(វិភាគព័ត៍មានអន្តរជាតិ)៖ អំពើហឹង្សាបានសម្លាប់មនុស្សរាប់លាននាក់ក្នុងមួយឆ្នាំៗជុំវិញពិភពលោក

ចែករំលែក៖

បច្ចុប្បន្នអំពើហឹង្សាពាក់ព័ន្ធរឿងនយោបាយបានសម្លាប់មនុស្សជាច្រើនក្នុងមួយឆ្នាំៗពិសេសអំពើហឹង្សានៅប្រទេសក្នុងតំបន់មជ្ឈឹមបូព៌ា។ អំពើហឹង្សាភាគច្រើនកើតឡើងដោយសារតែការ​ប្រកាន់បក្សពួកអំពើពុករលួយនិងវិបត្តិសេដ្ឋកិច្ចធ្វើអោយមនុស្សជាច្រើនដែលបាត់បង់ផលប្រ​យោជន៍ក្រោកឈរឡើងប្រឆាំងរដ្ឋាភិបាលរបស់ខ្លួន ។

តាមការសន្និដ្ឋានអំពើហឹង្សាភាគច្រើនកើតឡើងនៅប្រទេសកំពុងអភិវឌ្ឍន៍និងប្រទេសក្រីក្រ នៅអាស៊ីុអាហ្រ្វិក និងមជ្ឈឹមបូព៌ា។ ក្រៅពីអំពើហឹង្សានយោបាយនៅមានអំពើហឹង្សា​ក្នុងគ្រួរ​សាសម្លាប់មុស្សមិនតិចដែរក្នុងមួយឆ្នាំៗ។ តាមលទ្ធផលរបស់អង្គការសុខភាពពិភពលោក អំពើហឹង្សាក្នុងគ្រួសារ សង្គម និងនយោបាយ​បានសម្លាប់មនុស្ស​រាប់លាននិងជាង​១ពាន់លាននាក់រងផលប៉ះពាល់ក្នុងមួយឆ្នាំៗ។

​ ការ​ពិត​មួយ​បង្ក​ឱ្យ​មាន​ភាព​សោកសៅ​នៅ​សម័យកាល​សាកល​ភាវូបនីយកម្ម​ការ​គោរព ​សិទ្ធិ​មនុស្ស​ ប៉ុន្ដែ​នៅ​មាន​ពលរដ្ឋ​រហូត​ដល់​ជាង​១​ពាន់​លាន​នាក់​ក្នុង​ចំណោម​ពលរដ្ឋ​ ជាង​៧​ពាន់​លាន​នាក់​លើ​ពិភពលោក​កំពុង​រស់នៅ​ក្នុង​ស្ថានភាព​ ធ្វើទុក្ខបុកម្នេញ​រង​គ្រោះ​ដោយ​អំពើ​ហិង្សា​ក្រោម​រូបភាព​ផ្សេងៗ​។​

​តួលេខ​ខាងលើ​ត្រូវ​បាន​អង្គការ​សុខ​ ភាព​ពិភពលោក​ WHO​ ប្រកាស​នៅ​ក្នុង​សបា្ដហ៍​នេះ​ស្ដី​អំពី​របាយការណ៍​ពាក់ព័ន្ធ​នឹង​អំពើ​ ហិង្សា​នៅ​លើ​ពិភពលោក​ ។​ របាយការណ៍​បាន​បង្ហាញ​ឱ្យ​ឃើញ​ថា​ ចំនួន​ពលរដ្ឋ​ជាង​១​ពាន់​នាក់​ដែល​រង​ការ​ប្រើ​ហិង្សា​កើតឡើង​នៅ​១៣៣​ប្រទេស ​ជុំវិញ​ពិភពលោក​ ។​ ក្នុង​របាយការណ៍​នោះ​ អ្នកឯកទេស​WHO​ បាន​អំពាវនាវ​ ដល់​សហគមន៍​អន្ដរជាតិ​ឱ្យ​មាន​សកម្ម​ភាព​ជាង​នេះ​ក្នុង​ការ​រារាំង​អំពើ​ ហិង្សា​ ក្រោម​រូបភាព​ផ្សេងៗ​ ហើយ​ជន​រង​គ្រោះ​ភាគច្រើន​ជា​ស្ដ្រី​មនុស្ស​ចាស់​ និង​ កុមារ​ ។

​នៅ​ប្រទេស​ជា​ច្រើន​ស្ថានភាព​ហិង្សា​ មិន​ត្រូវ​បាន​ដាក់​បញ្ចូល​ក្នុង​ច្បាប់​គ្រប់​គ្រង​ប្រទេស​នោះ​ឡើយ​ ។​ និយាយ​មួយ​បែប​ទៀត​ ច្បាប់​នៅ​ក្នុង​ប្រទេស​នោះ​ មិន​បានការ​ពារ​ដល់​ស្ដ្រី​ មនុស្ស​ចាស់​ និង​កុមារ​ ទើប​ពួក​គាត់​ងាយ​រង​នូវ​អំពើ​ហិង្សា​ក្នុង​គ្រួសារ​ ។​

​សារព័ត៌មាន​ឯករាជ្យ​របស់​រុ​ស្ស៊ី​ កាលពី​ថ្ងៃ​ទី​១២​ ខែធ្នូ​​ បាន​ដកស្រង់​របាយការណ៍​របស់​អង្គការ​សុខភាព​ពិភព​លោក​បញ្ជាក់​ថា​ ពលរដ្ឋ​នៅ​លើ​ពិភព​ លោក​ដល់​ទៅ​១,៣​លាន​នាក់​ស្លាប់​ក្នុង​១​ឆ្នាំៗ​ដោយ​អំពើ​ហិង្សា​ ក្រោម​រូបភាព​ផ្សេងៗ​គ្នា​ ស្នើ​២,៥​ភាគរយ​ចំនួន​អ្នក​ស្លាប់​នៅ​លើ​ពិភពលោក​។​ របាយការណ៍​ ដដែល​ដែល​មាន​២៧៤​ទំព័រ​បាន​លើក​ឡើង​ពី​ប្រទេស​១៣៣​នៅ​ជុំវិញ​ពិភព​លោក​ ដោយនៅ​ក្នុង​ប្រទេស​ទាំងនោះ​ ក្នុង​ចំណោម​កុមារ​៤​នាក់​មាន​ម្នាក់​រង​ការ​ប្រើ​អំពើ​ហិង្សា​នៅ​ក្នុង​ គ្រួសារ​ ។​ ចំណែក​ស្ដ្រី​៥​នាក់​វិញ​ ក៏​មាន​ម្នាក់​ជួប​នូវ​រឿង​អ​ភ័​ព្ទ​ដោយ​ត្រូវ​គេ​ចាប់រំលោភ​ តាម​រូបភាព​ហិង្សា​ ។​ ស្ដ្រី​ម្នាក់​ក្នុង​ចំណោម​៣​នាក់​ដែល​ទើបតែ​ពេញវ័យ​ តែងតែ​រង​ការ​បៀតបៀន​កេងប្រវ័ញ្ច​ ផ្លូវភេទ​ដោយ​ប្រុស​ស្នេហ៍​ ឬ​ក៏​ប្ដី​របស់​នាង​តែ​ម្ដង​ ។​ ចំណែក​មនុស្ស​មាន​វ័យ​ ចំណាស់​វិញ​ក្នុង​ចំណោម​មនុស្ស​១៧​នាក់​ មាន​ម្នាក់​ទទួល​រង​ទុក្ខវេទនា​មិន​ខុស​អ្វី​ពី​ការ​ប្រើ​ហិង្សា​នោះ​ឡើយ​ ។​

​ចាប់តាំងពី​ឆ្នាំ​២០០០​មក​ទល់​ឆ្នាំ​២០១២​ ចំនួន​អ្នក​ស្លាប់​ដោយ​អំពើ​ហិង្សា​ នៅ​លើ​ពិភពលោក​បាន​ថយ​ចុះ​១៦​ភាគ​រយ​ ប៉ុន្ដែ​តួលេខ​នោះ​មិន​បាន​ធ្វើ​ឱ្យ​ពិភព​លោក​មាន​មោទនភាព​ឡើយ​ដោយសារ​តែ​នៅ ​មាន​អំពើ​ហិង្សា​ជា​ច្រើន​បង្ក​ការ​ព្រួយបារម្ភ​ជា​ខ្លាំង​ ។​ នៅ​ឆ្នាំ​២០១២​ទូ​ទាំង​ពិភពលោក​ មាន​ពលរដ្ឋ​៤៧៥​ពាន់​នាក់​ស្លាប់​ដោយ​អំពើ​ហិង្សា​ ។​ ចំនួន​ជន​រង​គ្រោះ​ដែល​ត្រូវ​គេ​សម្លាប់​ក៏​កើន​ឡើង​ខ្ពស់​ឈរ​លំដាប់​ទី​៣​ ដែល​មាន​វ័យ​ចាប់ពី​១៥​ដល់​៤០​ឆ្នាំ​ ។​

​របាយការណ៍​ខាងលើ​បាន​បង្ហាញ​ពី​ការ​ ព្រួយបារម្ភ​យ៉ាង​ខ្លាំង​ដោយសារ​តែ​ពល​រដ្ឋ​ដែល​ធ្លាប់​ទទួល​រង​នូវ​អំពើ​ ហិង្សា​ប្រែ​ក្លាយទៅជា​មនុស្ស​បាត់​បង់សតិ​ស​ម្ប​ជ​ញ្ជៈ​ ប្រែ​ក្លាយជា​មនុស្ស​ញៀន​ស្រា​ញៀន​គ្រឿងញៀន​ ។​ អំពើ​ហិង្សា​ធ្វើ​ឱ្យ​ប៉ះ​ពាល់​សុខភាព​បន្ដ​ពូជ​ការ​ពពោះ​ដែល​ខ្លួន​មិន​ ចង់បាន​បង្ក​ការ​ឆ្លង​រាលដាល​នៃ​ វីរុស​ហ៊ី​វ​ អេ​ដស៍​ និង​ជំងឺ​ជា​ច្រើន​ដែល​ឆ្លង​រាលដាល​តាម​រយៈ​ការ​រួម​ភេទ​ ។​ អំពើ​ហិង្សា​ក៏​ជា​មូលហេតុ​ធ្វើ​ឱ្យ​មនុស្ស​ជា​ច្រើន​ធ្លាក់​ក្នុង​ស្ថានភាព ​ញៀន​បារី​ ញៀន​ស្រា​ និង​ខ្ជិល​ធ្វើ​សកម្មភាព​ចលនា​រាង​កាយ​ធ្វើ​ឱ្យ​សរីរាង​ធ្វើ​សកម្ម​ភាពយឺត​ យ៉ាវ​ ។​

​របាយការណ៍​ខាងលើ​ក៏​បាន​លើក​ឡើង​ពី​ វិធានការ​មួយ​ចំនួន​សម្រាប់​ទប់ស្កាត់​អំពើ​ហិង្សា​ក្នុង​នោះ​មានកម្ម​វិធី​ បណ្ដុះ​បណ្ដាល​សម្រាប់​ឪពុក​ម្ដាយ​ អាណា​ព្យាបាល​ឱ្យ​យល់​ដឹង​ថា​ ត្រូវធ្វើ​យ៉ាងណា​ដើម្បី​បំពេញ​កាតព្វកិច្ច​ចិញ្ចឹម​មើលថែ​កូនចៅ​មើលថែ​ឪពុក ​ម្ដាយ​ចាស់ជរា​ឱ្យ​ស័ក្ដិ​សមជា​កូន​ល្អ​ ឪពុក​ម្ដាយ​ល្អ​ ។​ ចំណុច​ទាំងនោះ​នឹង​ជួយ​ឱ្យ​ការ​ប្រើ​អំពើ​ហិង្សា​ទៅ​លើ​កុមារ​ថយ​ចុះ​ ក៏​ដូច​ជា​ការ​ធ្វើ​ព្រងើយកន្ដើយ​សោះ​ក្រ​កោះ​ទៅ​លើ​មនុស្ស​ចាស់​ដែល​ ត្រូវការ​មើលថែ​ដូច​ក្មេងៗ​ផង​ដែរ​ ក៏​ត្រូវ​ថយ​ចុះ​ដូច​គ្នា​ ។​ បណ្ដុះបណ្ដាល​យុវជន​ឱ្យ​យល់​ដឹង​ថា​ ការ​ប្រើ​ហិង្សា​មិនមែន​ជា​វិធីសាស្ដ្រ​ល្អ​ សម្រាប់​កាត់​បន្ថយ​អាការ​ធុញថប់​ស្ដ្រេ​ស៍​ជាដើម​ ។​

​ប្រទេស​ក្នុង​តំបន់​អឺរ៉ុប​ ដែល​មាន​ពលរដ្ឋ​រក​ចំណូល​បាន​ខ្ពស់​ប្រចាំ​ថ្ងៃ​គួរ​ជួយ​ឱ្យ​ការ​ប្រើ​អំពើ​ ហិង្សា​កាត់​បន្ថយ​ ។​ ប៉ុន្ដែ​ប្រសិនបើ​មាន​ហិង្សា​កើតឡើង​ បែរ​ទៅ​ជា​ធ្ងន់​ជាង​ប្រទេស​ដែល​មាន​ប្រាក់​ចំណូល​ទាប​ដោយសារ​តែ​ការ​ លាក់លៀម​មិន​បញ្ចេញ​គេ​ដឹង​ ។​

​របាយការណ៍​ក៏​បាន​លើក​ឡើង​ថា​ ក្នុង​ចំណោម​ប្រទេស​១៣៣​ ក៏​មាន​៨០​ប្រទេស​បាន​អនុម័ត​ច្បាប់​ប្រឆាំង​នឹង​ការ​រំលោភ​បំពាន​ផ្លូវភេទ​ ហាមប្រាម​ការ​ប្រើ​អំពើ​ហិង្សា​ក្នុង​គ្រួសារ​ហាម​យក​អាវុធ​ទៅ​សាលារៀន​ហាម​ គំរាមកំហែង​មនុស្ស​ចាស់​ជាដើម​ ។​ ក្នុង​ចំណោម​ប្រទេស​ដែល​ចេញ​ច្បាប់​នោះ​មាន​ ប្រមាណ​ពាក់កណ្ដាល​ប៉ុណ្ណោះ​ដែល​គោរព​ច្បាប់​ខ្ជ​ាប់​ខ្ជួន​ ចំណែក​ពាក់កណ្ដាល​ទៀត​ មិន​អនុវត្ដពេញលេញ​ឡើយ​ ។

​តាម​រយ​ការណ៍​ស្រាវជ្រាវ​របស់​ មជ្ឈមណ្ឌល​ស្រាវជ្រាវ​អន្ដរជាតិ​ស្ដី​ពី​អំពើ​ហិង្សា​ក្នុង​គ្រួសារ​អំពើ​ ហិង្សា​ន​យោ​បាយ​ក្នុង​រយៈពេល​១១​ខែ​ឆ្នាំ​២០១៤​ មាន​ ពលរដ្ឋ​ដល់​ទៅ​៥.០៤២​នាក់​នៅ​១៥​ ប្រទេស​ត្រូវ​ក្រុម​ឧទ្ទាម​សម្លាប់​ ។​ ក្នុង​ចំណោម​ពលរដ្ឋ​ទាំងនោះ​មាន​៣០​ភាគ​រយ​ជា​ពលរដ្ឋ​ស្លូតត្រង់​ភាគច្រើន​ នៅ​ អ៊ី​រ៉ា​ក់​ និង​ស៊ី​រី​ដែល​ជាទី​កន្លែង​ក្រុម​អ៊ិ​ស្លា​ម​បង្កើត​រដ្ឋ​ធ្វើ​សកម្មភាព​ ៕

...

ប្រែសម្រួល៖ ម៉ែវ សាធី

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print