រថយន្តឡិចស៊ីRX330 បុករបាំងថ្មពុះចែកទ្រូងផ្លូវរបស់ការដ្ឋានផ្លូវជាតិ៤គៀបទៅមុខលែងរួច

ចែករំលែក៖

ភ្នំពេញ៖ បុរសជនជាតិចិនបើករថយន្តឡិចស៊ីសRX 330មួយគ្រឿងក្នុងល្បឿនលឿនបានជ្រុលទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវបណ្តាលឲ្យដួល២កង់ ចំណែករថយន្តខូតខាតយ៉ាងដំណំ។

ហេតុការណ៍គ្រោះថ្នាក់នេះកើតឡើងនៅវេលាម៉ោង១និង៣០នាទីរំលងអធ្រាត្រថ្ងៃទី៨ ខែមីនា ឆ្នាំ២០១៧ នៅតាមបណ្តោយផ្លូវជាតិ៤ មុខសាលាបឋមសិក្សាជម្ពូវ័ន ចំណុចការរដ្ឋាស្ថាបនាពង្រីកផ្លូវនិងសាងសង់ស្ពានអាកាសថ្មើរជើង ស្ថិតក្នុងភូមិជម្ពូវ័ន សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ។

តាមប្រភពព័ត៍មានពីកន្លែងកើតហេតុបាន គេឃើញរថយន្តឡិចស៊ីសRX330 មួយគ្រឿង ពណ៍ស ពាក់ស្លាកលេខភ្នំពេញ2AA-1018 បើកបរក្នុងទិសដៅពីកើតទៅលិចល្បឿនលឿន ខណៈមកដល់ចំណុចកើតហេតុជាកន្លែងសាងសង់ស្ពានអាកាសថ្មើរជើង ដោយគេមានដាក់របាំងថ្មចំកណ្តាលទ្រូងផ្លូវដើម្បីការពារ សសរកណ្តាលនៃស្ពានដែលមិនទាន់សាងសង់រួច និងដោយគ្មានដាក់ភ្លើងឬក៏ស្លាកសញ្ញាសម្គាល់ត្រឹមត្រូវហើយងងឹតទៀត ទើបបណ្តាលឲ្យរថយន្តឡិចស៊ីសRX330ដែលបើកបរដោយជនជាតិចិនជ្រុល បុកចំពីមុខពេញទំហឹងបណ្តាលរបាំងថ្មដួលអស់២កង់ ចំណែករថយន្តខូតខាតផ្នែកខាងមុខ យ៉ាងដំណំ ដាច់កង់មុខខាងឆ្វេង និងផ្ទុះពោងសុវត្ថិភាព ទើបមិនបណ្តាលឲ្យជនជាតិចិន២នាក់ក្នុងរថយន្តមិនមានរងរបួស។

ដោយឡែកនៅកន្លែងកើតហេតុ ប្រជាពលរដ្ឋដែលមកមើលហេតុការណ៍ បានរិះគន់យ៉ាងខ្លាំងចំពោះចំណុចការរដ្ឋាស្ពានអាកាសថ្មើរជើងនេះថា គ្មានភ្លើងបំភ្លឺនិងស្លាកសញ្ញាឲ្យបានត្រឹមត្រូវ ហើយស្ទើរតែរាល់យប់ទៅហើយ កន្លែងនេះតែងតែបង្កគ្រោះថ្នាក់ដល់អ្នកធ្វើដំណើរកាត់តាមនេះ បើមិនរថយន្តប៉ះក៏ម៉ូតូប៉ះ តែមិនធ្ងន់ធ្ងរ ហើយកាលពីវេលាម៉ោង២១យប់ថ្ងៃទី៧ក៏មានរថយន្តប្រភេទមួយបាំងកន្លះមួយគ្រឿងមកបុកម្តងហើយដែរ ។

ក្រោយពេលកើតហេតុសមត្ថកិច្ចបានទៅពិនិត្យកន្លែងកើតហេតុ ដោយឃើញមិនបង្កគ្រោះថ្នាក់ដល់អ្នកដ៏ទៃ ហើយដោយរបាំងថ្មខាងលើនេះជារបាំងបណ្តោះអាសន្ន ក្រោយមកឲ្យម្ចាស់រករថយន្តស្ទួចមកស្ទួចរថយន្តយកទៅជួសជុលដោយខ្លួនឯងនិងអោយលើករបាំថ្មដាក់ដូចដើមវិញ៕ សុខាសែនជ័យ

...

IMG_7079IMG_7080IMG_7081IMG_7078

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print