ភ្នំពេញ៖ ក្រុមជនសង្ស័យ៣នាក់ត្រូវបានកំលាំអត្តរាគមន៍ខណ្ឌសែនសុខឃាត់ខ្លួនយកមកសាកសួរនៅប៉ុស្តិ៍រដ្ឋបាលទឹកថ្លាខណៈដែលពួកគេជិះម៉ូតូមួយគ្រឿងឌុបគ្នាហើយកាច់ស្លាកលេខម៉ូតូដាក់ក្រោមកែប។ ការឃាត់ខ្លួនក្រុមសង្ស័យខាងលើនេះបានធ្វើឡើងកាលពីម៉ោង២ទាបភ្លឺចូលថ្ងៃទី១៩សីហា២០១៥ នៅចំណុចគល់ស្ពានអាកាស៧មករាត្រង់ស្ថានីយ៍ប្រេងឥន្ធនៈកាល់តិច ភូមិត្រពាំងឈូក សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ។
សមត្ថកិច្ចបានប្រាប់ឲ្យដឹងថាមុននិងឃាត់ខ្លួនជនសង្ស័យទាំង៣នាក់ខាងលើនេះគឺកម្លាំងអត្តរាគមន៍ខណ្ឌសែនសុខ បានធ្វើការល្បាតនៅចំណុចខាងលើស្រាប់តែបានឃើញក្រុមជនសង្ស័យខាងលើជិះម៉ូតូមួយគ្រឿងម៉ាកហ៊្សុយហ៊ី្សគីនិក ពណ៌ស ឌុបគ្នាចូលចាក់សាំងនៅចំណុចខាងលើដោយម៉ូតូមិនមានស្លាកលេខពេលនោះក៏ឃាត់ឆែកឆេស្រាប់តែឃើញមានស្លាកលេខមួយបន្ទះលេខភ្នំពេញ1FE-1913 ដែលក្រុមខាងលើគាស់ចេញពីម៉ូតូយកមកដាក់ក្រោមកែបម៉ូតូហើយក៏ឃាត់ខ្លួនទាំង៣នាក់យកមកសាកសួរតែម្តង ។
ជនសង្ស័យខាងលើទី១ឈ្មោះកែវ ស៊្រុន អាយុ១៧ឆ្នាំ មុខរបរសិស្សថ្នាក់ទី១២Aវិទ្យាល័យព្រែកហ្លួង ស្នាក់នៅភូមិឃ្លាំងមឿង ឃុំព្រែកអំពិលស្រុកខ្សាច់កណ្តាកខេត្តកណ្តាល។ ទី២ឈ្មោះសឹម ពេជ្រមនោរម្យ អាយុ១៨ឆ្នាំមុខរបរសិស្ស នៅមណ្ឌលអង្គការភាពញញឹម ស្នាក់ផ្ទះលេខ៣២ហ្សិតផ្លូវ៣២៤ក្រុម ១៣ភូមិ ៤ សង្កាត់បឹងសាឡាង ខណ្ឌទួលគោក។ ទី៣ឈ្មោះ យឹម វាសនា អាយុ២៨ឆ្នាំមុខរបរកម្មករលីសែង ស្នាក់នៅផ្សារនាគមាសក្នុងសង្កាត់ផ្សារដើមគ ខណ្ឌទួលគោក មានស្រុកកំណើតភូមិរៀរ ឃុំដងទុង ស្រុកស្មាច់មានជ័យ ខេត្តកោះកុង ។
ក្រោយពីឃាត់ខ្លួនអ្នកទាំង៣យកមកសាកសួរយុវជនម្នាក់ឈ្មោះកែវ ស៊្រុន បានប្រាប់ថាម៉ូតូខាងលើជារបស់បងប្អូនខ្លួនចំណែកមូលហេតុដែកកាច់ស្លាកលេខម៉ូតូដាក់ក្រោមកែបម៉ូតូដោយសារខ្លួនមកដើរលេងដាច់លុយ ហើយដោះស្លាកលេខម៉ូតូបំរ៉ុងយកទៅបញ្ចាំហើយពួកគេបានចូលចាក់សាំងក៏ជួបនិងសមត្ថកិច្ចឃាត់ខ្លួនតែម្តងយុវជនរូបនេះបានសារភាពប្រាប់សមត្ថកិច្ចថាម៉ូតូនេះជារបស់បងដែលខ្លួនបានខ្ចីថាមកទិញអីហូប ។
ក្រោយពីការសាកសួរសមត្ថកិច្ចបានទំនាក់ទំនងទៅបងអោយយកកាតគ្រីមកផ្ទៀងផ្ទាត់ពិតជាម៉ូតូរបស់គាត់មែនទើបសមត្ថកិច្ចដោះលែងអោយទៅផ្ទះវិញអស់ទៅ ៕
...
ដោយ៖ តុង សីហា