គ្រូបង្វឹកមាន់ខ្នាយមាសចង់នាំយក Zaha ពីក្លិប Crystal Palace

ចែករំលែក៖

គ្រូបង្វឹករបស់ក្លិបមាន់ខ្នាយមាស Tottenham Hotspur លោក Mauricio Pochettino ពិតជាមានជំនឿក្នុងការនាំយក កីឡាករខ្សែប្រយុទ្ធ Zaha ពីក្លិបCrystal Palace ក្នុងតម្លៃខ្លួនប្រមាណជា៣០លានផោននារដូវក្តៅខាងមុខ។ នេះបើតាម ប្រភពព័ត៌មានរបស់ The Mirror នៃចក្រ ភពអង់គ្លេសចេញផ្សាយ កាលពីថ្ងៃទី៦ ខែមីនា ។

កីឡាករ Zaha បច្ចុប្បន្នទទួលបានប្រាក់ខែត្រឹមតែ៤ម៉ឺនផោនក្នុងមួយសប្តាហ៍នៅឯកីឡដ្ឋាន Selhurst Park នឹងត្រូវផុតកុង ត្រានាឆ្នាំ២០២០ ហើយការផ្លាស់មកលេង ក្លិបមាន់ខ្នាយមាសនាពេលខាងមុខនឹងមានឱកាសចូលរួមជាមួយក្លិបក្នុងការប្រកួតពានរង្វាន់អឺរ៉ុប Champion League នារដូវកាលថ្មីជាមួយនឹងប្រាក់កម្រៃខ្លួនច្រើនជាងនេះ។

ពាក់ព័ន្ធនឹងការចាប់អារម្មណ៍លើខ្សែប្រយុទ្ធខាងលើគ្រូបង្វឹកថ្មីរបស់ Crystal Palace ក៏ចង់លក់ចេញអតីតកីឡាករ Andros Townsend របស់ Tottenham Hotspur ជា ជាងកីឡាករខ្សែប្រយុទ្ធ Zaha ព្រោះគ្រូ បង្វឹករូបនេះយល់ថា កីឡាករ Zaha ជាខ្សែ ប្រយុទ្ធមុតស្រួចរបស់ Crystal Palace ៕

...

zaha (1) zaha (2)

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print