អាជ្ញាធររាជធានី សម្រេច ជួសជុលចាក់កៅស៊ូអាសេ(AC) ផ្លូវលេខ២៧១ ប្រវែង៧៧០០ម៉ែត្រ ទទឹង១៨​ម៉ែត្រ​​​ចាប់ពីមហា​វិថី​សហព័ន្ធរុស្សី ​ដល់ក្បាលថ្នល់ ដើម្បីជួយរំដោះចរាចរណ៍

ចែករំលែក៖

ភ្នំពេញ៖ អាជ្ញាធររាជធានីភ្នំពេញ បាសម្រេច​ធ្វើការកែលម្អកំណាត់ផ្លូវលេខ២៧១ ​ដោយចាក់កៅ​ស៊ូបេទី​មីណឺ ប្រវែង​ ៧៧០០ម៉ែត្រទទឹង១៨ម៉ែត្រ ដោយសារផ្លូវ១ ខ្សែនេះ រងការខួចខាតពិបាក ក្នុងការធ្វើ​ចរា​ចរ​ណ៍ របស់​ប្រជាពលរដ្ឋនោះ និងក៏ដូចជាការទប់ស្កាត់ នូវការខូចរិចរិលធ្ងន់ធ្ងរផង និងក៍ដើម្បីជួយរំដោះ ចរាចរណ៍ ដែលតែងតែកកស្ទះ ជារៀងរាល់ថ្ងៃផង នៅព្រឹកថ្ងៃទី ១៩ ខែសីហា ឆ្នំា២០១៥ អាជ្ញាធររាជ​ធានី​ភ្នំពេញ សម្រេចបើការដ្ឋានស្ថាបនាជួសជុល ចាប់ពីមហាវិថីសហព័ន្ធរុស្សី ដល់ស្ពានអាកាសក្បាល​ថ្នល់ ឡើង​វិញចំណាយថវិកា​ អស់ប្រមាណជិក១ លានដុល្លារអាមេរិក ជាថវិការបស់សាលារាជធានីភ្នំ ពេញ ។ ​

លោក សំា ពិសិដ្ឋ ប្រធានមន្ទីរ សាធារណៈការ និងដឹកជញ្ជូនរាជធានីភ្នំពេញ បានអោយដឹងថា៖ ផ្លូវ​លេខ២៧១នេះបានប្រើប្រាស់អស់រយះពេល១៦ឆ្នាំរួចមកហើយចាប់តាំងពីឆ្នាំ១៩៩៩មកម្លេះ ស្របពេល​ដែលមានការអភិវឌ្ឍ សំណង់អគារធំៗ និងសំណង់លំនៅដ្ឋានតម្រូវតាម កំណើនប្រជាជននិងការរីក​ទំហំទីក្រុងនោះ ផ្លូវនេះមានភាពសឹករេចរិល ស្រុត ប្រេះបែក ខូចគ្រឹះ មានជង្ហុក់និងដក់ទឹកដោយកន្លែង ទើបនាពេលនេះដើម្បីទប់ស្កាត់មិនអោយកំណាត់ផ្លូវនេះខូចកាន់តែធ្ងន់ធ្ងរនោះ។

សាលារាជធានី​ភ្នំពេញ​បានចាប់ផ្តើមបើកការដ្ឋានស្ថាបនាកែលម្អជាប្រភេទAC (អាសេ) ប្រវែង៧ពាន់៧រយម៉ែត្រ ទទឹង១៨ម៉ែត្រ ចាប់ពីមហាវិថីសហព័ន្ធរុស្សីដល់ស្ពាន អាកាសក្បាលថ្នល់ ដោយប្រើប្រាស់រយៈពេលនៃការស្ថាបនា៨៥ ថ្ងៃ ចំណាយថវិកាអស់ប្រមាណជិត១លានដុល្លារអាមេរិក ស្ថិតក្នុងខណ្ឌទួលគោក និងខណ្ឌចំការមន ។

លោក ប៉ា សុជាតិវង្ស ​អភិបាលរាជធានីភ្នំពេញ បានថ្លែងថា៖ កំណាត់ផ្លូវ១នេះពិត​ជាមានសារៈ​សំខាន់ដែល មានតួនាទីជាផ្លូវក្រវ៉ាត់ក្រុង តភ្ជាប់ចរាចរពីតំបន់ខាងជើងមកតំបន់ខាងត្បូង និងតំបន់ខាង កើតរាជធានីភ្នំពេញឆ្ពោះទៅក្រុងតាខ្មៅនិងផ្លូវជាតិលេខ១សម្រាប់ចរាចររថយន្តធន់ធ្ងន់ដែល មាន​សភាព​យ៉ាងមមាញឹក ។ ​​​​​​​​​

លោកបន្ដថា៖ បច្ចុប្បន្ននេះ អាជ្ញាធររាជធានីភ្នំពេញ បាននិងកំពុងធ្វើការពង្រីកស្ថាប នាផ្លូវ ស្ពាន ដើម្បីជួយរំដោះចរាចរណ៍ ដើម្បីស្របទៅនិងកំណើន ប្រជាពលរដ្ឋនៅរាជធានីភ្នំពេញ ជាក់​ស្ដែង យើងកំពុងធ្វើការស្ថាបនា ស្ពានអាកាសតិចណូ ៧មករា ​ស្ពានអាកាសស្ទឹងមានជ័យ​ ក្បាល ថ្នល់ ផ្លូវនិងស្ពានទំាងនេះ ពិតជាបានដោះស្រាយបញ្ហាកកស្ទះចរាចរដ៏ល្អឥតខ្ចោះ ។

លោកបន្ដថា៖ សមិទ្ធិផលទាំងនេះ រួមនិងសមិទ្ធិផលជាច្រើនទៀត​ដែលកំពុងលេចរូបរាងឡើង​នៅ​ក្នុងរាជធានីភ្នំពេញ មានដូចជា អគារពាណិជ្ជកម្មទំនើបៗ ផ្លូវ ស្ពាន និងសំណង់លំនៅដ្ឋានរីក​ស្គុះស្គាយ​ទាំង​នោះ គឺមិនមែន កកើតឡើងដោយក្តីស្រមោលស្រម័យ ឬការសន្យាអោយតែរួចពីមាត់នោះទេ គឺវា ក៍​កើតឡើងចេញពី កិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលយ៉ាងពិតប្រាកដ ៕


ដោយ៖ សំរិត

...

 


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print