ជិះម៉ូតូចេញពីកន្លែងរាំលេងកម្សាន្តម៉ោង២យប់ មកបុកដើមឈើបណ្តាលឲ្យស្លាប់ទាំង៣នាក់

ចែករំលែក៖

ខេត្តប៉ៃលិន ៖ មនុស្ស៣នាក់បានស្លាប់ ដោយសារតែជិះម៉ូតូទៅបុកដើមឈើ កាលពីវេលាម៉ោង២និង០០នាទី យប់ថ្ងៃទី១ ខែមីនា ឆ្នាំ២០១៧ នៅចំណុចជិតបន្ទាយទាហ៊ាន៥០៤ (ស្រែម្អម)  ស្ថិតក្នុងភូមិភ្នំស្ពង់ ឃុំសាលា ក្រៅ ស្រុកសាលាក្រៅ  ខេត្តប៉ែលិន ។

សមត្ថកិច្ចបានឲ្យដឹងថា  អ្នកស្លាប់ទាំង៣នាក់ ១-ឈ្មោះ ចៅ ភេទប្រុស អាយុ២១ឆ្នាំ ២-ឈ្មោះ កែវ ភេទប្រុស អាយុ១៩ ឆ្នាំ ៣-ឈ្មោះ កុល ភេទប្រុស អាយុ២១ឆ្នាំ ។ អ្នកទាំង៣នាក់ រស់នៅចំណុចភ្នំកេះ ស្ថិតក្នុងភូមិទំនប់ ឃុំស្ទឹងត្រង់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ។ ពួកគេទាំង៣នាក់ធ្វើដំណើរដោយម៉ូតូ១គ្រឿង ម៉ាកហុងដា១២៥ ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១៦ ពាក់ស្លាកលេខប៉ៃលិន១c-១៨៧៩ ខូចខាតផ្នែកខាងមុខ ។

តាមការបំភ្លឺពីសាក្សីដែលដឹងហេតុការណ៍បានប្រាប់ឲ្យដឹងថា ជនរងគ្រោះទាំង៣នាក់បានជិះម៉ូតូចេញ ពីកន្លែងរាំលេងកម្សាន្តនៅវត្តភ្នំកុយ ។ បន្ទាប់ពីរាំលេងសប្បាយរួចហើយក៏បានជិះម៉ូតូចាកចេញត្រឡប់ទៅផ្ទះវិញ ទាំងយប់ ពេលមកដល់ចំណុចកើតហេតុក៏រេចង្កូតបុកដើមឈើបណ្តាលអោយស្លាប់ទាំង៣នាក់នៅនឹងកន្លែង តែម្តង ។

បច្ចុប្បន្នសពនិងម៉ូតូបានប្រគល់ជូនគ្រួសារ និងយកទៅធ្វើបុណ្យតាមប្រពៃណី៕ ជាយក្រុង

...

Pailin-1 (1) Pailin-1 (2) Pailin-1 (3) Pailin-1 (4) Pailin-1 (5) Pailin-1 (6)

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print