គ្រាន់តែសុំលុយប្រពន្ធ២០០០រៀលមិនមាន យកប៉ែលសំពងក្បាលប្រពន្ធបែកដេរ៤ថ្នេរ

ចែករំលែក៖

ភ្នំពេញ៖ បុរសម្នាក់ផឹកស្រាស្រវឹងខណៈប្រពន្ធមកតាមបានវាយប្រពន្ធមួយប៉ែលបណ្តាលឲ្យរងរបួសបែកក្បាលហូរឈាមស្រោចខ្លួនដេរ៤ថ្នេរ កាលពីវេលាម៉ោង៨និង៣០នាទីយប់ថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០១៧ ស្ថិតក្នុងភូមិត្រឹប សង្កាត់កំបូល ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ លុះវេលាម៉ោង១០ទើបសមត្ថកិច្ចចុះទៅឃាត់ខ្លួនយកមកសួរនាំ។

បុរសជាប្តីមានឈ្មោះផាន ភ័ណ្ណ អាយុ៣៥ មុខរបកម្មករសំណង់  ចំណែកប្រពន្ធឈ្មោះឈឿន សារុន អាយុ៣៤ឆ្នាំ មុខរបរនៅផ្ទះ មានកូន៥នាក់ ក្នុងនោះមានស្រី២នាក់រស់នៅក្នុងបន្ទក់គ្រួសារ។

តាមសម្ដីប្រពន្ធជាជនរងគ្រោះបានឲ្យដឹងថា នៅមុនពេលកើតហេតុវេលាម៉ោង៨និង៣០នាទីយប់ថ្ងៃទី២៨ ខែកុម្ភៈ ប្តីរបស់គាត់បានអង្គុយផឹកសីុជាមួយមិត្តភក្តិរបស់គាត់ បន្ទាប់មកក៏បានមកសុំលុយគាត់២០០០រៀលដោយគាត់ប្រាប់ថា មិនមានទើបប្តីរងរឿងបង្កជម្លោះដាក់គ្នាទៅវិញទៅមករហូតប្តីទ្រាំមិនបានក៏បានទាញប៉ែលមកសំពងក្បាលបណ្តាលឲ្យបែកហូរឈាមស្រោចខ្លួន។

សាក្សីដដែលបានបន្តថា ក្រោយមករូបគាត់បានរាយការណ៍ទៅសមត្ថកិច្ចទាំងយប់តែសមត្ថកិច្ចមិនបានចុះមកភ្លាមៗនោះទេទើបគាត់ទៅពេទ្យដើម្បីដេរមុខរបួស។ លុះព្រឹកឡើងវេលាម៉ោង១០ទើបកម្លាំងនគរបាលប៉ុស្តិ៍កំបូលចុះទៅធ្វើការឃាត់ជនដដៃដល់យកទៅសួរនាំតែម្តង។

នៅចុះពោះមុខសមត្ថកិច្ចជនដៃដល់បានសារភាពថា ខ្លួនពិតជាបានវាយប្រពន្ធឲ្យរងរបួសពិតប្រាកដមែន។ ក្រោយមកសមត្ថកិច្ចបានធ្វើកិច្ចសន្យានិងអប់រំមិនឲ្យប្រើអំពើហិង្សាវាយប្រពន្ធតទៅទៀត ហើយបានអនុញ្ញាតិឲ្យត្រឡប់ទៅផ្ទះវិញ៕ សុខាសែនជ័យ

...

image1 image2

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print