ខេត្តសៀមរាប៖ នៅព្រឹកថ្ងៃទី១ ខែមីនា ឆ្នាំ២០១៧នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នឹងអញ្ជើញជាអធិបតីបើកសន្និសីទអន្តរជាតិថ្នាក់តំបន់អាស៊ីប៉ាស៊ីហ្វិកស្តីពីការអភិវឌ្ឍន៍កុមារតូច (Opening Ceremony of the Asia-Pacific Regional Early Childhood Development (EDC) Conference, Siem Reap, March 1st 2017) ដែលរៀបចំដោយ ក្រសួងអប់រំយុវជន និងកីឡា នៅសណ្ឋាគារអង្គរអេរ៉ា ខេត្តសៀមរាប ដែលមានការចូលរួមពីប្រតិភូអន្តរជាតិជាន់ខ្ពស់មកពីប្រទេសក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិកប្រមាណ ៣០០នាក់ និងប្រតិភូជាតិមកពីក្រសួងស្ថាប័នពាក់ព័ន្ធនឹងការអប់រំ និងកុមារប្រមាណ ២០០នាក់ថែមទៀត៕
