ទំនាក់ទំនងរវាងកូរ៉េខាងជើងនឹង ម៉ាឡេស៊ីមានភាពតានតឹងបំផុតមិនធ្លាប់ មានពីមុនមកនៅពេលដែលស្ថានទូត ម៉ាឡេស៊ីប្រចាំនៅកូរ៉េខាងជើងបានចាត់ វិធានការបន្ទាន់ទំាងកណ្តាលយប់ថ្ងៃទី៦ ខែមីនា ហើយបុគ្គលិកបានចាកចេញពី ស្ថានទូតក្រោយពេលកូរ៉េខាងជើងប្រកាស បណ្តេញមន្ត្រីស្ថានទូតនៅយប់ថ្ងៃទី៦ ខែ មីនា ដូចគ្នានោះ។
បណ្តាញព័ត៌មាន CCTV បានផ្សាយថា មន្ត្រីបុគ្គលិកស្ថានទូតរបស់ម៉ាឡេស៊ីប្រចាំនៅកូរ៉េខាងជើងបានដុតឯកសារចោល ហើយយកអីវ៉ាន់ឡើងរថយន្តចាកចេញនៅព្រឹកថ្ងៃទី៧ ខែមីនា។
ការបណ្តេញអគ្គរដ្ឋទូតម៉ាឡេស៊ីប្រចាំនៅទីក្រុងព្យុងយ៉ាងលោក Mohamad គឺជាសកម្មភាពសងសឹកភ្លាមៗរបស់កូរ៉េខាង ជើងទៅលើការសម្រេចរបស់រដ្ឋាភិបាលម៉ាឡេស៊ីដែលបណ្តេញអគ្គរដ្ឋទូតកូរ៉េខាងជើងចេញពីទីក្រុងគូឡាឡំពួរ។ ការបណ្តេញ នេះពាក់ព័ន្ធនឹងការស្លាប់របស់លោក គីម ជុងណាម ដែលជាបងប្រុសរបស់លោក គីម ជុងអ៊ុន។
ទំនាក់ទំនងរវាងម៉ាឡេស៊ីនឹងកូរ៉េខាងជើងបានធ្លាក់ក្នុងដំណាក់កាលអាក្រក់បំផុតនៅពេលដែលអគ្គរដ្ឋទូតកូរ៉េខាងជើង លោក Kang Chol ត្រូវបានហាមប្រាមចូល ក្នុងទឹកដីម៉ាឡេស៊ីនិងមិនអនុញ្ញាតឲ្យស្នាក់នៅម៉ាឡេស៊ីបន្តទៀតឡើយ។ ទាំងនេះជា សកម្មភាពអាក្រក់បំផុតដែលប្រទេសមួយបានអនុវត្តទៅលើមន្ត្រីការបរទេសរបស់ប្រទេសមួយទៀតមិនខុសពីការផ្ទុះសង្គ្រាមនឹងគ្នាឡើយ។
សារព័ត៌មាន AFP បានដកស្រង់ការ ប្រកាសរបស់ក្រសួងការបរទេសម៉ាឡេស៊ីមកបញ្ជាក់ថា ការសម្រេចបណ្តេញអគ្គរដ្ឋទូតកូរ៉េខាងជើង Kang Chol ដោយសារ តែភាគីម៉ាឡេស៊ីមិនទទួលបានការសុំ ទោសពីទីក្រុងព្យុងយ៉ាងពាក់ព័ន្ធនឹងការចោទ ប្រកាន់ជុំវិញការស្លាប់របស់លោក គីម ជុងណាម។
កូរ៉េខាងជើងជួបនូវបញ្ហាកាន់តែច្រើនឡើងពីមួយថ្ងៃទៅមួយថ្ងៃបង្កឲ្យមានសត្រូវ កាន់តែច្រើនឡើងថែមទៀត។
ពាក់ព័ន្ធនឹងការសម្លាប់លោក គីម ជុងណាម ដោយសារធាតុគីមីដែលបាន ហាមប្រាមរដ្ឋមន្ត្រីការបរទេសកូរ៉េខាងត្បូង គ្រោងនឹងលើកយកការប្រើប្រាស់សារធាតុគីមីពុល VX ដែលប្រទេសកូរ៉េខាងជើងបានប្រើប្រាស់នៅក្នុងឃាតកម្មលោក គីម ជុងណាម ដែលបានទាក់ទាញចំណាប់ អារម្មណ៍ពីអន្ដរជាតិយ៉ាងខ្លាំងនោះ និង ចំពោះការ គំរាមកំហែងអាវុធគីមីរបស់ប្រទេសផ្ដាច់ការមួយនេះក្នុងអំឡុងពេលកិច្ចប្រជុំអន្ដរជាតិនៅសប្ដាហ៍នេះ។
សារព័ត៌មានយ៉ុនហាប់របស់កូរ៉េខាង ត្បូងបានផ្សាយថា អនុរដ្ឋមន្រ្តីការបរទេស ទទួលបន្ទុកកិច្ចការពហុភាគី និងសាកល លោក Choi Jong-moon គ្រោងនឹង បំភ្លឺលើករណីឃាតកម្មលោក គីម ជុង ណាម ដែលរូបលោកគ្រោងនឹងឡើងថ្លែង សុន្ទរកថានៅក្នុងសម័យប្រជុំក្រុមប្រឹក្សានៃអង្គការសម្រាប់ការហាមឃាត់ អាវុធ គីមីហៅកាត់ថា (OPCW) ដែលគ្រោង ធ្វើនៅទីក្រុងឡាអេ ប្រទេសហុល្លង់។
នៅពេលកម្តៅកំពុងតែកើនឡើងនៅ ឧបទ្វីបកូរ៉េទីក្រុងព្យុងយ៉ាងក៏បានសម្រេចធ្វើតេស្តមីស៊ីល៤គ្រាប់ បាញ់ចូលក្នុងសមុទ្រ ជប៉ុន ដោយការធ្វើតេស្តនោះមានយុទ្ធ សាស្ត្រ វាយប្រហារទៅលើទីតាំងយោធា របស់អាមេរិកនៅក្នុងប្រទេសជប៉ុន។
ពាក់ព័ន្ធនឹងការសាកល្បងមីស៊ីលនោះដែរ អគ្គលេខាធិការនៃអង្គការសហប្រជាជាតិលោក Antonio Guterres បានសម្ដែង ការថ្កោលទោសយ៉ាងខ្លាំងចំពោះការធ្វើ តេស្ដក្បាលគ្រាប់មីស៊ីលផ្លោងដោយប្រទេសផ្ដាច់ការកូរ៉េខាងជើងដោយក្នុងនោះ លោកបានលើកឡើងថា សកម្មភាពធ្វើ តេស្ដមីស៊ីលផ្លោងរបស់ប្រទេសមួយនេះ បានរំលោភលើដំណោះស្រាយរបស់ក្រុមប្រឹក្សាសន្ដិសុខនៃអង្គការសហប្រជាជាតិ និងធ្វើឲ្យប៉ះពាល់ដល់សន្ដិភាពស្ថិរភាព ក្នុងតំបន់យ៉ាងខ្លាំង។
ទីភ្នាក់ងារសារព័ត៌មានកូរ៉េយ៉ុនហាប់ចេញផ្សាយនៅមុននេះបន្ដិចដោយដក ស្រង់សម្ដីលោក ប្រធានាធិបតី និងជា នាយករដ្ឋមន្រ្តីឲ្យដឹងទៀតថា “យើង ថ្កោលទោសយ៉ាងខ្លាំងចំពោះចលនាដែលវាជាការប្រឈម នេងការបង្កជម្លោះចំពោះមុខអន្ដរជាតិ” ក្បាលគ្រាប់មីស៊ីលផ្លោងចំនួន៤គ្រាប់ ត្រូវបានប្រតិបត្តិការបាញ់ចេញពីតំបន់ដុងឆាងរី កាលពីវេលាម៉ោង៧ និង ៣៦នាទីព្រឹកនេះ ហើយមីស៊ីល នោះមាន ចម្ងាយប្រហែលជា ១.០០០គីឡូម៉ែត្រមុនពេលដែលវាធ្លាក់ចូលទៅក្នុងសមុទ្រ។
ពាក់ព័ន្ធនឹងការបង្កហេតុនេះដែរ ប្រ ធានាធិបតីស្ដីទី និងជានាយករដ្ឋមន្រ្តីនៃប្រ ទេសកូរ៉េខាងត្បូងលោក Hwang Kyo-ahn នៅព្រឹកថ្ងៃចន្ទកន្លងមកនេះបានថ្កោលទោស ប្រទេសកុម្មុយនីស្ដកូរ៉េខាងជើងយ៉ាង ខ្លាំង សម្រាប់ការធ្វើតេស្ដក្បាលគ្រាប់មីស៊ីលផ្លោងចំនួន ៤គ្រាប់ ដោយបានលើក ឡើងថា នោះជាសកម្មភាពបង្កជម្លោះប្រឆាំងនឹងសហគមន៍អន្ដរជាតិ។
បើតាមប្រភពព័ត៌មានពីរដ្ឋាភិបាល និង ក្រុមអ្នកជំនាញបានឲ្យដឹងថា ប្រទេស កូរ៉េខាងត្បូង ទំនងជានឹងបញ្ចប់ទំនាក់ទំនង ការទូតជាមួយប្រទេសកុម្មុយនីស្ដកូរ៉េខាងជើង ដោយកំពុងស្វែងរកការផ្អាកភាពជាសមាជិករបស់ខ្លួនពីសមាជិកអង្គការ សហប្រជាជាតិ ដូចដែលខ្លួនបានថ្កោលទោសចំពោះការនៅតែបន្ដបង្កជម្លោះដោយ ធ្វើតេស្ដក្បាលគ្រាប់មីស៊ីលយ៉ាងគឃ្លីន។
ប្រទេសកូរ៉េខាងជើងបានបាញ់ធ្វើតេស្ដ ក្បាលគ្រាប់មីស៊ីលផ្លោងចំនួន ៤គ្រាប់ទៅកាន់សមុទ្រភាគខាងកើតប្រទេសក្នុងទម្រង់ ជាការតវ៉ាប្រឆាំងនឹងការធ្វើសមយុទ្ធរួមគ្នា រវាងប្រទេសកូរ៉េខាងត្បូង នឹងសហរដ្ឋអាមេរិកដែលការធ្វើសមយុទ្ធនេះដែរធ្វើឡើងបន្ទាប់ពីប្រទេសកូរ៉េខាងជើង បានធ្វើតេស្ដក្បាលគ្រាប់មីស៊ីលផ្លោងឆ្លងទ្វីបទៅក្នុង សមុទ្រខាងកើតកាលពីថ្ងៃទី១២ ខែកុម្ភៈ៕
ប្រែសម្រួល៖ ម៉ែវ សាធី