រដ្ឋាភិបាល«ឥណ្ឌូនេស៊ីុ»កាលពីថ្ងៃទី១៩ខែសីហា នេះបានចេញបញ្ចាឲ្យបាញ់កម្ទេចកបាល់នេសាទបរទេស៣៤គ្រឿងដែលនេសាទខុសច្បាប់នៅដែនសមុទ្រប្រទេសខ្លួន ។
កបាល់នេសាទទាំង៣៤គ្រឿងត្រូវបានបាញ់ពន្លិចនោះ ត្រូវបានកម្លាំងទាហានជើងទឹកប្រទេសនេះចាប់បានកាលពីពេលកន្លងមក។ ក្នុងចំណោមកបាល់ទាំងនោះមាន៥គ្រឿងដាក់រំសេវបំផ្ទុះពន្លិច ចំណែកកបាល់ដទៃទៀតត្រូវបាញ់ពន្លិចដោយកាំភ្លើងធំ។ ក្នុងចំណោមកបាល់ដែលបានបាញ់ពន្លិចមានកបាល់នេសាទរបស់វៀតណាម,ថៃ,ហ្វីលីពីន,ម៉ាឡេស៊ីនិងចិនជាដើម។ ក្រៅពីកបាល់ទាំង៣៤គ្រឿងនៅមានកបាល់៤គ្រឿងទៀតរបស់«ឥណ្ឌូនេស៊ី»ផ្ទាល់ដែលគ្មានច្បាប់នេសាទក៏ត្រូវបាញ់កម្ទេចនៅថ្ងៃទី១៨សីហានោះដែរ ។
ប្រធានាធិបតីJoko Widodo បានបញ្ចាផ្ទាល់ប្រឆាំងរាល់កបាល់នេសាទបរទេសដែលចូលនេ សាទខុសច្បាប់នៅក្នុងដែនសមុទ្រប្រទេសរបស់ខ្លួន។
លោកវីដូដូបញ្ចាក់ថាៈ ការនេសាទខុសច្បាប់បានធ្វើឲ្យឥណ្ឌូនេស៊ីុត្រូវខាតបង់ទឹកប្រាក់រាប់ពាន់លានដុល្លារក្នុងមួយឆ្នាំៗ ។
នេះមិនមានជាលើកទីមួយដែលឥណ្ឌូនេស៊ីុបានបាញ់កម្ទេចកបាល់នេសាទបរទេស។ កាលពីខែមីនាឆ្នាំ២០១៥ ឥណ្ឌូនេស៊ីុក៏បានបាញ់កម្ទេចកបាល់នេសាទបរទេសជាច្រើនគ្រឿងផងដែរ ៕
ប្រែសម្រួល៖ ម៉ែវ សាធី