តោខៀវចំណាយ៧០លានផោនចង់បាន Marco Reus ពី Dortmund

ចែករំលែក៖

ក្លិបតោខៀវ Chelsea ហ៊ានចំណាយ ប្រាក់រហូតដល់៧០លានផោន ប្រសិនបើ ក្លិប Dortmund ព្រមលក់កីឡាករខ្សែបម្រើ Marco Reus ទៅឲ្យពួកគេនៅរដូវកាល ក្រោយ ។

ក្លិបChelsea បានចូលរួមជាមួយក្លិប Arsenal និងក្លិប Liverpool នៅក្នុងការ ប្រជែងយកកីឡាករ Marco Reus ប៉ុន្តែក្លិប Dortmund បានសម្រេចចិត្ដរក្សាទុកកីឡាកររូបនេះទោះបីជាពួកគេហ៊ានចំណាយប្រាក់ច្រើនសន្ធឹកសន្ធាប់ដើម្បីទិញយកតារាឆ្នើមរូបនេះក៏ដោយ ។

កីឡាករសញ្ជាតិអាល្លឺម៉ង់វ័យ២៧ឆ្នាំ រូបនេះអាចលេងបានទាំងខ្សែបម្រើស្លាប និងបម្រើខ្សែប្រយុទ្ធនៅជាប់កិច្ចសន្យាជាមួយ Dortmund រហូតដល់ខែមិថុនា ឆ្នាំ ២០១៩ ប៉ុន្តែគេត្រូវបានអ្នកចាត់ការទូទៅនៅអង់គ្លេស Premier League ស្ទើរតែទាំងអស់កោតសរសើរនិងចាប់អារម្មណ៍ចង់បានកីឡាកររូបនេះមកចូលរួមក្លិប ។

លោក Antonio Conte អ្នកដឹកនាំក្រុម តោខៀវកំពុងសម្លឹងមើលលើការពង្រឹង ក្រុមរបស់លោកនៅរដូវកាលនេះហើយ Marco Reus គឺជាផ្នែកមួយនៃកីឡាករ ដែលគាត់ចង់យកមកលេងនៅទឹកដី Stamford Bridge។ លោកក៏មានសង្ឃឹមច្រើន ក្នុងការឈ្នះពានអង់គ្លេស Premier League សម្រាប់រដូវកាល នេះដោយមានពិន្ទុដាច់គេដល់ទៅ១០ពិន្ទុឯណោះ ។

គួរបញ្ជាក់ថា កីឡាករខ្សែបម្រើ Marco Reus បានរងរបួសក្រលៀនធ្វើឲ្យរូបគេ ខកខានបង្ហាញខ្លួនជិតពាក់កណ្តាលនៅ រដូវកាលនេះជាមួយនឹងពាននៅក្នុងប្រទេសអាល្លឺម៉ង់ និងពានរង្វាន់ទ្វីបអឺរ៉ុប ៕

...

Marco Reus

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print