ជប៉ុនធ្វើសមយុទ្ធជាមួយហ្វីលីពីន និងចាក់ប្រេងសម្រាប់នាវាចម្បាំងអាមេរិកទៅកាន់វៀតណាម

ចែករំលែក៖

ជប៉ុននិងអាមេរិកកំពុងតែលេចធ្លោដូចជាប្រទេសក្រៅតំបន់ជ្រៀតជ្រែកចូលក្នុងវិបត្តិនៅដែនសមុទ្រចិនភាគខាងត្បូងខ្លាំងឡើងពីមួយថ្ងៃទៅមួយថ្ងៃ ។

ពេលកន្លងមកថ្មីៗ ជប៉ុនបានចូលរួមយ៉ាងជ្រៅនៅក្នុងវិបត្តិដែនសមុទ្រចិនភាគខាងត្បូង​ ដោយជប៉ុនបានបញ្ចូនកម្លាំងទាហានចូលរួមធ្វើសមយុទ្ធជាមួយហ្វីលីពីននិងអាមេរិក។ ចំណុចដែលចាប់អារម្មណ៍នាពេលនេះគឺកម្លាំងទាហានជើងទឹកជប៉ុនដែលមានវត្តមាននៅដែនសមុទ្រ​Subic បានជួយបំពេញថាមពលដល់នាវាពេទ្យ​Mercy របស់ទាហាន​ជើងទឹកអាមេរិក​ដែលកំពុងធ្វើដំណើរទៅកាន់ប្រទេសវៀតណាម។នេះជាលើកទីមួយហើយដែលកម្លាំងទាហានជប៉ុនបញ្ចូននាវាទៅចូលរួមធ្វើសមយុទ្ធនិងជួយសង្គ្រោះនៅដែនសមុទ្រចិនភាគខាងត្បូង។

មានប្រសាសន៍ទៅកាន់ក្រុមអ្នកសារព័ត៌មាន​លោក​Charles Williams មេបញ្ចាការកងទ័ពអា​មេរិកប្រចំានៅតំប​ន់អាស៊ីុប៉ាស៊ីុហ្វិកបញ្ចាក់ថា ការធ្វើសមយុទ្ធទ្វេភាគីរវាងអាមេរិកនិងហ្វីលី​ពីនពេលនេះក្លាយជាត្រីភាគីដោយមានកម្លាំងទាហានជប៉ុនចូលរួមផងដែរ។

ចំពោះលោក​Williams វត្តមានរបស់មេទ័ពជើងទឹកជប៉ុនលោក​Katsutoshi Kawano នៅក្នុងការ​ធ្វើសមយុទ្ធ ត្រីភាគីនៅដែនសមុទ្រ Subic បានបង្ហាញយ៉ាងច្បាស់ពីការប្តេជ្ញារបស់ទីក្រុង​តូក្យូក្នុងការជ្រៀតជ្រែកចូលក្នុងវិបត្តិនៅដែនសមុទ្រចិនភាគខាងត្បូង ចូលរួមជាមួយ​អាមេរិកយាមល្បាតនៅទីនោះ។

សកម្មភាពរបស់ជប៉ុនបានធ្វើឲ្យចិនព្រួយបារម្ភយ៉ាងខ្លាំង ជប៉ុននិងអាមេរិកអាចរារាំងនៅ​គោល​ដៅពង្រីកអំណាច​របស់ចិននៅដែនសមុទ្រចិនភាគខាងត្បូង។ មិនត្រឹមតែប៉ុណ្ណោះ​អាចធ្វើឲ្យប្រទេសដែលមានវិវាទជាមួយចិនហ៊ានក្រោកឈរឡើងប្រឆាំងចិនដោយបើកជំហរ ក្នុងពេលដែលមានអាមេរិកនិងជប៉ុនធ្វើជាខ្នងបង្អែកដ៏រឹងមាំហើយនោះ។

កន្លងមកជប៉ុនបានផ្តល់ជំនួយជាច្រើនដល់ប្រទេសដែលមានវិវាទជាមួយចិន ដើម្បីអូសទាញ​ប្រទេសទាំងនោះគាំទ្រគោលនយោបាយជប៉ុនក្នុងការប្រឆាំងចិន ។

ចាប់តាំងពីជប៉ុនធ្វើការផ្លាស់ប្ដូរទ្រង់ ទ្រាយធំរបស់ជប៉ុនក្នុងការអនុវត្ដគោល​នយោបាយការ​បរទេស និងការពារជាតិ ។ រដ្ឋាភិបាលទីក្រុងតូក្យូបានធ្វើការកែទម្រង់ ទ្រឹស្ដីយោធា ដោយ​អនុញ្ញាត​ឱ្យប្រើប្រាស់ កម្លាំងយោធាចូលរួមនៅក្នុងសង្គ្រាមនៅបរទេស ក្រោយរយៈពេល​ជាច្រើនឆ្នាំ ដែលបាននៅស្ងៀម ហើយពេលនេះជប៉ុន ក៏បានទាមទារប្រជុំកោះគូរីលផងដែរ។ ទន្ទឹមនឹងនេះក្រោមការជួយជ្រោមជ្រេង ពីអាមេរិកទីក្រុងតូក្យូកំពុងតែឡើងគម្រោងទប់ទល់ជាមួយចិនពេលមាន សង្គ្រាមកើតឡើង ដោយសារតែវិវាទ ប្រជុំកោះសេនកាគូ ។

សកម្មភាពកែទម្រង់ប្រព័ន្ធយោធា របស់នាយករដ្ឋមន្ដ្រីជប៉ុនស៊ីនហ្សូអាបេពិសេសគឺការកែទម្រង់រដ្ឋធម្មនុញ្ញអនុ ញ្ញាតឱ្យកម្លាំងទាហានជប៉ុនអាចចូលរួមធ្វើសង្គ្រាមនៅក្រៅប្រទេសបានដោយ ស្វ័យប្រវត្ដិមិនមែនជាទាហានការពារ ដូចកាលពីមុនឡើយ ៕

...

ប្រែសម្រួល៖ ម៉ែវ សាធី

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print