Deportivo La Coruna ប្រកាសតែងតាំងលោក Pepe Mel ជាគ្រូបង្វឹកថ្មី

ចែករំលែក៖

ក្លិបបាល់ទាត់ Deportivo La Coruna នៅក្នុងក្របខ័ណ្ឌអេស្ប៉ាញ La Liga បាន ប្រកាសតែងតាំងលោក Pepe Mel ជាគ្រូ បង្វឹកថ្មីរបស់ខ្លួន ។

ក្រោយពីបណ្តេញលោក Gaizka Garitano ចេញពីតំណែង ក្លិប Deportivo បាន ចេញសេចក្តីថ្លែងការណ៍មួយថា “Jose Mel Perez បានក្លាយទៅជាគ្រូបង្វឹកថ្មីរបស់ ក្លិបរហូតដល់ចប់រដូវកាលហើយក៏មាន ជម្រើសបន្តកុងត្រាផងដែរ” ។

គួរបញ្ជាក់ថា Deportivo La Coruna បានបណ្តេញគ្រូបង្វឹក Gaizka Garitano ក្រោយប្រកួតចាញ់ក្រុម Leganes ដោយ លទ្ធផល 4-0 កាលពីថ្ងៃសៅរ៍កន្លងទៅ ។

បច្ចុប្បន្ន Deportivo កំពុងតែឈរលេខរៀងទី១៧មាន២ពិន្ទុនៅលើក្រុមក្នុងតំបន់គ្រោះថ្នាក់។ ការដឹកនាំ Deportivo របស់ លោក Pepe Mel ដំបូងគេគឺប៉ះជើងខ្លាំង Atletico Madrid នៅថ្ងៃព្រហស្បតិ៍នេះតែ ម្តង ៕ ដេវីត

...

deportivo (3) deportivo (4) deportivo (2) deportivo (1)

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print