រយៈពេល២ខែដើមឆ្នាំ២០១៧ នៅក្នុងភូមិសាស្ត្រខេត្តកណ្តាលកើតគ្រោះថ្នាក់ចរាចរជាង៣០ករណី

ចែករំលែក៖

ខេត្តកណ្តាល ៖ យ៉ាងហោចណាស់មានមនុស្ស២២នាក់បានស្លាប់ និងជាង៧០នាក់ទៀតរងរបួសធ្ងន់-ស្រាល ខូចខាតមធ្យោ បាយជាច្រើនគ្រឿង ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរទូទាំង ខេត្ត កណ្តាលដើមឆ្នាំ២០១៧ គិតចាប់ ពីខែមករា រហូតមកដល់ដំណាច់ខែកុម្ភៈនេះ ។

នៅរសៀលថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០១៧ លោកឧត្តមសេនីយ៍ត្រីវ៉ែន សុវិន ស្នងការរងនគរបាលខេត្តកណ្តាលទទួលការងារសណ្តាប់ ធ្នាប់ចរាចរបានប្រាប់ ដូច្នេះថា រយៈពេល២ខែដើមឆ្នាំ២០១៧នេះ នៅក្នុងភូមិសាស្ត្រខេត្តកណ្តាលកើតមានករណីគ្រោះថ្នាក់ចរាចរចំនួន៣៣លើក, ក្នុងនោះខែមករាកើតមានករណីគ្រោះថ្នាក់ចរាចរចំនួន១៧លើក បណ្តាលអោយមនុស្សស្លាប់១៣នាក់ របួសធ្ងន់១១នាក់ និងខែកុម្ភៈចំនួន១៦លើក បណ្តាលអោយមនុស្សស្លាប់៩នាក់ ,របួសធ្ងន់-ស្រាលចំនួន២៧នាក់ ។

មូលហេតុ ដែលនាំអោយកើតមានគ្រោះថ្នាក់ចរាចរមាន៣ចំនុច សំខាន់ៗ , ទី១-គឺកត្តមនុស្ស មានន័យថាអ្នកបើកបរបើក ហួសល្បឿនកំណត់ , បើកប្រជែងក្នុងស្ថានភាពផ្លូវមានឧបសគ្គ ,បើកបរមិនប្រកាន់ស្តាំ និងការបើកបរមិនគោរពសិទ្ធជាអាទិភាព ។ ទី២-កត្តាមធ្យោបាយមានតិចតួចណាស់ និងទី៣-កត្តាផ្លូវថ្នល់ មិនមានអ្វីគួរអោយកត់សំគាល់ឡើយ….ប៉ុន្តែជៀសមិនផុតទេគឺបណ្តាលមកពីផ្លូវកោង ផ្លូវកំពុងជួសជុល ហើយអ្នកបើកបរបើកមិនប្រយ័ត្នបង្កជាគ្រោះថ្នាក់តែម្តង…ហើយអ្នកស្លាប់ភាគច្រើនគឺជាអ្នកបើកបរម៉ូតូ ។

លោកស្នងការរងបានបន្តថា ចំពោះអ្នកបើកបរទាំងឡាយណាដែលមានប័ណ្ណបើកបរត្រូវរំលឹកឡើងវិញពីកត្តានិងចំនុចគោលដៅដែលត្រូវប្រុងប្រយ័ត្ន ដូចជាផ្លូវកោង…ផ្លូវបែកជាបួន ត្រូវប្រើប្រាស់ស៉ីប្លេ , ពេលយប់ត្រូវប្រើប្រាស់ភ្លើងហ្វាកូដ…ដើម្បីអោយអ្នកដែលត្រូវធ្វើដំណើរឆ្លងកាត់បានដឹង ។ ពិសេសអ្នកបើកបររថយន្តធន់ធ្ងន់ដូចជារថយន្តដឹកដី ដឹកខ្សាច់ និងរថយន្ត ធុនធ្ងន់ដឹកទំនិញផ្សេងទៀតដែលរាជរដ្ឋាភិបាលកំពុងយកចិត្តទុកដាក់ ត្រូវមានការប្រុងប្រយ័ត្នអោយបានខ្ពស់បំផុតក្នុងពេលបើកបរព្រោះកន្លងមកបទល្មើសចរាចរភាគច្រើនបង្កឡើងដោយសាររថយន្តធន់ធ្ងន់នេះដែរ..។ ក្នុងនាមសមត្ថកិច្ចសូមអំពាវនាវដល់អ្នកប្រើប្រាស់ទ្រូងផ្លូវទាំងអស់ត្រូវមានការប្រុងប្រយ័ត្នពេលបើកបរ….បើអ្នកជិះម៉ូតូពាក់មួកសុវត្ថិភាពបើកបរនៅលើគន្លងផ្លូវសំរាប់ធ្វើចរាចរ….បើអ្នកបើកបររថយន្តមិនត្រូវបើកហួសល្បឿនកំណត់មិនត្រូវប្រជែងក្នុងស្ថាភាពផ្លូវមានឧបសគ្គទើបបញ្ជៀសបានពីគ្រោះថ្នាក់ចរាចរ ៕ សណ្តោស

...

05e6090e-2cb5-4fca-ad72-2ace858ecca7 21a13cec-d2eb-45c0-b00e-c72fb4dac5ed 758f48c9-6e1d-47bf-b78f-73aab17cc633 3622103e-533f-4438-9f43-ddac7046e6da

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print