រថយន្តស្ទួចដឹកកូនឈើយកទៅដាំនៅហាងកាហ្វេAmazonជ្រុលចង្កូតបុកបង្កាន់ដៃស្ពានធ្លាក់ចូលទឹកស្អុយ

ចែករំលែក៖

ភ្នំពេញ៖ រថយន្តស្ទូច១គ្រឿងបង្កគ្រោះថ្នាក់ចរាចរណ៍បណ្តាលឲ្យខូចខាតទ្រព្យសម្បត្តិសាធារណៈ ដោយសារអ្នកបើកបរស្ទើរភ្លើងបានជ្រុលចង្កូតទៅបុកបង្កាន់ដៃស្ពានធ្លាក់ចូលទឹកស្អុយ បង្កការភ្ញាក់ផ្អើលកាលពីម៉ោង១១និង៣០នាទីព្រឹកថ្ងៃទី៧ ខែមីនា ឆ្នាំ២០១៧ នៅតាមបណ្តោផ្លូវ ២០៥ កែងផ្លូវ៤៧៤ ត្រង់ចំណុចហាងកាហ្វេ Amazon និងស្ថានីប្រេង ខាងក្រោយ ហាងខារ៉ាអូខេ THE WORLD ក្នុងសង្កាត់បឹងត្របែកខណ្ឌចំកាមន រាជធានីភ្នំពេញ។

បើតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុគេឃើញរថយន្តស្ទួចដឹកកូនឈើចំនួនពីរគ្រឿងបានបើកតាមបណ្តោយផ្លូវបណ្តោយផ្លូវ៤៧៤ពីកើតទៅលិច លុះដល់ចំណុចកែងផ្លូវ២០៥ លូទឹកស្អុយ រថយន្តបានបត់ទៅស្តាំដៃដើម្បីបើកចូលទៅក្នុងបរិវេណហាងខារ៉ាអូខេ THE WORLD ដើម្បីយកទៅដាក់នៅក្នុងហាងកាហ្វេ Amazon ក្បែរនោះដែលកំពុងសាងសង ស្រាប់តែរថយន្តមួយគ្រឿងបានឆ្លងទៅផុតបន្ទាប់មករថយន្តបង្កដែលបើកពីក្រោយបានរយ៉ែបត់ក្បាលចូលដើម្បីឆ្លងស្ពាន ខណៈពេលនោះមិនដឹងហេតុអ្វីរថយន្តនោះបានស្ទុះទៅមុនទាំងកម្រោលបុកបង្កាន់ដៃស្ពានបណ្តាលឲ្យធ្លាក់ទឹកចំតិចគូថឡើងលើផឹកទឹកស្អុយ ចំណែកអ្នកបើកបរបានស្ទុះបើកទ្វាររថយន្តហែលឡើងគោក ប៉ុន្តែមិនបណ្តាលឲ្យរងរបួសនោះទេ ។

អ្នកបើកឡានឲ្យកន្លែងលក់ដើមឈើនៅផ្លូវជាតិលេខ១ឈ្មោះ វិបុល កម្មករ បានឲ្យដឹងថា ខ្លួនគេបានបើករថយន្តដឹកកូនឈើយកមកដាំនៅកន្លែងកើតហេតុ ប៉ុន្តែខណៈពេលដែលគេថយក្រោយដើម្បីបត់ក្បាលចូលទៅខាងក្នុងហាង ខារ៉ាអូខេ ស្រាប់តែចាប់ហ្វាំងមិនស៊ីក៏ជ្រុលចង្កូតទៅបុកបង្កាន់ដៃស្ពានបណ្តាលឲ្យធ្លាក់ទឹកតែម្តង ។

ក្រោយពីកើតហេតុនគរបាលចរាចរណ៍បានចុះទៅដល់កន្លែងកើតហេតុ ដើម្បីពិនិត្យពីការខូចខាតទ្រព្យសម្បត្តិសាធារណៈរបស់រដ្ឋ ដើម្បីមានវិធានការទៅតាមផ្លូវច្បាប់៕ ស រស្មី

...

gy (1) gy (3) gy (2) gy (5) gy (4)

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print