ខេត្តសៀមរាប ៖ មានការបែកធ្លាយថា អាជ្ញាធរខេត្តសៀមរាប និងក្រុមសណ្ដាប់ ធ្នាប់បានប្រមូលលុយ នៅផ្សារអង្គរឃ្យុងយូ ក្នុង១ខែៗរាប់លានរៀលយកទៅចែកគ្នា ដោយស្ងាត់ៗ ។
បើតាមប្រភពច្បាស់ការណ៍មួយបាន ទម្លាយថា លុយចំណូលនៅផ្សារអង្គរ ឃ្យុងយូ ត្រូវបានអាជ្ញាធរសមត្ថកិច្ចនគរ បាលសណ្ដាប់ធ្នាប់ប្រមូលយកទៅចែកគ្នា ដោយមិនមានចំណូលចូលរដ្ឋនោះទេ ។
ប្រភពច្បាស់ការណ៍បន្តទៀតថា លោក កែវ រក្សា នាយការិយាល័យ នគរបាល សណ្ដាប់ធ្នាប់ ជាអ្នកបោះមេ ក្នុងការបែងចែកលុយទាំងនោះចែកទៅសាលាក្រុងសៀមរាប អធិការដ្ឋានក្រុងសៀមរាប និងអាជ្ញាធរ ខេត្តសៀមរាបក្នុង១តូប យ៉ាងហោចណាស់ ត្រូវបង់លុយ ១.០០០ រៀល ថ្លៃអនាម័យ៥០០រៀល សណ្ដាប់ធ្នាប់ ៥០០រៀលដោយមានតូបដល់ទៅ៣៥០ តូប ដែលអាជីវករកំពុងលក់រៀងរាល់ថ្ងៃ សរុបក្នុង១ថ្ងៃ៣៥ម៉ឺនរៀល ក្នុង១ខែ ចំណូល១០លាន៥សែនរៀល ។ ការប្រមូល លុយចែកគ្នាធ្វើមានធ្វើបានពីសំណាក់អាជ្ញា ធរ និងសមត្ថកិច្ចដែលបានឃុបឃិតគ្នានេះបានកើតមានជាយូរណាស់មកហើយគិត មកដល់ឆ្នាំ២០១៦និង២០១៧ នេះ ។
គួរបញ្ជាក់ថាផ្សារអង្គរឃ្យុងយូ ដែលអាជីវករបានលក់នៅពេលយប់មានចំនួន៥៥១នាក់តែអ្នកមានតូប លក់តែជាង ៣០០តូបប៉ុណ្ណោះ ។ ចំពោះព័ត៌មាននេះ កាសែតនគរវត្តមិនអាចរកការបកស្រាយ ពីលោកពៅ ពិសិទ្ធ អភិបាលរងខេត្តសៀមរាប បានទេ ជុំវិញអ្នកទទួលបានផលប្រយោជន៍ពីចំណូលខាងលើនេះ ៕ ប៊ុន រិទ្ធី