ក្រុមហ៊ុន Lotte របស់កូរ៉េខាងត្បូង នៅថ្ងៃទី៦ ខែមីនា បានប្រកាសថាក្រុមហ៊ុន លក់រាយ៤កន្លែងរបស់កូរ៉េខាងត្បូងនៅក្នុង ប្រទេសចិនត្រូវបានបិទទ្វារ។
សកម្មភាពខាងលើកើតឡើងក្រោយពេលដែលក្រុមហ៊ុន Lotte សម្រេចលក់ដីឲ្យទៅរដ្ឋាភិបាលកូរ៉េខាងត្បូងក្នុងការដាក់ប្រព័ន្ធមីស៊ីលការពារ THAAD របស់អាមេរិកនៅលើទឹកដីកូរ៉េខាងត្បូងដើម្បីទប់ទល់នឹងកាំជ្រួចមីស៊ីលរបស់កូរ៉េខាងជើង។
អ្នកនាំពាក្យក្រុមហ៊ុន Lotte បានឲ្យ ដឹងថា ៤សាខាលក់រាយរបស់ក្រុមហ៊ុន ត្រូវបានរដ្ឋាភិបាលចិនសម្រេចឲ្យបិទទ្វារដើម្បីប្រឆាំងនឹងសកម្មភាពឲ្យអាមេរិក ដាក់ប្រព័ន្ធមីស៊ីល។ សាខាក្រុមហ៊ុន Lotte មានរហូតដល់១១៥ នៅក្នុងប្រទេសចិន ដែលជាទីផ្សារធំបំផុតរបស់
ក្រុមហ៊ុនលំ ដាប់ទី៥នៅក្នុងប្រទេសកូរ៉េខាងត្បូង ដែល រកប្រាក់ចំណូលបានយ៉ាងតិច ២,៦ពាន់ លានដុល្លារក្នុងមួយឆ្នាំ។
ហេតុការណ៍ខាងលើរបស់រដ្ឋាភិបាលទីក្រុងប៉េកាំង បង្កឲ្យមានការព្រួយបារម្ភយ៉ាងខ្លាំងពីសង្គ្រាមសេដ្ឋកិច្ចកើតឡើងរវាងប្រទេសទាំង២។ ពលរដ្ឋនៅទីក្រុងសេ អ៊ូលបាននាំគ្នាធ្វើបាតុកម្មប្រឆាំងនឹង សកម្មភាពបិទក្រុមហ៊ុនរបស់រដ្ឋាភិបាលទីក្រុងប៉េកាំង។ មិនត្រឹមតែប៉ុណ្ណោះរដ្ឋាភិបាល ចិនបានសម្រេចឲ្យក្រុមហ៊ុនទេសចរណ៍ទាំងអស់បញ្ចប់ ដំណើរទេសចរណ៍ជាក្រុមទៅកាន់ប្រទេសកូរ៉េខាងត្បូងចាប់ពីថ្ងៃទី ១៥ ខែមីនា ឆ្នាំ២០១៧ ខាងមុខ។ ភ្លាមៗ នោះដែរភាគហ៊ុនរបស់ក្រុមហ៊ុនទេសចរណ៍ របស់កូរ៉េខាងត្បូងបានថយចុះខ្លាំងនៅថ្ងៃទី៦ ខែមីនា។
រដ្ឋមន្ត្រីពាណិជ្ជកម្មកូរ៉េខាងត្បូងលោក Joo Hyung Hwan បានបង្ហាញក្តីបារម្ភយ៉ាង ខ្លាំងពីសកម្មភាពរបស់ចិនទៅលើក្រុមហ៊ុន ឯកជនរបស់កូរ៉េខាងត្បូង។ លោកបន្តទៀត ថា យើងនឹងប្រឆាំងរាល់សកម្មភាព ដែលបំពាននឹងច្បាប់ពាណិជ្ជកម្មអន្តរជាតិ WTO និងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី រវាងកូរ៉េខាងត្បូង នឹងចិន។
នៅពេលនេះដែរប្រទេសកូរ៉េខាងត្បូងនៅព្រឹកថ្ងៃអង្គារ ទី៧ ខែមីនា ឆ្នាំ២០១៧ បានចាប់ផ្ដើមដំណើរការដាក់ពង្រាយប្រព័ន្ធ ខែល ការពារគ្រាប់មីស៊ីលរបស់សហរដ្ឋ អាមេរិកហើយដែលត្រូវបានគេដឹងថា ធ្វើឡើងដើម្បីប្រឆាំងនឹងការគំរាមកំហែង អាវុធនុយក្លេអ៊ែរ និងមីស៊ីលដ៏ទំនើបរបស់ប្រទេសកូរ៉េខាងជើង ស្របពេលដែលកំពុង មានភាពតានតឹងជាមួយនឹងប្រទេសចិន ផងដែរ ដោយក្រុងប៉េកាំងក៏បានរឹតត្បិតសេដ្ឋកិច្ចរបស់ប្រទេសកូរ៉េខាងត្បូងផងដែរ។
កាលពីពេលថ្មីៗនេះ អ្នកនាំពាក្យក្រសួង ការពារជាតិកូរ៉េខាងត្បូងឲ្យដឹងថា “យើងសង្ឃឹមថានឹងមិនមានការផ្លាស់ប្ដូរទៅលើគម្រោងដាក់ពង្រាយប្រព័ន្ធខែល ការពារ គ្រាប់មីស៊ីលអាមេរិក THAAD លើតំបន់ការពារនៅក្នុងប្រទេសក្នុងឆ្នាំ២០១៧នេះទេ ហើយកាលពីថ្ងៃម្សិលមិញនេះប្រទេសកូរ៉េខាងត្បូង ក៏បានចុះផ្សាយផងដែរថា ខ្លួននឹងបញ្ចប់ការទិញយកដី រួចចាប់ផ្ដើម គម្រោងដាក់ពង្រាយតែម្ដង។
ប្រភពព័ត៌មានពីក្រសួងការពារជាតិ កូរ៉េខាងត្បូងបានឲ្យដឹងទៀតថា គម្រោង បានត្រៀមរួចរាល់ហើយ ដើម្បីចាប់ផ្តើម ការវាយតម្លៃផលប៉ះពាល់បរិស្ថាន ចំពោះប្រព័ន្ធខែលការពារមីស៊ីលជាមួយប្រព័ន្ធ រ៉ាដាមានឥទ្ធិពលខ្លាំង ដែលមានទីតាំង ស្ថិតនៅចម្ងាយ ២៩៦គីឡូម៉ែត្រ ភាគខាង ត្បូងទីក្រុងសេអ៊ូល៕
ប្រែសម្រួល៖ ម៉ែវ សាធី