នគរបាលចុះបង្ក្រាបទីតាំងម៉ាស្សាបង្កប់សេវាកម្មផ្លូវភេទឃាត់ខ្លួនមនុស្ស១០នាក់

ចែករំលែក៖

ភ្នំពេញ៖ កម្លាំងនគរបាលនាយកដ្ឋានប្រឆាំងការជួញដូមនុស្ស និងអនីតិជនបានចុះបង្ក្រាបទីតាំងម៉ាស្សា បង្កប់សេវាកម្មផ្លូវភេទមួយកន្លែង និងឃាត់ខ្លួននារីបម្រើការទីនោះចំនួន៨នាក់ និងថៅកែជាប្តីប្រពន្ធ២នាក់ទៀត យកទៅសាកសួរ ។

ហេតុការណ៍នេះ បានធ្វើឡើងនៅវេលាម៉ោង៧យប់ ថ្ងៃទី៦ ខែមីនា ឆ្នាំ២០១៧ នៅចំណុចផ្ទះម៉ាស្សា យីហោ ស្រីលីន ៦៨ ម៉ាស្សា ធ្វើសសែ តាមបណ្តោយផ្លូវបេតុង ភូមិថ្មគោល សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ។

សមត្ថកិច្ចបានឲ្យដឹងថា នារីដែលបម្រើការម៉ាស្សា និងបម្រើផ្លូវភេទខាងលើ ទី១ឈ្មោះនឿន សុភី ភេទស្រី អាយុ១៨ឆ្នាំ ទី២ឈ្មោះ ហ៊ន រតនាភេទស្រីអាយុ១៧ឆ្នាំ ទី៣ឈ្មោះ នោម លក្ខិណា ភេទស្រី អាយុ២១ឆ្នាំ ទី៤ឈ្មោះ ខុន ចន្នី ភេទស្រី អាយុ២៣ឆ្នាំ ទី៥ឈ្មោះ រ៉េត ចាន់រ៉ា ភេទស្រី អាយុ២៤ឆ្នាំ ទី៦ឈ្មោះ សាត ស្រីពៅ ភេទស្រី អាយុ២៧ឆ្នាំ ទី៧ឈ្មោះ សឹុង ចាន់ណា ភេទស្រី អាយុ២៨ឆ្នាំ ទី៨ឈ្មោះ រឿន ស្រីរ័ត្នភេទស្រី អាយុ២០ឆ្នាំ។ ដោយឡែកម្ចាស់ទីតាំងខាងលើ មានឈ្មោះ ច្រេង គឹមសេង ភេទប្រុស អាយុ៣១ឆ្នាំ និងមានប្រពន្ធឈ្មោះ វ៉ាង គឹម លិន ភេទស្រី អាយុ២៦ឆ្នាំ អ្នកទាំង២ស្នាក់នៅទីតាំងខាងលើ ។

សម្ថកិច្ចបានបញ្ជាក់ថា ក្នុងប្រតិបត្តិការខាងលើនេះ គឺមានការចូលរួមដោយលោក គុជ គឹមឡុង ព្រះរាជអាជ្ញារង នៃអយ្យការអមសាលារាជធានីភ្នំពេញ និងសហការជាមួយកម្លាំងនគរបាលខណ្ឌពោធិ៍សែនជ័យ រួមទាំងមន្ត្រីសង្កាត់ចោមចៅ។

ក្នុងប្រតិបត្តការនោះ កម្លាំងដកហូតស្រោមអនាម័យមិនទាន់ប្រើមួយចំនួនធំ និងម៉ូតូស្មាស់មួយគ្រឿង រួមទាំងលុយចំនួន១លាន៥០មឺុនរៀល ។

ក្រោយពីការឃាត់ខ្លួនជនសង្ស័យទាំង១០នាក់ ត្រូវបានកម្លាំងបញ្ជូនទៅកាន់នាយកដ្ឋានប្រឆាំងការជូញដូមនុស្ស និងអនីតិជនដើម្បីសាកសួរ ៕ សុខាសែនជ័យ

...

image5 image4 image3 image2

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print