ខ្ញំបាទ ឧកញ៉ា លីម លាង ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន ឆក កំពង់សោម អេសអីុហ្សេត សូមផ្ញើសារលិខិតជូនពរ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ក្នុងឱកាសទិវានារីអន្តរជាតិ ៨មីនា

ចែករំលែក៖

ភ្នំពេញ ៖ ក្នុងឱកាសអបអរសាទរខួបអនុស្សាវរីយ៍លើកទី១០៦ ទិវានារីអន្តរជាតិ ៨ មីនា ឆ្នាំ២០១៧នេះ ខ្ញំបាទ ឧកញ៉ា លីម លាង ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន ឆក កំពង់សោម អេសអ៉ីហ្សេត សូមគោរពជូនពរ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ទទួលបាននូវសុខភាពល្អបរិបូរណ៍ កម្លាំងកាយមាំមួន អាយុយឺនយូរ ដើម្បីបន្តដឹកនាំកាកបាទក្រហមកម្ពុជា ក្នុងសកម្មភាពមនុស្សធម៌ និងផ្ដល់ក្ដីសង្ឃឹមដល់ប្រជាពលរដ្ឋងាយរង គ្រោះជារៀងដរាបតទៅ ។

ឆ្លៀតក្នុងឱកាសដ៏ប្រសើរថ្លៃថ្លានេះ យើងខ្ញុំទាំងអស់គ្នាសូមគោរព បួងសួងដល់វត្ថុស័ក្ដិសិទ្ធិទាំងអស់ក្នុងលោក សូមជួយប្រោះព្រំប្រសិទ្ធពរជ័យជូន សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ទទួលបាននូវពលានុភាព ខ្លាំងក្លា បញ្ញាឈ្លាសវៃ សុខភាពល្អបរិបូរណ៍ អាយុយឺនយូរ ដើម្បីដឹកនាំ កាកបាទក្រហមកម្ពុជាទទួលបានជោគជ័យដ៏ថៃ្លថ្លាថ្មីៗ និង ធំធេង ថែមទៀត រួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជា ដោះស្រាយ ទុក្ខលំបាករបស់ប្រជាពលរដ្ឋ ។

សម្តេច គឺជាកុលធីតាដ៏ឆើ្នមមួយរូប ជាឧត្តមភរិយាដ៏ប្រពៃ ជាមាតា ជាជីដូនប្រកបដោយព្រហ្មវិហារធម៌ និងជាស្រី្ត ថ្នាក់ដឹកនាំមួយរូប ប្រកបដោយ គុណធម៌ និងពោរពេញដោយគំរូវីរភាពដ៏ល្បីល្បាញ គួរឲ្យគោរពបំផុត ។

សូមសមែ្តងនូវការប្រសិទ្ធពរជ័យដោយសេចក្តីគោរពជូន សម្តេច កិត្តិព្រឹទ្ធបណ្ឌិត ដែលជាភរិយាដ៏ឧត្តុង្គឧត្តមនៃ សមេ្តច អគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ព្រមទាំងបុត្រា បុត្រី បុត្រប្រសា ចៅប្រុស ចៅស្រី ជាទីស្រឡាញ់ទទួលបាននូវ វិបុលសុខ គ្រប់ប្រការ សុភមង្គលគ្រប់ទិវារាត្រី និង ប្រកបដោយពុទ្ធពរទាំង៤ប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ ។

គោរពជូនពរពី

 ខ្ញុំបាទ ឧកញ៉ា លីម លាង ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន ឆក កំពង់សោម អេសអីុហ្សេត 

Print

...

 


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print