ក្រសួងអប់រំប្រកាសប្រមូលផ្តុំគ្រូបង្វឹកហ្វឹកគ្រូជំនួយអត្តពលិកនិងអនុរក្សប្រមាណជិត៧០០នាក់ឆ្នាំ២០១៧នេះ

ចែករំលែក៖

ភ្នំពេញ៖ គ្រូបង្វឹកគ្រូជំនួយអគ្គពលិក និងអនុរក្សសរុបប្រមាណ៦៧០នាក់ត្រូវបានក្រសួងអប់រំយុវជននិងកីឡាប្រកាសឲ្យចូលជំរំប្រមូលផ្តុំហ្វឹកហាត់ត្រៀមលក្ខណៈ បច្ចេកទេសទៅចូលរួមប្រកួតនៅលើឆាកអន្តរជាតិមួយចំនួនដូចជា ព្រឹត្តិការណ៍កីឡា ស៊ីហ្គេមលើកទី២៩នៅទីក្រុងគូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី និងទៅចូលរួមប្រកួត 4th Asian Indoor Martial Arts Games និងការប្រកួតជាលក្ខណៈអន្តរជាតិនានា។ ពិធីប្រកាសនេះបានធ្វើឡើងកាលពីព្រឹកថ្ងៃទី៧ ខែមីនា ឆ្នាំ២០១៧ នៅវិទ្យាស្ថាន ជាតិអប់រំ ។

លោក ប៉ុន សុខ ប្រធានមជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡាបានឲ្យដឹងថា សម្រាប់ការប្រមូលផ្តុំកីឡាករកីឡាការិនីគ្រូបង្វឹកគ្រូជំនួយនិងអនុរក្សក្នុងឆ្នាំ២០១៧នេះមានប្រមាណ៦៧០នាក់មកពីសហព័ន្ធកីឡាជាតិចំនួន២០ផ្សេងគ្នា។ចំពោះការប្រមូលផ្តុំនេះបានចែកចេញជា២ផ្នែក គឺទី១-ការ ប្រមូលផ្តុំកីឡាករឈុតធំ២២៦នាក់កីឡាការិនី៦២នាក់ គ្រូបង្វឹក គ្រូជំនួយ ៦៥នាក់ អនុរក្ស២១នាក់សរុប៣៧៤នាក់ ។ ទី២- ការប្រមូលផ្តុំកីឡាករកីឡាការិនីថ្នាល អាយុចន្លោះពី១៣ដល់១៧ឆ្នាំ សរុប ២៩៦នាក់ ក្នុងនោះកីឡាការិនី៥៨នាក់ គ្រូបង្វឹក គ្រូជំនួយ៤៥នាក់ និងអនុរក្ស ២២នាក់ ។

លោក ស៊ាន បូរ៉ាត រដ្ឋលេខាធិការ ក្រសួងអប់រំយុវជននិងកីឡាបានផ្តាំផ្ញើ ដល់គ្រូបង្វឹកគ្រូជំនួយអត្តពលិកនិងអនុ រក្សត្រូវយកចិត្តទុកដាក់ចំពោះការហ្វឹកហាត់ ដើម្បីត្រៀមខ្លួនចូលរួមប្រកួតកីឡាស៊ីហ្គេមលើកទី២៩នៅទីក្រុងគូឡាឡាំពួរប្រទេសម៉ាឡេស៊ី ធ្វើយ៉ាងណាត្រូវបង្កើនចំណាត់ថ្នាក់ឲ្យបានល្អជាងមុន ពីព្រោះកាលស៊ីហ្គេមលើកទី២៨នៅប្រទេសសិង្ហបុរី កម្ពុជា ឈរនៅលេខរៀងទី៨ ។ ដូច្នេះឆ្នាំនេះ កម្ពុជាត្រូវឈរនៅលេខដ៏ល្អប្រសើរមួយ បន្ថែមទៀត ៕ សារីម

...

sarim (2) sarim (1)

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print