អាគាររោងចក្រ«ប៊ីយូធីហ្វូលវីនដូរ»ត្រូវក្រុមកម្មករគប់ដុំថ្មរងការខូចខាតបន្ទាប់ពីមិនមានដំណោះស្រាយជូនកម្មករ

ចែករំលែក៖

ខេត្តស្វាយរៀង៖ អាគាររោង«ចក្រប៊ីយូធីហ្វូលវីនដូរ»ផលិតស្លាបព្រឹល(ផលិតវាំងនន)សង្កាត់ព្រៃអង្គុញក្រុងបាវិតត្រូវក្រុមកម្មករកម្មការិនីប្រមាណជាង៣០០នាក់ប្រើហឹង្សាដោយគប់ដុំថ្មបែកកញ្ចក់និងរបស់របរផ្សេងៗទៀតរងការខូតខាតយ៉ាងដំណំបន្ទាប់ពីធ្វើកូដកម្មអស់រយៈពេល៥ថ្ងៃមិនមានដំណោះស្រាយ ។

20150819_115232

ហេតុការណ៏ផ្ទុះហឹង្សានេះបានកើតឡើងកាលពីវេលាម៉ោង៧៖៣០នាទីព្រឹកថ្ងៃទី១៩ខែសីហាឆ្នាំ២០១៥ស្ថិតក្នុងភូមិជ្រៃធំ សង្កាត់ព្រៃអង្គុញ ក្រុងបាវិត ក្នុងតំបន់សេដ្ឋកិច្ចពិសេសសាន់តុងសាន់សែល។

យោងតាមតំណាងកម្មការិនីរោងចក្រ«ប៊ីយូធីហ្វូលវីនដូរ»ផលិតស្លាបព្រឹល(ផលិតវាំងនន)បានអោយដឹងថាការធ្វើកូដកម្មនេះគឺអស់រយៈពេល៥ថ្ងៃមកហើយដោយខាងក្រុមកម្មករទាមទារលក្ខខណ្ឌ័ការងារមិនមានដំណោះស្រាយជាមួយថៅកែរោងចក្រទាល់តែសោះ។

ចំពោះការទាមទារមាន១០ចំនុចដូចជា ១៖ក្រុមហ៊ុនត្រូវផ្ដល់ប្រាក់រង្វាន់ដល់កម្មករដែលធ្វើការលើសចំនួន ២៖ក្រុមហ៊ុនមិនត្រូវប្ដូរកម្មករពីក្រុមមួយទៅក្រុមមួយទៀតតាមតែអំពើរចិត្តឡើយ ៣៖ក្រុមហ៊ុនត្រូវដាក់កំណត់ចំនួនអោយក្រុមនិមួយៗ ៤៖ក្រុមហ៊ុនត្រូវជួយសម្រួលអោយមានខ្យល់អាកាសក្នុងរោងចក្រ ៥៖ក្រុមហ៊ុនត្រូវរក្សាប្រាក់ឈ្នួលនិងអត្ថប្រយោជន៏ផ្សាងៗទៀតនៅដដែល ៦៖ក្រុមហ៊ុនត្រូវអនុវត្តតាមកិច្ចព្រមព្រៀងដែលបានធ្វើកន្លងមក ៧៖ក្រុមហ៊ុនត្រូវកាត់ភាគទានជំពោះកម្មករដែលបានចូលជាសមាជិកសហជីព ៨៖ក្រុមហ៊ុនត្រូវបង្កើតកន្លែងដូរលុយនៅពេលដែរកម្មករបើកប្រាក់ខែ ៩៖ក្រុមហ៊ុនត្រូវធ្វើយ៉ាងណាអោយបន្ទប់ទឹកមានអនាម័យនិងទី១០៖ក្រុមហ៊ុនត្រូវមានមន្ទីរពេទ្យនិងមានពេទ្យប្រចាំការនៅម៉ោងធ្វើការ ។

ក្រោយពីផ្ទុះហឹង្សាទៅលើរោងចក្រសមត្ថកិច្ចនគរបាលក៏ដូចជាកម្លាំងកងរាជអាវុធហត្ថក្រុងបាវិតនិងកម្លាំងរបស់ខេត្តក៏បានមកអន្តរាគមន៏រហូតមកដល់ថ្ងៃត្រង់ក្រុមកម្មករបានបំបែកគ្នាត្រលប់ទៅផ្ទះវិញផងដែរ ។

រីឯតំណាងរោងចក្រ«ប៊ីយូធីហ្វូលវីនដូរ»ផលិតស្លាបព្រឹលន គរវត្តមិនអាចសុំការបំភ្លឺបានទេនារសៀលថ្ងៃទី១៩ខែសីហាឆ្នាំ២០១៥នេះចំណែកឯអនុប្រធានមន្ទីរការងារបណ្ដុះបណ្ដាលវិជ្ជាជីវះខេត្តស្វាយរៀង លោកអ៊ួសុខខឿន បានប្រាប់នគរវត្តតាមទូរសព្ទ័ថាពិតជាមានផ្ទុះហឹង្សាដោយកម្មករគប់ដុំថ្មទៅលើអាគាររោងចក្រមែន ហើយរហូតពេលនេះរូបលោកក៏បានធ្វើរបាយការណ៏ទៅថ្នាក់លើក្រសួងដើម្បីរកដំណោះស្រាយនិងសម្របសម្រួលគ្នារវាងក្រុមហ៊ុនរោងចក្រនិងតំណាងសហជីពព្រមទាំងកម្មករនៅថ្ងៃស្អែកបន្តទៀតផងដែរ ៕

20150819_120014

20150819_120727

20150819_115302

20150819_115201

20150819_122422

...

ដោយ៖ សុថាន

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print