អាជ្ញាធរវៀតណាមបិទក្រុមឈ្មួញ មិនឲ្យចូលទិញស្រូវពលរដ្ឋខ្មែរតាមច្រកបាក់ដៃ

ចែករំលែក៖

ខេត្តតាកែវ ៖ ស្រូវពលរដ្ឋខ្មែរក្នុងស្រុកអង្គរបុរីកំពុងកកស្ទះ ដោយសារអាជ្ញាធរវៀតណាមបិទក្រុមឈ្មួញមិនឲ្យចូលទិញស្រូវតាមច្រកបាក់ដៃ ។

តាមសេចក្តីរាយការណ៍បានឲ្យដឹងថា ពលរដ្ឋខ្មែរដែលធ្វើស្រូវប្រដេញទឹករាប់ពាន់គ្រួសារ នៅក្នុងខេត្តតាកែវកំពុងជួបការលំបាកដោយ សារតែក្រុមឈ្មួញវៀតណាមមិនបានចូល មកទិញ ។

ប្រភពបានឲ្យដឹងទៀតថា វាជាទម្លាប់រាល់ឆ្នាំទៅហើយដែលអាជ្ញាធរវៀតណាមបានបិទច្រកបាក់ដៃ ស្ថិតនៅក្នុងឃុំគោកធ្លក ស្រុកអង្គរបុរី ខេត្តតាកែវ ដោយមិនឲ្យក្រុមឈ្មួញរបស់ពួកគេចូលមកទិញស្រូវពលរដ្ឋខ្មែរអោយតែដល់ខែប្រមូលផលប្រយោជន៍ដោយបញ្ហានេះគឺចង់ទម្លាក់តម្លៃស្រូវឲ្យនៅថោក ។

ជុំវិញករណីខាលើនេះលោក ពួយ រដ្ឋា អភិបាលរងស្រុកអង្គរបុរី បានឲ្យដឹងថា ពិតជាមានការបិទច្រកបាកដៃដោយអាជ្ញាធរវៀតណាមនោះពិតមែន។ លោកបន្តថាខាងអាជ្ញាធរស្រុកអង្គរបុរីកំពុងតែព្យាយាមទំនាក់ទំនងទៅខាងអាជ្ញាធរវៀតណាមតាមសំណូមពររបស់ប្រជាពលរដ្ឋដើម្បីឲ្យក្រុមឈ្មួញវៀតណាមចូលមកទិញស្រូវខ្មែរជាធម្មតាវិញ ។

ជុំវិញបញ្ហានេះ មន្ត្រីមន្ទីរកសិកម្មមិនអាចរកការពន្យល់បានទេ ថាតើមានដំណោះស្រាយ អ្វីដើម្បីជួយដល់ប្រជាកសិករ ដែលកំពុងជួបការលំបាកបែបនេះ ៕  ស្រ៊ុន សិដ្ឋ

...

takoe-1 (1) takoe-1 (2) takoe-1 (3) takoe-1 (4) takoe-1 (5)

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print