ភ្នំពេញ៖ កាលពីវេលាម៉ោង៣រសៀលថ្ងៃទី១៨ ខែសីហា ឆ្នាំ២០១៥ ប្រតិភូក្រសួងកិច្ចការនារី ដឹកនាំដោយលោកស្រី អ៊ឹង កន្ថាផាវី រដ្ឋមន្ត្រីក្រសួងកិច្ចការនារី និងជាប្រធានក្រុមការងារថ្នាក់ ជាតិចុះជួយខណ្ឌដង្កោ រួមនិងប្រតិភូអមដំណើរមានលោកស្រី គ្រួច សំអាន សមាជិកា នៃរដ្ឋ សភា និងជាតំណាងរាស្រ្តមណ្ឌលភ្នំពេញ លោកស្រី ទុង សុគន្ធ អនុរដ្ឋលេខាធិការទីស្តីការ គណៈរដ្ឋមន្ត្រី និងរដ្ឋបាលខណ្ឌដង្កោបានទទួលការអញ្ជើញចូលរួមបុណ្យសពដល់ខ្នងផ្ទះប្រជា ពលរដ្ឋក្រុមគ្រួសាររងគ្រោះក្នុងមូលដ្ឋានសង្កាត់ព្រៃស ដែលបានជួបគ្រោះថ្នាក់ចរាចរណ៍នៅ ស្រុកអន្លង់វែង ខេត្តឧត្តមានជ័យ បណ្តាលឲ្យស្លាប់និងរងរបួសកាលពីថ្ងៃទី១៣ ខែសីហា ឆ្នាំ២០១៥កន្លងទៅ ។
លោក ចេង មុនីរ៉ា អភិបាលរងខណ្ឌដង្កោដែលបានអមដំណើរក្រុមប្រតិភូចុះដល់ខ្នងផ្ទះ ប្រជាពលរដ្ឋគ្រួសាររងគ្រោះបានប្រាប់ឲ្យដឹងថា លោកស្រីបណ្ឌិត អ៊ឹង កន្ថាផាវី និងលោក ជំទាវ គ្រួច សំអាន លោកស្រី ទុង សុគន្ធ បានអញ្ជើញចុះដល់ខ្នងផ្ទះគ្រួសាររងគ្រោះចូលរួម បុណ្យ៧ថ្ងៃ។ ក្នុងនោះ
លោកជំទាវវិជ្ជបណ្ឌិត អ៊ឹង កន្ថាផាវី ក៏បានចូលរួមបច្ច័យចំនួន៧.៣០០០ ០០រៀល(ប្រាំពីរលានបីសែនរៀល) សំរាប់អ្នកស្លាប់ និងអ្នករបួស។ ដោយឡែកលោកជំទាវ គ្រួច សំអាន បានចូលបច្ច័យចំនួន១.៥០០០០០រៀល(មួយលានហាសិបម៉ឺនរៀល) សំរាប់អ្នក ស្លាប់១៥នាក់ផងដែរ៕
ដោយ៖ តាឡឹម