ច្បាប់អន្តោប្រវេសន៍ថ្មីរបស់លោក ត្រាំ ហាមពលរដ្ឋ៦ប្រទេសចូលអាមេរិក

ចែករំលែក៖

កាលពីថ្ងៃទី៦ ខែមីនា ប្រធានាធិបតី អាមេរិកលោក ដូណាល់ ត្រាំ បានចុះហត្ថ លេខាលើច្បាប់ថ្មី ហាមប្រាមពលរដ្ឋមកពី៦ប្រទេសដែលកាន់សាសនាអ៊ិស្លាមចូលក្នុងទឹកដីអាមេរិក ។

សារព័ត៌មាន AFP បានផ្សាយថា នៅ ពេលនេះពលរដ្ឋអុីរ៉ាក់មិនស្ថិតនៅក្នុង បញ្ជីហាមប្រាមចូលទឹកដីអាមេរិករបស់ ប្រធានាធិបតី ដូណាល់ ត្រាំ នោះឡើយ។

ច្បាប់ហាមប្រាមជនអន្តោប្រវេសន៍ទី២របស់លោក ដូណាល់ ត្រាំ បានហាមពលរដ្ឋ ៦ប្រទេសចូលក្នុងទឹកដីអាមេរិកក្នុងរយៈពេល១២០ថ្ងៃ ក្នុងនោះមានពលរដ្ឋស៊ីរី, អុីរ៉ង់, លីប៊ី, សូម៉ាលី, យេមែន និងស៊ូដង់។

សេតវិមានបានប្រកាសថា លោក ត្រាំ បានចុះហត្ថលេខាលើច្បាប់កែទម្រង់ពីជនអន្តោប្រវេសន៍ នៅថ្ងៃទី៦ ខែមីនា (ត្រូវនឹង ថ្ងៃទី៧)។ ច្បាប់ហាមប្រាមថ្មីនោះមាន សុពលភាពចាប់ពីថ្ងៃទី១៦ ខែមីនា។

រដ្ឋមន្ត្រីការបរទេសអាមេរិកលោក Rex Tillerson បានបញ្ជាក់ថា ច្បាប់ថ្មីនេះ ជា យុទ្ធសាស្ត្រចាំបាច់បំផុតដើម្បីពង្រឹងសន្តិសុខជាតិ។ ក្នុងពេលជាមួយគ្នានោះរដ្ឋ មន្ត្រីក្រសួងយុត្តិធម៌ Jeff Sessions បាន បញ្ជាក់ថា ច្បាប់ខាងលើគឺជាការផ្អាក បណ្តោះអាសន្នក្នុងរយៈពេលមានកំណត់ មិនមែនហាមប្រាមរហូតនោះទេដើម្បីទុកពេលវេលាគ្រប់គ្រាន់សម្រាប់អាមេរិក វាយតម្លៃ និងត្រួតពិនិត្យទៅលើជនអន្តោប្រវេសន៍ដែលមកពីប្រទេសកាន់សាសនាអ៊ិស្លាម។

លោក Jeff Sessions បញ្ជាក់ថា មាន ប្រទេស៣ក្នុងចំណោមប្រទេសទាំង៦ ដែលបានហាមប្រាមនោះគឺបានជួយដល់ក្រុមភេរវកម្មក្នុងនោះមានប្រទេសអុីរ៉ង់, ស៊ូដង់និងស៊ីរី។ ចំណែកប្រទេស៣ទៀត គឺជាប្រទេសដែលជាទីតាំងលាក់ខ្លួនរបស់ក្រុមភេរវកម្ម។

ប៉ុន្តែពិភពលោកបានថ្កោលទោសយ៉ាងខ្លាំងទៅលើច្បាប់ហាមប្រាមរបស់ប្រធានាធិបតីអាមេរិក ដោយសារតែពលរដ្ឋជាច្រើន នៅក្នុងប្រទេសទាំងនោះមិនជាប់ពាក់ព័ន្ធនឹងក្រុមភេរវកម្មនោះឡើយ។

អង្គការក្រៅរដ្ឋាភិបាលបានថ្កោលទោស ដល់លោក ដូណាល់ ត្រាំ ដែលបាន អនុវត្ត នូវកិច្ចសន្យាពេលឃោសនាបោះឆ្នោតគឺហាមប្រាមជនអ៊ិស្លាមចូលទឹកដីអាមេរិក។

មេដឹកនាំគណបក្សប្រជាធិបតេយ្យនៅក្នុងព្រឹទ្ធសភាអាមេរិកលោក Chuck Schumer បានបញ្ជាក់ថា ច្បាប់ហាមប្រាមថ្មីនោះ អាចនឹងត្រូវលុបចោលជាបន្តទៀត។

នៅពេលនេះដែរក្រសួងការបរទេស អុីរ៉ាក់បានអបអរសាទរដល់ច្បាប់ថ្មីខាង លើរបស់លោក ត្រាំ ដែលបានដកអុីរ៉ាក់ ចេញពីបញ្ជីហាមប្រាមចូលក្នុងទឹកដីអាមេរិក។ ទាំងនោះជាចំណុចវិជ្ជមានមួយនៅ ក្នុងការពង្រឹងទំនាក់ទំនងរវាងប្រទេសទាំង២៕

trump (1) trump (2)

...

ប្រែសម្រួល៖ ម៉ែវ សាធី

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print