អគ្គីភ័យឆាបឆេះគំនរឈើនៅជាន់លើផ្ទះល្វែងប្រជាពលរដ្ឋដែលទើបសង់ថ្មី

ចែករំលែក៖

ភ្នំពេញ៖ អគ្គីភ័យបានឆាបឆេះគំនរឈើដែលទុកនៅជាន់លើផ្ទះរបស់ប្រជាពលរដ្ឋដែលទើបសាងសង់បណ្តាលឲ្យខូចខាតបន្តិចបន្តួច ស្ថិតនៅខាងក្រោយសាលាខណ្ឌដង្កោប្រហែល១គីឡូម៉ែត្របង្កឲ្យមានការភ្ញាក់ផ្អើល ។

សេចក្តីរាយការណ៍បឋមបញ្ជាក់ថា អគ្គីភ័យនេះឆេះជាន់ខាងលើ ហើយគេនៅមិនទាន់ដឹងពីមូលហេតុច្បាស់លាស់នៅឡើយទេ ប៉ុន្តែគេសង្ស័យថា បណ្តាលមកពីផ្ការភ្លើងដែលគេផ្សាដែកនៅទីនោះ ។ ជាងផ្សាដែកបង្កឲ្យធ្លាក់ផ្កាភ្លើងមកលើកម្ទេចកម្ទី ហើយក៏រាលឆេះតែម្តង ។

ហេតុការណ៍ភ្ញាក់ផ្អើលបានកើតឡើងកាលពីវេលាម៉ោង១និង១០នាទីរសៀលថ្ងៃទី១ ខែមីនា ឆ្នាំ២០១៧ ស្ថិតនៅភូមិថ្មី សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ។

បច្ចុប្បន្នសមត្ថកិច្ចកំពុងចុះអន្តរាគមន៍ ដោយប្រើប្រាស់រថយន្តពន្លត់អគ្គីភ័យ១គ្រឿង ៕ ជឹម ភារ៉ាដង្កោ

...

jim (1) jim (2) jim (3) jim (6) jim (5) jim (4)

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print