កូរ៉េខាងជើងចាប់ពលរដ្ឋម៉ាឡេស៊ីធ្វើជាចំណាប់ខ្មាំងឬ?

ចែករំលែក៖

សារព័ត៌មានជាតិកូរ៉េខាងជើង KCNA នៅថ្ងៃទី៧ ខែមីនា បានដកស្រង់ការប្រកាស របស់ក្រសួងការពារជាតិដែលបានប្រកាសថា រដ្ឋាភិបាលកូរ៉េខាងជើងបានសម្រេចហាមពលរដ្ឋម៉ាឡេស៊ីទាំងអស់ចាកចេញពីកូរ៉េខាងជើង រហូតដល់មានការដោះស្រាយលើបញ្ហាពលរដ្ឋកូរ៉េខាងជើងមួយ រូបគឺលោក គីម ជុងណាម ត្រូវគេធ្វើឃាតត្រូវបានដោះស្រាយឲ្យបានសមស្រប បំផុត។

កូរ៉េខាងជើងបញ្ជាក់ថា ការហាមប្រាមខាងលើគឺបណ្តោះអាសន្នតែប៉ុណ្ណោះ ដើម្បី ធានាសុវត្ថិភាពដល់បណ្តាមន្ត្រីការបរទេស និងពលរដ្ឋកូរ៉េខាងជើងនៅម៉ាឡេស៊ីមានសុវត្ថិភាពក្នុងពេលទំនាក់ទំនងរវាងប្រទេស ទាំង២កំពុងតែតានតឹង។

សារព័ត៌មាន KCNA បានផ្សាយថា ច្បាប់ហាមប្រាមចាកចេញពីកូរ៉េខាងជើង សម្រាប់ពលរដ្ឋម៉ាឡេស៊ី គឺទុកឲ្យមន្ត្រីការ ទូត និងពលរដ្ឋរស់នៅធ្វើការធម្មតា។ ទីក្រុង ព្យុងយ៉ាងក៏បានបកស្រាយពីហេតុការណ៍ហាមពលរដ្ឋម៉ាឡេស៊ីចាកចេញពីកូរ៉េខាងជើងផងដែរ។

កន្លងមកម៉ាឡេស៊ីបានបណ្តេញអគ្គរដ្ឋទូតកូរ៉េខាងជើងចេញពីទីក្រុងគូឡាឡាំពួរនៅថ្ងៃទី៦ ខែមីនា។ ចំណែកកូរ៉េខាងជើង វិញក៏បានបណ្តេញអគ្គរដ្ឋទូតម៉ាឡេស៊ី ចេញពីទីក្រុងព្យុងយ៉ាងមុនម៉ោង១០ព្រឹកថ្ងៃទី៧ ខែមីនាដែរ។

ជាមួយនឹងការហាមប្រាមពលរដ្ឋម៉ាឡេស៊ីចាកចេញពីកូរ៉េខាងជើងនេះ ត្រូវបាន ក្រុមអ្នកវិភាគលើកឡើងថា គឺជាការចាប់ ជំរិត និងជាគំនាបការទូតរបស់កូរ៉េខាង ជើងក្នុងការចាប់យកពលរដ្ឋប្រទេសដទៃធ្វើជាចំណាប់ខ្មាំងក្នុងការចរចាទៅលើ បញ្ហាអ្វីមួយនោះ។

សកម្មភាពបែបនេះបង្កក្តីបារម្ភកាន់តែខ្លាំងឡើងថែមទៀតដោយមិនដឹងថាពល រដ្ឋទាំងនោះអាចត្រូវកូរ៉េខាងជើងចាប់ខ្លួនដែរឬទេ? ពេលនេះមិនទាន់មានតួលេខស្តីពីពលរដ្ឋម៉ាឡេស៊ីមានប៉ុន្មាននាក់នៅលើទឹកដីកូរ៉េខាងជើងនោះឡើយ៕

korea

...

ប្រែសម្រួល៖ ម៉ែវ សាធី

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print