នគរបាលក្រុងដូនកែវចុះបង្ក្រាប ជនសង្ស័យ២នាក់ពាក់ព័ន្ធគ្រឿងញៀន

ចែករំលែក៖

ខេត្ដតាកែវ៖ ជនសង្ស័យ២នាក់ត្រូវ បានសមត្ថកិច្ចនគរបាលក្រុងដូនកែវ ឃាត់ខ្លួនបានកាលពីវេលាម៉ោង៩និង៣០ នាទីយប់ ថ្ងៃទី១៧ ខែសីហា ឆ្នាំ២០១៥ លើកំណាត់ផ្លូវខេត្ដលេខ២២ ស្ថិតក្នុង ភូមិសំបួរ សង្កាត់រកា ក្រុងដូនកែវ ខេត្ដ តាកែវពាក់ព័ន្ធករណីគ្រឿងញៀន ។

takeo-1s

ប្រភពពីនគរបាលបានឱ្យដឹងថា ជន សង្ស័យដែលត្រូវបានឃាត់ចខ្លួនទាំង២ នាក់ទី១-ឈ្មោះអូន ថុនា ភេទប្រុស អាយុ ២១ឆ្នាំ រស់នៅក្នុងភូមិប្រិសលើ ឃុំខ្វាវ ស្រុកទ្រាំង ខេត្ដតាកែវ និងម្នាក់ទៀត ឈ្មោះគន្ធី សុធា ហៅគឹម ភេទប្រុស អាយុ២៦ឆ្នាំ រស់នៅក្នុងភូមិផ្សារតាលក សង្កាត់រកា ក្រុងដូនកែវ ទាំង២នាក់មាន មុខរបរមិនពិតប្រាកដ ។

ប្រភពដដែលបានបន្ដឱ្យដឹងទៀតថា ការឃាត់ខ្លួនជនសង្ស័យខាងលើសមត្ថ កិច្ចដកហូតបានវត្ថុតាងដូចជាម៉ាទឹកកក៨កញ្ចប់តូចនិងម៉ូតូមួយគ្រឿងម៉ាកស៊ុយហ្ស៊ុយគីស្មាស់ ពណ៌ក្រហម គ្មាន ស្លាកលេខ។

បច្ចុប្បន្នជនសង្ស័យត្រូវបានសមត្ថ កិច្ចកសាងសំណុំរឿងបញ្ជូនទៅលាសា ដំបូងខេត្ដដើម្បីចាត់ការបន្ដតាមច្បាប់ ៕

takeo-2se

...

ដោយ៖ ជីសូរកា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print