ឃាត់ជនសង្ស័យម្នាក់បន្ទាប់ពីរំលោភលើសេចក្តីទុកចិត្តហើយគេចខ្លួនបាត់មួយថ្ងៃ

ចែករំលែក៖

ភ្នំពេញ៖ ជនសង្ស័យម្នាក់ត្រូវបានម្ចាស់ជាជនរងគ្រោះសហការជាមួយនគរបាលប៉ុស្តិ៍ទឹកល្អក់៣ធ្វើការឃាត់ខ្លួនហើយប្រគល់អោយនគរបាលប៉ុស្តិ៍ចោមចៅបន្ទាប់ពីជននោះបានរំលោភលើសេចក្តីទុកចិត្តដោយបានយកទំនិញទឹកក្រូច(ហ្សែនយ៉ា)ពីដេបូជនរងគ្រោះចំនួន២៤៤កេស ស្មើនិង២១០០ដុល្លារ យកទៅលក់បន្តហើយបានសន្យាថារយះពេល១ម៉ោងក្រោយនិងយកលុយប្រគល់អោយតែបែជាសន្យាខ្យល់គេចខ្លួនបាត់រហូត កាលពីរសៀលថ្ងៃទី៦ ខែមីនា ឆ្នាំ២០១៧ នៅម្តុំផ្សារដំបូលខៀវ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រហូតមកដល់វេលាម៉ោង៩យប់ថ្ងៃទី៧ខែមីនា ឆ្នាំ២០១៧ ទើបជនរងគ្រោះឃាត់បាននៅផ្សារហេងលី។ ជនសង្ស័យដែលឃាត់ខ្លួនឈ្មោះ ខា ដាវីតអាយុ៣០ឆ្នាំស្នាក់នៅ ភូមិត្រពាំងឈូក សង្កាត់ទឹកថ្លា ខណ្ឌសែនសុខស្រុកកំណើត ភូមិជុំរុំសាយធូ សង្កាត់អំពិល ក្រុង
បាត់ដំបង ខេត្តបាត់ដំបង។ចំណែកជនរងគ្រោះឈ្មោះ លី ស្រីពេជ្រអាយុ២៤ឆ្នាំរស់នៅភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ។ តាមការៀបរាប់ពីជនរងគ្រោះបានអោយដឹងថា ជនសង្ស័យជាម៉ូយបោះដុំទំនាក់ទំនងគ្នាជាយូមកហើយ ។ នៅរសៀលថ្ងៃទី៦ ខែមីនា ឆ្នាំ២០១៧ នៅវេលាម៉ោងប្រហែល២និង៣០នាទី ឈ្មោះខា ដាវីត បានមកជឿរហ្សែនយ៉ា របស់គាត់ចំនួន២៤៤កេស គិតជាទឹកប្រាក់ស្មើនិង២១០០ដូល្លារដោយប្រាប់ថារយះពេល១ម៉ោងក្រោយនិងយកលុយមកអោយ ដោយសារជឿរទុកចិត្តនិងជាម៉ូយផងនោះរួបគាត់ក៏ព្រមអោយទៅ។ លុះដល់វេលាកំណត់បែជាមិនឃើញយកលុយមកអោយខលទៅក៏មិនចូលរហូតមកដល់ថ្ងៃទី៧ ខែដដែលទើបប្រទះឃើញនៅម្តុំផ្សារហេងលីទើបប្តឹងសមត្ថកិច្ចប៉ុស្តិ៍ទឹកល្អក៣អោយឃាត់ខ្លួនតែដោយសារតែរឿងហេតុកើតឡើងនៅមូលដ្ឋានប៉ុស្តិ៍ចោមចៅ ទើបសមត្ថកិច្ចប៉ុស្តិ៍ទឹកល្អក់៣ប្រគល់អោយសមត្ថកិច្ចប៉ុស្តិ៍ចោមចៅដោះស្រាយ។
នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យបានសារភាពថាលុយដែលលក់ឥវ៉ាន់បានចំនួនជាង១ពាន់ដុល្លារហើយបានយកទៅលេងល្បែងចាញ់អស់ទើបគ្មានលុយសងទៅលើម្ចាស់បំណុល។
បច្ចុប្បន្នជនសង្ស័យត្រូវបានសមត្ថកិច្ចកសាងសំណុំរឿងបញ្ជូនទៅអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យរងចាំដោះស្រាយបន្ត។ សុខាសែនជ័យ
IMG_9823IMG_9824
IMG_9825


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print