ដេកនៅមុខបន្ទប់ មិនចាក់សោទ្វារចោរចូលលួចទ្រព្យសម្បត្តិអស់ជិត១០០០ដុល្លារ

ចែករំលែក៖

ភ្នំពេញ៖ ប្តីប្រពន្ធ២នាក់បានទៅដាក់ពាក្យបណ្តឹងបន្ទាប់ពីមានជនសង្ស័យម្នាក់បានបន្លំចូលក្នុងបន្ទប់លួចយកខ្សែ.កខ្សែដៃ និងលុយមួយចំនួនសរុបជិត១០០០ដុល្លារខណៈពេលដែលប្តីប្រពន្ធសម្រាកនៅខាងមុខបន្ទប់ហើយគ្រាន់តែបានខ្ទុមទ្វារទុកឲ្យក្មួយស្រីដេកនៅក្នុងបន្ទប់ម្នាក់ឯង ទើបជនសង្ស័យឆ្លៀតឱកាសបន្លំចូលលួចតែម្តង។

ហេតុការណ៍នេះបានកើតឡើងវេលាម៉ោង១និង១៥យប់រំលងអធ្រាត្រថ្ងៃទី៣ ខែមីនា ឆ្នាំ២០១៧ នៅបន្ទប់ជួលជាន់ទី២ ក្នងភូមិជម្ពូវ័ន្ត សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

បុរសជាម្ចាស់បន្ទប់នោះឈ្មោះ ព្រំ ផល្លា អាយុ៣៣ឆ្នាំ មុខរបរបើកបររថយន្ត ស្មាក់នៅកន្លែងក់តហេតុខាងលើ មានស្រុកកំណើត នៅភូមិអង្គត្នោត ឃុំអង្គតាសោម ស្រុកត្រាំកក់ ខេត្តកែវ។

តាមការរៀបរាប់បុរសជាប្តីបានឲ្យដឹងថា នៅមុនពេលកើតហេតុនៅវេលាម៉ោង៩យប់រូបគាត់ចូលសម្រាកជាមួយប្រពន្ធនៅខាងមុខបន្ទប់ដូចសព្វដងតែមិនចាក់សោពីខាងក្រៅទេគ្រាន់តែខ្ទុមទ្វារប៉ុណ្ណោះ ដោយទុកឲ្យក្មូយស្រីសម្រាកនៅក្នុងបន្ទប់ម្នាក់ឯងហើយខណៈពេលដែលជនសង្ស័យកំពុងរើកកាយដោយបញ្ចាំងភ្លើងពិលទូរស័ព្ទ ក្មួយស្រីនោះស្មានតែពូក៏មិនឆោឡោអីដែរធ្វើឲ្យជនសង្ស័យនោះរើអីវ៉ាន់តាមចិត្ត តែមួយសន្ទុះមកក្មួយស្រីនោះក៏ស្រែកសួរហើយ ជនសង្ស័យនោះរត់គេចខ្លួនបាត់ដោយយកទាំងទ្រព្យសម្បត្តិទៅដោយសុវត្ថិភាព ហើយក៏ផ្អើលឆោឡោតែម្តង។

ក្រោយពេលកើតហេតុ ប្តីប្រពន្ធបានត្រឹមតែសោកស្តាយ និងទៅដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលចោមចៅតែប៉ុនណ្ណោះ៕ សុខាសែនជ័យ

...

image2 image1

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print