កងរាជអាវុធហត្ថខេត្តលែងសត្វស្វា៦ក្បាល ក្នុងរមណីយដ្ឋានព្រៃបាសាក់

ចែករំលែក៖

ខេត្តស្វាយរៀង ៖ សត្វស្វាចំនួន៦ក្បាល ត្រូវបានលែងអោយមានសេរីភាពវិញ ក្នុងរមណីយដ្ឋានព្រៃបាសាក់ កាលពីវេលាម៉ោង១២និង៤៥នាទីរសៀល ថ្ងៃទី៣ ខែមីនា ឆ្នាំ២០១៧ ។

សកម្មភាពលែងសត្វស្វានេះ ដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី  ផាន រតនា  មេបញ្ជាការរងកងរាជអាវុធហត្ថខេត្ដ និងមានការចូលរួមពីលោក គង់  ច័ន្ទខេមរិទ្ធ ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្ត , លោកមេភូមិឃុំព្រៃបាសាក់ និងអាជ្ញាធរមូលដ្ឋាន  បន្ទាប់ពីរឹប អូសបានពីជនសង្ស័យ ដែលបំរុងយកទៅលក់អោយក្រុមឈ្មួញបន្តទៀត។

យោងតាមមន្ត្រីកងរាជអាវុធហត្តខេត្តបានអោយដឹងថា កាលពីថ្ងៃទី០១ ខែមីនា ឆ្នាំ ២០១៧  នៅផ្ទះឈ្មោះ ម៉ែន គឹមសឿន ភេទប្រុស អាយុ៤៣ឆ្នាំ មានទីលំនៅភូមិថ្នា ឃុំថ្នាធ្នង់ ស្រុករំដួល ខេត្តស្វាយរៀង មានចិញ្ចឹមសត្វស្វាជាច្រើនក្បាលដាក់ក្នុងទ្រុង ទើបកំលាំងសមត្ថកិច្ច ដឹកនាំដោយព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត សហការជាមួយកងរាជអាវុធហត្ថខេត្ត និងសមត្ថកិច្ចមូលដ្ឋានដ្ឋានចុះមកអន្តរាគមន៏នៅផ្ទះខាងលើដើម្បីសាកសួរ ។

ប្រភពបន្តថា សត្វស្វាទាំង៦ក្បាលនេះគឺម្ចាស់ផ្ទះបានទិញទុកដាក់ក្នុងទ្រុងដើម្បីចិញ្ចិមតែប៉ុណ្ណោះ ដោយមិនបានទិញទុកលក់អោយក្រុមឈ្មួញអ្វីនោះទេ។ បច្ចុប្បន្នសត្វស្វាទាំងនេះត្រូវបានយកទៅលែងនៅរមណីយដ្ឋានព្រៃបាសាក់ ស្ថិតក្នុងភូមិព្រៃបាសាក់ ឃុំបាសាក់ ស្រុកស្វាយជ្រំ ខេត្ដស្វាយរៀងហើយដែរ ៕ ដោយ ៖ យឹម សុថាន

...

38840c0a-a980-417d-b71d-d90a56c33bd5 911225ce-88cd-4976-85e8-3aea49afaf16

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print