ខេត្តពោធិ៍សាត់៖ កំលាំងនគរបាលជំនាញ នៃអធិការដ្ឋាននគរបាលស្រុកក្រគរសហការគ្នា ឃាត់ចាប់ចោរលួចសត្វក្របីញីឈ្មោលប្រជាពលរដ្ឋ ដឹកតាមរថយន្តចំនួន ៧ក្បាល ២នាក់ បញ្ជូនទៅស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់ ដើម្បីចាត់ការបន្តទៅតាមនីតិវិធី។
ប្រតិបត្តិការខាងលើធ្វើឡើងកាលពីវេម៉ោង១២ និង៣០នាទីត្រង់ ថ្ងៃទី៥ ខែមីនា ឆ្នាំ២០១៧ នៅលើកំណាត់ផ្លូវលំ ត្រង់ចំណុច(យាយស៊ូ) ស្ថិតក្នុងភូមិថ្មី ឃុំត្នោតជុំ ស្រុកក្រគរ ខេត្តពោធិ៍សាត់។
អធិការរង ទទួលផែ្នកយុត្តិធម៌ នៃអធិការដ្ឋាននគរបាលស្រុកក្រគរ លោក វរសេនីយ៍ត្រី ម៉ោល សុទ្ធ បានឲ្យដឹងថា ជនសង្ស័យទាំង ២នាក់ ត្រូវបានកម្លាំងឃាត់ខ្លួនទី១ ឈ្មោះ ហួត គោមែន ភេទប្រុស អាយុ ៣០ឆ្នាំ ជនជាតិខ្មែរ (បើកបរ) និងទី២(ព្រូ)ឈ្មោះ នួន ឈៀ ភេទប្រុស អាយុ ៣៣ឆ្នាំ ជនជាតិខ្មែរ អ្នកទាំង ២នាក់ បច្ចុប្បន្នរស់នៅភូមិព្រែកក្តី ឃុំ-ស្រុកកណ្ដៀង ខេត្តពោធិ៍សាត់។
លោក វរសេនីយ៍ត្រីបន្តថា ក្នុងនោះកម្លាំងឃាត់មធ្យោបាយដឹកជញ្ជូនរថយន្ត ១គ្រឿងម៉ាក ហុកឡ ពណ៏សឆ្នូតខៀវក្រហម ពាក់ស្លាកលេខ ភ្នំពេញ 3B 6816 ដឹកសត្វក្របីញីឈ្មោលចំនួន ៧ក្បាល។
លោក វរសេនីយ៍ត្រី អធិការរងបន្តទៀតថា បន្ទាប់ពីទទួលបានព័ត៌មានពីប្រជាពលរដ្ឋសង្ស័យនឹងការដឹកជញ្ជូនសត្វក្របីខាងលើភ្លាមនោះ កម្លាំងបានសហការគ្នាចុះទៅដល់ចំណុចកើតហេតុ ក៍បានធ្វើការសួរនាំពាក់ព័ន្ធទៅនឹងឯកសារលក់ទិញឬផ្សេងៗ ប៉ុន្តែពុំមានអ្វីទាំងអស់ក៍បានធ្វើការឃាត់ចាប់ទាំងរថយន្តដឹកសត្វក្របីញីឈ្មោលចំនួន ៧ក្បាល រួមទាំងជនសង្ស័យ យកមកប៉ុស្តិ៍នគរបាលរដ្ឋបាលត្នោតជុំដើម្បីបន្តនីតិវិធី អ្នកបើកបរ និងព្រូរថយន្តឆ្លើយប្រាប់សមត្តកិច្ចថា ពួកខ្លួនសុីឈ្នួលដឹកសត្វក្របីញីឈ្មោលទាំង ៧ក្បាល ចេញពីម្តុំភូមិសាយជនសង្ស័យទាំង ឃុំព្រងិល ស្រុកភ្នំក្រវាញ ក្នុងគោលបំណងយកមកទំលាក់ចុះនៅម្តុំភូមិដងទឹកលាជ ឃុំត្នោតជុំ ស្រុកក្រគរ ក្នុងតំលៃ ១២.០០០០០រៀល(មួយលានម្ពៃមឺុនគត់) ឲ្យម្ចាស់ឈ្មោះ ឆូយ នៅស្រុកកណ្ដៀង ខេត្តពោធិ៍សាត់។
លោក វរសេនីយ៍ត្រីបញ្ជាក់ទៀតថា នៅព្រឹកថ្ងៃទី៦ ខែមីនានេះ សមត្តកិច្ចបានស្រាវជ្រាវរកម្ចាស់សត្វក្របីឃើញហើយ ដោយសត្វក្របីញីឈ្មោលទាំង ៧ក្បាលខាងលើមានម្ចាស់ចំនួន ៣នាក់ រស់នៅឃុំឈើតុំ ស្រុកក្រគរ ខេត្តពោធិ៍សាត់ ពួកគាត់ប្រាប់ថាសត្វក្របីញីឈ្មោលទាំងនេះបានលែងឲ្យស្មៅនៅតំបន់វាលខាងលើ មិននឹកស្មានថាជួបបញ្ហាបែបសោះ ប៉ុន្តែទោសយ៉ាងណាក្តីពួកគាត់អរគុណដល់សមត្តកិច្ចយ៉ាងជ្រៀលជ្រៅផងនោះដែរ ដែលខំសហការគ្នាបានទប់ស្កាត់បានទាន់ពេល ហើយនឹងកំពុងរាបចំប្រគល់សត្វក្របីឲ្យពួកគាត់នៅព្រឹកថ្ងៃទី៦នេះ ដោយមានលាយល័ក្ខជាអក្សនិងសាក្សីអាជ្ញាធរមានសមត្តកិច្ចផងដែរ ចំណែកសង្ស័យទាំង ២នាក់ រួមទាំងមធ្យោបាយរថយន្ត ក៍នឹងកំពុងបញ្ជូនទៅស្នងការដ្ឋាននគរបាល ដើម្បីចាត់ការបន្តផងនោះដែរ ៕ បឹុម ពិន