អតីតនាយករដ្ឋមន្ត្រីអង់គ្លេស ដេវីដ កាមេរូន ថ្លែងសុន្ទរកថា មួយកន្លែងស្មើប្រាក់ខែនាយករដ្ឋមន្ត្រី១ឆ្នាំ

ចែករំលែក៖

នៅក្នុងសុន្ទរកថា នៅធនាគារ Morgan Stanley អតីតនាយករដ្ឋមន្ត្រីអង់គ្លេស លោកដេវីដ កាមេរ៉ុន ទទួលបានប្រាក់ សម្រាប់ការចូលរួមថ្លែងសុន្ទរកថា មាន រហូតដល់ជាង១សែនផោន គឺជាចំនួនទឹក ប្រាក់ស្មើនឹងប្រាក់ខែនាយករដ្ឋមន្ត្រី១ឆ្នាំ។

សារព័ត៌មាន Dailymail បានផ្សាយថា លោកដេវីត កាមេរ៉ុន ត្រូវបានធនាគារ Morgan Stanley អញ្ជើញ ទៅថ្លែងសុន្ទកថា ស្តីពីបញ្ហាសេដ្ឋកិច្ចនៅក្នុងប្រទេសនិងនៅលើពិភពលោក។

ធានាគារ Morgan Stanley និងអតីត នាយករដ្ឋមន្ត្រីអង់គ្លេស ដេវីដ កាមេរ៉ុន មានទំនាក់ទំនងជិតស្និទ្ធ។ នៅពេលដែល នៅកាន់តំណែងជានាយករដ្ឋមន្ត្រីធានាគារ ខាងលើបានចំណាយប្រាក់២៥០ពាន់ ដុល្លារគាំទ្រដល់សកម្មភាពគំាទ្រអង់គ្លេស ឲ្យបន្តនៅក្នុងសហគមន៍អឺរ៉ុប។

នៅក្នុងព្រឹត្តិការណ៍មួយផ្សេងទៀត ដែលពាក់ព័ន្ធនោះដែរ លោកកាមេរ៉ុនធ្លាប់ បានក្រុមហ៊ុន Gerson Lehrman Group ផ្តល់ប្រាក់ជាច្រើន ក្នុងការប្រឹក្សា ពីលទ្ធផលអាក្រក់ដែលបានចាកចេញពីអង់គ្លេស។

សារព័ត៌មាន Dailymail បានផ្សាយថា លោក កាមេរ៉ុន បានរកប្រាក់ដូចអតីត នាយករដ្ឋមន្ត្រីតូនីប្លែរ។ នៅពេលនោះ អតីតនាយករដ្ឋមន្ត្រី តូនី ប្លែរ រកបានប្រាក់ ចំណូលប្រមាណជាង២៧ពាន់លានដុល្លារ ពីការចូលរួមសកម្មភាពថ្លែងសុន្ទរកថា នានា និងផ្តល់ព្រឹក្សាដល់ក្រុមហ៊ុនធំជួយ ឲ្យលោករកបានប្រាក់ចំណូលរហូតដល់ ២៧លានដុល្លារចាប់តាំងពីលោកបញ្ចប់ តំណែងនាយករដ្ឋមន្ត្រីមក។

ជាទូទៅមេដឹកនាំនៅក្នុងប្រទេសអ្នក មានមេដឹកនាំគឺទទួលបានប្រាក់ចំណូល ពីការប្រឹក្សាថ្លែងសុន្ទរកថា និងការសរសេរ សៀវភៅមានប្រាក់រាប់សិបលានដុល្លារ។

កន្លងមកថ្មីៗអតីតប្រធានាធិបតីអាមេ រិកលោកបារ៉ាក់អូបាម៉ាក៏រកបានប្រាក់ ចំណូលរហូតដល់ទៅ៦០លានដុល្លារពីការ លក់សិទ្ធិបោះពុម្ពសៀវភៅកំណត់ហេតុ របស់លោក់អូបាម៉ា និងភរិយា៕

barak barak

...

ប្រែសម្រួល៖ ម៉ែវ សាធី

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print