កំពុងតែជិះម៉ូតូតាមបណ្តោយផ្លូវ២៧១ ស្រាប់តែទៅបុកពីក្រោយរថយន្តដឹកដែក រងរបួសធ្ងន់

ចែករំលែក៖

ភ្នំពេញ៖ បុរសវ័យចំណាស់ម្នាក់បានរងរបួសធ្ងន់ត្រូវបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យរុស្ស៊ី បន្ទាប់ពីបានជិះម៉ូតូនៅលើដងផ្លូវសុខៗស្រាប់តែទៅបុកពីក្រោយរថយន្តដឹកដែកដែលកំពុងបត់ឆ្វេង ។

sorsasmeik-1

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១និង៣០នាទីរសៀល ថ្ងៃទី១៩ ខែសីហា ឆ្នាំ២០១៥ ស្ថិតនៅតាមបណ្តោយផ្លូវលេខ២៧១ ម្តុំមន្ទីរពេទ្យរុស្ស៊ី សង្កាត់ទំនប់ទឹក ខណ្ឌចំការមន រាជធានីភ្នំពេញ ។

សាក្ស៊ីឃើញហេតុការណ៍បានបញ្ជាក់ថា នៅមុនពេលកើតហេតុ រថយន្តម៉ាកហ៊ីយ៉ាន់ដាយដឹកដែកបើកបរក្នុងទិសដៅពីត្បូងទៅជើង លុះមកដល់ចំណុចកើតហេតុបានបត់ឆ្វេង ប៉ុន្តែនៅគ្រានោះស្រាប់តែមានបុរសវ័យចំណាស់ម្នាក់ បើកបរម៉ូតូម៉ាកគុប មកពីក្រោយ មិនដឹងយ៉ាងម៉េចបែរជាទៅពុកពីក្រោយរថយន្តដឹកដែក បណ្តាលឲ្យដួលរងរបួសធ្ងន់តែម្តង ។

ក្រោយកើតហេតុ បុរសវ័យចំណាស់ត្រូវរថយន្តមកដឹកទៅសង្គ្រោះ ។ ចំណែកអ្នកបើកបររថយន្តរត់គេចខ្លួនបាត់ ៕

image5

sorsasmeik-4

sorsasmeik-3

sorsasmeik-2

...

ដោយ៖ ស រស្មី

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print