ឃាត់ខ្លួនបុរសម្នាក់ករណីលាក់ទុកកាំបិតបុ័ងតោ១ដើមជាប់ខ្លួន

ចែករំលែក៖

ភ្នំពេញ៖ បុរសម្នាក់ត្រូវកម្លាំងចម្រុះខណ្ឌសែនសុខធ្វើការឃាត់ខ្លួនបន្ទាប់ពីធ្វើការល្បាតក្នុងភូមិសាស្ត្រភូមិត្រពាំងឈូកមុខពេទ្យលោកសង្ឃ កាលពីវេលាម៉ោង១០និង១០នាទីយប់ថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០១៧ នៅចំណុចមុខតំបន់ត្រពាំងឈូក តាមបណ្ដោយផ្លូវ២៧១ ភូមិបូរីកម្មករ (ហៅភូមិត្រពាំងឈូក) ស្ថិតក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ។

ជនសង្ស័យខាងលើមានឈ្មោះ ធា ប្រុស ភេទប្រុស អាយុ២២ឆ្នាំ មុខរបរជាងឈើ ស្នាក់នៅសង្កាត់ច្បារអំពៅ ខណ្ឌច្បារអំពៅ។

តាមប្រភពព័ត៌មានពីសមត្ថកិច្ចបានឲ្យដឹងថា ក្រោយពីតំបន់ត្រពាំងឈូកបានត្រូវដាក់ទីបញ្ជាការស្រាលនៅក្នុងនោះ ករណីគ្រឿងញៀនគឺមានការថយចុះគួរឲ្យកត់សម្គាល់ហើយខណៈពេលដែលកម្លាំងខាងលើបានធ្វើការដើរល្បាតជុំវិញតំបន់ខាងលើដើម្បីពិនិត្យរកមើលអ្នកដែលនៅសេសសល់មករកទិញថ្នាំនិងអ្នកជួញដូរភ្លាមនោះក៏ប្រទះបុរសម្នាក់ជិះម៉ូតូមួយគ្រឿងម៉ាកវេវ ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ1T-9648 ដែលកំពុងអង្គុយមុខតំបន់ត្រពាំងឈូកគួរឲ្យសង្ស័យហើយកម្លាំងសមត្ថកិច្ចក៏បានធ្វើការឃាត់ខ្កួនដើម្បីឆែកឆេរហើយរកឃើញកាំបិតបុ័ងតោ១ដើមនៅក្រោមកែបម៉ូតូរបស់ជនសង្ស័យ ហើយក៏នាំខ្លួនយកទៅសាកសួរនៅប៉ុស្ដិ៍នគរបាលរដ្ឋបាលទឹកថ្លាតែម្តង។

ក្រោយពីសាកសួររួចមកជនសង្ស័យខាងលើត្រូវបានសមត្ថកិច្ចកសាងសំណុំរឿងបញ្ជូនទៅកាន់អធិដ្ឋានខណ្ឌសែនសុខរងចាំការដោះស្រាយនៅពេលក្រោយ ៕ តុង សីហា

...

tong (3) tong (2) tong (1)

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print