បង្រ្កាបសំបុកចែកចាយនិងប្រើប្រាស់ថ្នាំញៀនឃាត់ខ្លួនមនុស្ស២៦នាក់ក្នុងនោះស្រីម្នាក់

ចែករំលែក៖

ភ្នំពេញ៖ កម្លាំងអាវុធហត្ថខណ្ឌទួលគោកសហការ​ជាមួយអាវុធហត្ថរាជធានីភ្នំពេញ បានចុះបង្ក្រាប​ទីតាំង​សេពគ្រឿងញៀនបានមួយសម្បុកធំ ឃាត់ខ្លួនបានមនុស្សប្រុសស្រី​២៦នាក់(ស្រីម្នាក់) ដែលកំពុងតែប្រមូលគ្នាជក់​និងចែកចាយ​គ្រឿងញៀននៅ​ភូមិត្រពាំងឈូក សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ​កា​ល​​ពីវេ​លា​ម៉ោង៧និង៣០នាទីយប់ ថ្ងៃទី១៨ ខែសីហា ​​ឆ្នាំ២០១៥។

d1

ប្រភពព័ត៌មានពីសមត្ថកិច្ចបានប្រាប់អោយដឹងថា ការចុះបង្រ្កាប់ទ្រង់ទ្រាយធំនេះបានបន្ទាប់ពីកម្លាំង​អាវុធហត្ថខណ្ឌទួលគោកល្បាតក្នុងមូ​លដ្ធាន​ឃាត់ខ្លួនបានជនសង្ស័យប្រើប្រាស់ និងចែកចាយ​គ្រឿងញៀនបាន៥នាក់ ​ កាលពីវេលាម៉ោង៩និង១០នាទីយប់ ថ្ងៃទី១៧​ ខែសីហា​ នៅ​ចំនុចផ្លូវ​លេខ១៨២ សង្កាត់ទឹកល្អក់៣ ខណ្ឌទួលគោក ​យកទៅសាកសួរនៅអាវុធហត្ថខណ្ឌទួលគោក​ រួចទើបសហការជាមួយអាវុធ​ហត្ថរាជធានីភ្នំពេញ ចុះ​ទៅបង្រ្កាប នៅក្នុងសំបុកចែកចាយនិងប្រើប្រាស់​ ឃាត់បានជនសង្ស័យដែលកំពុងតែប្រមូលគ្នាជក់ និងចែកចាយបាន​២៦នាក់ទៀត  ​ដកហូតបា​ន​វ​ត្ថុ​តា​ង​រួមមាន ជញ្ជីង២ ម៉ាទឹកកកមួយចំនួនតូច ​ដាវសាំម៉ូរៃ២ដើម និងដបសម្រាប់​ជក់៨ដប ។

គួរកត់សម្គាល់ថា ទីតាំងប្រើប្រាស់និងចែកចាយគ្រឿងញៀននៅម្ដុំកើតហេតុនេះ គឺត្រង់ចំណុចភូមិត្រពាំងឈូក ​មុខមន្ទីរពេទ្យព្រះកុសុមៈ​ ជាទីតាំងដុះស្លែ​ដែល​ស​​ម​ត្ថ​កិច្ចបង្រ្កាបមិនចេះអស់ ហើយតែងតែចាប់បានជារៀងរាល់ថ្ងៃ ។ តំបន់នេះជាតំបន់ដែលអសន្តិសុខនោះទេនៅពេលយប់ស្ងាត់ ដែលប្រជាពលរដ្ឋមិនហ៊ានធ្វើដំ​ណើ​រ​ឆ្លង​កា​ត់​​ឡើយ។

បច្ចុប្បន្នជនសង្ស័យរួមនិងវត្ថុតាង កម្លាំងអាវុធហត្ថខណ្ទទួលគោក បានកសាងសុំណុំរឿង​​បញ្ជូនទៅទីបញ្ជាការអាវុធហត្ថរាជ​ធានី​ភ្នំ​​ពេ​ញ ដើម្បី​ចាត់ការតាមច្បាប់ ៕

d4

d2

d5

d6

d3

...

ដោយ៖ វិបុល

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print