ភ្នំពេញ៖ រថយន្តស្ទូច១គ្រឿងបង្កគ្រោះថ្នាក់ចរាចរណ៍បណ្តាលឲ្យខូចខាតទ្រព្យសម្បត្តិសាធារណៈ ដោយសារអ្នកបើកបរស្ទើរភ្លើងបានជ្រុលចង្កូតទៅបុកបង្កាន់ដៃស្ពានធ្លាក់ចូលទឹកស្អុយ បង្កការភ្ញាក់ផ្អើលកាលពីម៉ោង១១និង៣០នាទីព្រឹកថ្ងៃទី៧ ខែមីនា ឆ្នាំ២០១៧ នៅតាមបណ្តោផ្លូវ ២០៥ កែងផ្លូវ៤៧៤ ត្រង់ចំណុចហាងកាហ្វេ Amazon និងស្ថានីប្រេង ខាងក្រោយ ហាងខារ៉ាអូខេ THE WORLD ក្នុងសង្កាត់បឹងត្របែកខណ្ឌចំកាមន រាជធានីភ្នំពេញ។
បើតាមប្រភពព័ត៌មានពីកន្លែងកើតហេតុ
អ្នកបើកឡានឲ្យកន្លែងលក់ដើមឈើនៅផ្លូវជាតិលេខ១ឈ្មោះ វិបុល កម្មករ បានឲ្យដឹងថា ខ្លួនគេបានបើករថយន្តដឹកកូនឈើយកមកដាំនៅកន្លែងកើតហេតុ ប៉ុន្តែខណៈពេលដែលគេថយក្រោយដើម្បីបត់ក្បាលចូលទៅខាងក្នុងហាង ខារ៉ាអូខេ ស្រាប់តែចាប់ហ្វាំងមិនស៊ីក៏ជ្រុលចង្កូតទៅបុកបង្កាន់ដៃស្ពានបណ្តាលឲ្យធ្លាក់ទឹកតែម្តង ។
ក្រោយពីកើតហេតុនគរបាលចរាចរណ៍បានចុះទៅដល់កន្លែងកើ