ៊ុន វណ្ណាន បានដឹកកម្លាំងអាវុធហត្ថចខេត្តចំនួន៤នាក់ ក្នុងនោះ រួចមានមេបញ្ជាការស្រុកសៀមបូកម្នាក់ផងដែរ បាននាំយកអំណោយសប្បុរសធម៌របស់លោកឧត្តមសេនីយ៍ត្រី អៀង វ៉ាន់ឌី មេបញ្ជាការ‌រដ្ឋានកងរាជអាវុធហត្ថខេត្តស្ទេងត្រែង ចុះចែកជូនដល់ក្រុមគ្រួសារ ស្រ្តីម្នាក់ មានជីវភាពក្រីក្រលំបាក ដែលទើបនិងសម្រាលកូននៅតាមវាលស្រែ កាលពីម្សិលមិញនេះ ក្រោយមកទើបបានបញ្ជូន មកកាន់មណ្ឌលសុខភាពស្រែក្រសាំង អំណោយផ្តល់ជូននោះមានថវិកានិងគ្រឿងឧបភោគបរិភោគមួយចំនួន ។ ការចុះចែកជូនអំណោយដល់ស្រ្តីក្រកំសត់ម្នាក់នោះ នៅក្នុងមណ្ឌលសុខភាពស្រែក្រសាំង ស្ថិតនៅភូមិ ឃំុស្រែក្រសាំង ស្រុកសៀមបូក ខេត្តស្ទឹងត្រែង ។

លោកវរសេនីយ៍ទោ អ៊ុន វណ្ណានបានឪ្យដឹងថា អំណោយដែលនាំយកមកចែកជូននោះមានដូចជា ឃិត១កញ្ចប់ មុង១ ទឹកសុទ្ធ១០យួរ ទឹកត្រី១យួរ ទឹកសីុអីុវ១យួរ អង្ករ១បេ និងថវិកាចំនួន២០មឺុនរៀល ជូនដល់ស្ត្រីម្នាក់ឈ្មោះ ថេង ធារី អាយុ២៦ឆ្នាំ ជនជាតិ‌ខ្មែរមុខរបរកសិករ រស់នៅភូមិដំរីផុង ឃំុកោះសំពាយ ស្រុកសៀមបូក ខេត្តស្ទឹងត្រែង ។ អំណោយនេះជាអំណោយសប្បុរសធម៌របស់មេបញ្ជាការអាវុធហត្ថខេត្ត លោកឧត្តមសេនីយ៍ត្រី អៀង វ៉ាន់ឌី យកទៅជួយឧបត្ថម្ភដល់គ្រួសារស្ត្រីឆ្លងទន្លេ នៅកណ្តាលវាលស្រែ នាថ្ងៃ២៧កុម្ភះម្សិលមិញនោះ លោកក៏បានពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខ ពីសំណាក់លោកមេបញ្ជាការអាវុធហត្ថខេត្ត ដល់គ្រួសារស្ត្រីឆ្លងទន្លេនោះដែរ ។

លោកអ៊ុន វណ្ណាន បានបន្តថា ដោយមើលឃើញពីការខ្វះខាត លើជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ពិសេស ស្ត្រីដែលមានគត៌ហើយសម្រាលកូន ដែលមានជីវភាពទន់ខ្សោយ លោកមេបញ្ជាការ តែងបានគិតគូជានិច្ច មិនចំពោះថានៅទីណានោះទេ បើទោះបីជាត្រូវបរិច្ចាគថវិកា ឬសម្ភារៈផ្ទាល់ខ្លួន ក៏លោកឧត្តមសេនីយ៍មេបញ្ជាការ មិនដែលគិតនោះទេ អ្វីដែលសំខាន់ គឺជួយដោះទុក្ខធុរៈគ្នា ពេលជួបការលំបាក។

ប្តីរបស់ស្ត្រីម្នាក់ឈ្មោះ ថេង ធារី ខាងលើនោះ បានសម្តែងក្តីដឹងគុណជាពន្លឹក ចំពោះទឹកចិត្តធម៌សប្បុរស របស់មេបញ្ជាការកងរាជអាវុធហត្ថខេត្តស្ទឹងត្រែង ដែលបានជួយឧបត្ថម្ភគាំទ្រ ទាំងស្មារតី ថវិកា និងគ្រឿងបរិភោគគ្រប់មុខ គ្រាដែលពួកគេកំពុងជួបប្រទះនូវការខ្វះខាត។ លោកថា លោកគ្មានពាក្យពេចន៍អ្វីនឹងថ្លែងឲ្យសក្តិសមនឹងទំហំចិត្ត ដែលលោកមេបញ្ជាការបានជួយមកដល់គ្រួសារលោកបានទាន់ពេលវេលានេះទេ ហើយសូមឲ្យសេចក្តីល្អរបស់លោក បានជួបប្រសព្វនូវតែនឹងសេចក្តីជ័យជំនះ គ្រប់ភារកិច្ចចំពោះមុខជានិច្ច។

សូមជម្រាបថា នៅថ្ងៃ២៧កុម្ភះម្សិលមិញនេះ ស្ត្រីមានផ្ទៃពោះម្នាក់ឈ្មោះថេង ធារី អាយុ២៦ឆ្នាំ រួមជាមួយប្អូនស្រី៣នាក់ទៀត បានទៅចូលបុណ្យលើកធាតុជីដូន នៅខ្ទមស្រែមួយមានម្ងាយពីភូមិជិត១គីឡូម៉ែត្រ លុះដើរបានជាង១០០ម៉ែត្រ ស្ត្រីនោះបានប្រាប់ថា ឈឺចង្កេះ ដោយពុំនឹកស្មានថា ជាការឈឺពោះសម្រាលកូននោះទេ បន្ទាប់មកក៏ស្រាប់ឈឺពោះកាន់តែខ្លាំង និងដើរមិនរួច ទើបសម្រាលនៅកណ្តាលស្រែតែម្តងទៅ។ ស្របពេលជាមួយគ្នានោះផងដែរ មានអ្នកគ្រូពេទ្យឆ្មបម្នាក់ បានធ្វើដំណើរឆ្លងកាត់ទីនោះ ហើយបានប្រទះឃើញ ក៏ស្ទុះមកជួយ និងបានរាយការណ៍ទៅ ប្រធានមណ្ឌលសុខភាពស្រែក្រសាំង គឺលោកឯម ប៊ុនសុំ បានដឹង ហើយលោកប្រធានមណ្ឌល ក៏បានបញ្ជូនពេទ្យឆ្មបពីរនាក់ និងសម្ភារះពេទ្យមួយចំនួន មកជួយស្ត្រីនោះឆ្លងទន្លេបានរួចរាល់ ព្រមទាំងបានបញ្ជូនមកកាន់មណ្ឌលសុខភាព ដើម្បីជួយព្យាបាល។

ប្រធានមណ្ឌលសុខភាព លោកឯម ប៊ុនសុំ បានបញ្ជាក់ថា រហូតមកទល់នឹងពេលនេះកូន និងម្តាយ មានសុខភាពល្អជាធម្មតានោះទេ។ លោកបានបញ្ជាក់បន្ថែមថា ខាងមណ្ឌលសុខភាព បានចុះផ្សព្វផ្សាយអប់រំដល់មូលដ្ឋានជាប្រចាំ ដើម្បីឲ្យប្រជាពលរដ្ឋមានការយល់ដឹង ពីផលវិបាក នៃការសម្រាលកូន ដោយមិនមានពេទ្យបង្កើតឲ្យបានត្រឹមត្រូវ ប៉ុន្តែ ការផ្សព្វ ផ្សាយនោះ មានប្រជាពលរដ្ឋខ្លះចូលរួម និងខ្លះទៀតមិនបានចូលរួមស្តាប់នោះទេ។ ហើយខណៈនេះ លោកសូមអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ ត្រូវនាំគ្នាមកសម្រាលកូននៅមណ្ឌលសុខភាព ដោយមិនចាំបាច់បង់សេវាថ្លៃបង្កើតអ្វីទាំងអស់ ចំណែក អ្នកខ្វះខាតផ្នែកជីវភាព និងមធ្យោបាយធ្វើដំណើរ សូមឲ្យដំណឹងមកមណ្ឌលសុខភាព នឹងចាត់ចែងមធ្យោបាយ ជួយនាំយកស្ត្រីពោះធំ មកកាន់មណ្ឌលសុខភាពឲ្យបានទាន់ពេលវេលា ៕  មាស សុផាត

...

phat-1 (1) phat-1 (2) phat-1 (3) phat-1 (4)

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print