ឃាត់ជនសង្ស័យ៣នាក់ ២ករណីផ្សេងគ្នា ពាក់ព័ន្ធការប្រើប្រាស់និងរក្សាទុកគ្រឿងញៀនខុសច្បាប់

ចែករំលែក៖

ភ្នំពេញ៖ កម្លាំងនគរបាលមូលដ្ឋានខណ្ឌទួលគោកបានធ្វើការឃាត់ខ្លួនជនសង្ស័យ៣នាក់ ក្នុងករណី២ផ្សេងគ្នាពាក់ព័ន្ធការប្រើប្រាស់និងរក្សាទុកគ្រឿងញៀនដោយខុសច្បាប់ ។

ករណីទី១៖ នៅវេលាម៉ោង៩និង៤០នាទីយប់ថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០១៧ ដោយកម្លាំងប៉ុស្តិ៍ក្រុមទី២បានធ្វើការឃាត់ខ្លួនជន សង្ស័យម្នាក់ជាក់ស្តែងពីបទរក្សាទុកដោយខុសច្បាប់នូវសារធាតុញៀន ប្រព្រឹត្តនៅចំណុចផ្លូវលេខ១៥៦កែងផ្លូវ លេខ២៧១ ក្រុមទី៣៦ ភូមិ១២ សង្កាត់ទឹកល្អក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

ជនសង្ស័យឈ្មោះ ជិន សុភ័ណ្ឌហៅភ័ណ្ឌ ភេទប្រុស អាយុ៣៨ឆ្នាំ មុខរបរកម្មករសំណង់ ស្នាក់នៅក្នុងការដ្ឋានសំណង់ សង្កាត់ទឹកល្អក់ទី៣ ខណ្ឌទួលគោក រាជ ធានីភ្នំពេញ។ ចំណែកវត្ថុតាងចាប់យកមាន: ក្រាមពណ៌សថ្លា ចំនួន១កញ្ចប់
ធំល្មម សង្ស័យជាគ្រឿងញៀន និងជំពាមកៅស៊ូ១ផងដែរ។

តាមប្រភពព័ត៌មានពីមន្រ្តីនគរបាលខណ្ឌទួលគោកបានឲ្យដឹងថា នៅមុនពេលឃាត់ខ្លួនជនសង្ស័យខាងលើ គឺកម្លាំងប៉ុស្តិ៍ នៃអធិការដ្ឋាននគរបាលខណ្ឌទួលគោកបានធ្វើការល្បាតនៅក្នុងមូលដ្ឋាន រួចទៅឈប់ធ្វើការពួនស្ទាក់ក៏បានជួបប្រទះជនសង្ស័យដើរចេញមកពីត្រពាំងឈូកសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ឆ្លងកាត់បាន ធ្វើការត្រួតពិនិត្យឆែកឆេរឃើញមានគ្រឿងញៀន១កញ្ចប់នៅក្នុងខ្លួនក៏ធ្វើការឃាត់ខ្លួនជាក់ស្តែងរួមទាំងវត្ថុតាងនាំមកសាកសួរនៅអធិការដ្ឋាន។

ករណីទី២៖ បានកើតឡើងនៅវេលាម៉ោង១០និង២០នាទីយប់ថ្ងៃដដែរ កម្លាំងប៉ុស្តិ៍របស់អធិការដ្ឋាននគរបាលខណ្ឌទួលគោក  បានឃាត់ខ្លួនជនសង្ស័យ២នាក់ ជាក់ស្ដែងពីបទប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន ប្រព្រឹត្តនៅចំណុចផ្លូវ១៦០ កែង២៧១ ក្រុមទី៣៧ ភូមិ១៣ សង្កាត់ទឹកល្អក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។

ដោយជនសង្ស័យទី១ឈ្មោះ កែវ បញ្ញា ហៅ ឆ្អឹង ភេទប្រុស អាយុ១៩ ឆ្នាំជនជាតិខ្មែរ មុខរបរពុំពិតប្រាកដ ស្នាក់នៅផ្ទះលេខ២៣០ ផ្លូវលំ ភូមិគោកឃ្លាង សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ និងទី២ឈ្មោះ ព្រុំ សុវណ្ណារិទ្ធិ ហៅបារាំង ភេទប្រុស អាយុ២៧ឆ្នាំ ជនជាតិខ្មែរ មុខរបររត់ម៉ូតូឌុប ស្នាក់នៅផ្ទះជួល ផ្លូវ១៤៦ សង្កាត់វាលវង់ ខណ្ឌ៧មករា។ ចំណែកវត្ថុតាងចាប់យកមាន: ក្រាមពណ៌សថ្លាចំនួន១កញ្ចប់តូច ( សង្ស័យជាគ្រឿងញៀន ), ទូរស័ព្ទ១គ្រឿងម៉ាកNokia, ម៉ូតូមួយគ្រឿងម៉ាក ហុងដា សេ១០០ ពណ៌ខ្មៅ ពាក់ស្លាកលេខ ណ- 4723ភព1 ។

បច្ចុប្បន្នជនសង្ស័យទាំង៣នាក់ កំពុងឃាត់ខ្លួនជាបណ្ដោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌទួលគោក រាជធានីភ្នំពេញ ដើម្បីសាកសួរកសាងសំណុំរឿងបញ្ជូនជនសង្ស័យទៅសាលាដំបូងរាជធានីភ្នំពេញចាត់ការតាមផ្លូវច្បាប់ ៕ ស តារា

...

IMG_5943 IMG_5941 IMG_5942 IMG_5944 IMG_5945

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print