អ្នកទោសហ្វុីលីពីនរាប់រយអ្នកអាក្រាតកាយអង្គុយនៅទីលានក្នុងមន្ទីរឃុំឃាំង ដើម្បីឲ្យកម្លាំងសន្តិសុខឆែកឆេរត្រួតពិនិត្យ បង្កឲ្យមានការរិះគន់យ៉ាងខ្លាំង។ ការធ្វើ បែបនេះគឺជាសកម្មភាពទប់ស្កាត់គ្រឿងញៀនខ្លាចក្រុមអ្នកធ្លាប់ប្រើប្រាស់គ្រឿងញៀនលាក់ទុកថ្នាំញៀនជាប់ខ្លួន។ ទាំងនោះក៏ជាយុទ្ធនាការមួយរបស់ប្រធានាធិបតី ឌុយទែរតេ។
នៅក្នុងមន្ទីរឃុំឃាំង Rafael Espina ស្ថិតនៅក្នុងខេត្ត Cubu ប្រទេសហ្វុីលីពីន ដោយក្រុមឆ្មាំគុកបានបង្ខំឲ្យអ្នកជាប់ឃុំ ទាំងអស់ដោះសម្លៀកបំពាក់ទាំងអស់ ហើយអង្គុយនៅទីលានខាងមុខដើម្បីឲ្យ កម្លាំងជំនាញត្រួតពិនិត្យថា តើមានវត្ថុ អ្វីខុសច្បាប់ដែរឬទេ? ការត្រួតពិនិត្យនោះគឺសំដៅទៅលើការត្រួតពិនិត្យ ទីកន្លែង ស្នាក់នៅរបស់ក្រុមអ្នកទោស និងសម្ភារ ប្រើប្រាស់នៅខាងក្នុង ខ្លាចមានលាក់អាវុធ ឬក៏គ្រឿងញៀន។
អ្នកទោសនៅក្នុងមន្ទីរឃុំឃាំងខាងលើបានក្រោកពីព្រឹក ដោះសម្លៀកបំពាក់ទាំងអស់ដើរតែខ្លួនទទេទៅក្រៅ។ ក្រុមអ្នក ជំនាញហ្វុីលីពីនបានបញ្ជាក់ថា ពួកគាត់រកឃើញជាច្រើនកញ្ចប់សារធាតុ Methamphetamine កញ្ឆា កាំបិត និងទូរស័ព្ទដៃផង ដែរ។
តាមការប្រកាសរបស់អង្គការលើកលែងទោសអន្តរជាតិបានបញ្ជាក់ថាការធ្វើ បែបនេះគឺបំពានលើសិទ្ធិផ្ទាល់ខ្លួនរបស់ អ្នកទោស។
ឆ្លើយតបទៅនឹងការរិះគន់ ខាងលើមន្ត្រីប្រយុទ្ធប្រឆាំងគ្រឿងញៀនហ្វុីលីពីនបានបញ្ជាក់ថា ទាំងនោះគឺជាការ ត្រួតពិនិត្យ ម្តងម្កាលមិនមែនជាប្រចាំនោះ ឡើយ។
មន្ទីរឃុំឃាំង Cebu បានល្បីល្បាញនៅ ឆ្នាំ២០០៧ ក្រោយពេលដែលឃ្លីបវីដេអូ មួយបានផ្សាយតាម You Tube បង្ហាញពីការសម្តែងក្បាច់រាំដែលគេរៀបចំនៅខាងក្នុងដោយអ្នកទោសរាំក្បាច់ Thriller របស់អតីតស្តេចចំរៀងប៉ប Michael Jackson៕
ប្រែសម្រួល៖ ម៉ែវ សាធី